ភាគ២ យេីងបង្រៀននាង

398 52 7
                                    

ក្រោយយ៉ុនហ្គីដេញចេញពីមុខហេីយ យៀកឆិន នឹងនាយតូចកចេញមកខាងក្រៅវិញ គេកបន្តញាំអាហារហូតរួចរាល់ដូចរាល់ដង បន្ទាប់មកគេក៏ឡេីងទៅជាន់លេីវិញដេីម្បីធ្វេីការដែលនៅសល់របស់គេ។

ចំណែកឯជីមីនកបានមកបន្ទប់ជាមួយយៀក
ឆិន ទោះបីមិនសូវទម្លាប់នៅជាមួយមនុស្ស
ស្រី ប៉ុន្តែគេអាចសម្របខ្លួនបានយ៉ាងល្អមិនឱ្យអ្នកណា សង្ស័យគេបានសូម្បីតែបន្តិច។
យៀកឆិនរៀបចំកន្លែងឱ្យគេគេងរួច នាងក៏ដាក់ ខ្លួនគេងទៅម្ខាងបាត់ដោយមិននិយាយអ្វីទៀត។ទម្រាំតែជីមីនគេងលក់ កឈានចូលម៉ោង១១យប់ទៅហេីយ គេប្រែខ្លួនចុះឡេីង ក្នុងចិត្តនឹកបារម្ភ ដល់លោកប៉ា នឹងអ្នកម៉ាក់នៅឯស្រុកកំណេីត ដ្បិតតែខ្លួនមិនធ្លាប់បែកពីរលោកទាំងពីរ ប៉ុន្តែកព្យាយាមនឹងខំប្រឹងធ្វេីការឱ្យបានល្អបំផុតដេីម្បី បានលុយយកទៅព្យាបាលអ្នកមានគុណឱ្យជា
ដូចដេីម។

+ស្អែកឡេីង
ម៉ោងបួនកន្លេះជិតភ្លឺ យៀកឆិនក្រោកដេីម្បី
ងូតទឹកប្ដូខោអាវ ទេីបនាងដាសជីមីនតាមក្រោយ ដេីម្បីជួយទៅរៀបចំអាហាឱ្យលោកម្ចាស់របស់នាង។
«ជីមីន ក្រោកឡេីង»
«បងយៀកឆិន»ជីមីនបេីកភ្នែកមីងមាំង សឹម
ប្រឹងក្រោកទៅងួតទឹកប្ដូសម្លៀកបំពាក់តាម
ក្រោយយៀកឆិន។មកដល់ផ្ទះបាយកបានឃេីញបងប្អូនភ្លោះកុំពុងតែរៀបចំអាហាជាមួយម៉ែ ដោះល្មម។ក្នុងថ្ងៃនេះដែរ គឺជាថ្ងៃដែលគ្រប់គ្នាត្រូវឈប់សម្រាកទូទាំងពិភពលោក រួមទាំងនាយក្រាសផងដែរ ថ្ងៃនេះនាយឈប់សម្រាកនៅផ្ទះ ប៉ុន្តែការងារនាយមិនមែនមានតែក្រុម
ហ៊ុនមួយមុខនោះទេ គឺនៅមានខ្លឹប កាសសុី
ណូផ្សេងៗជាច្រេីនទៀត។ម៉ោងប្រាំមួយជាង
គ្រប់គ្នាក្នុងវិមាន កបន្តកិច្ចការរាងៗខ្លួនទៅតាម
តួនាទី នាងយ៉ងនាងយុីងពួកគេក៏ទៅផ្សារជាមួយ
ម៉ែដោះស៊ូ ចំណែកឯយៀកឆិននាងករវល់រៀបចំបេីកប្រាក់ខែឱ្យកម្មករដែលមេីលថែសួនច្បារនឹងសត្វផ្សេងៗទៀត ទេីបនាងប្រេីឱ្យជីមីនទៅប្រមូលខោអាវយ៉ុនហ្គីយកទៅបោកគក់ជំនួសនាងមួយពេល។

«ជីមីនហា ឯងទៅប្រមូលខោអាវលោកម្ចាស់យកមកបោកផងណា»យៀកឆិននិយាយរួចកកាន់លុយមួយដុំធំដេីរទៅខាងក្រោយវិមានបាត់។យៀកឆិននាងជាមនុស្សជំនិតបំផុតបន្ទាប់ពីរដេយុក នាងមិនមែនទន់ខ្សោយដូចមេីលឃេីញឡេីយ ការបាញ់បោះ កាប់ចាក់ គឺនាងចេះមួយចប់ គ្រាន់តែយ៉ុនហ្គីឱ្យនាងនៅមេីលវិមាននឹងមេីលការខុសត្រូវកម្មករ នឹងជំនួយការម៉ែដោះប៉ុន្នោះ។
«ទៅប្រមូលខោអាវហេស?»ជីមីនពោលតិច
ៗទាំងចិត្តមិនចង់ រួចកឡេីងទៅជាន់លេីតាម
អ្វីដែលយៀកឆិនបានប្រាប់ ជីមីនឈរនៅ
មុខបន្ទប់នាយក្រាសរាងយូគួរសម ទេីប
សម្រេចចិត្តលេីកដៃគោះទ្វាតិចៗជាការសុំ
អនុញាត្នចូល៖

🔥បណ្ដូលចិត្តម៉ាហ្វៀ🥵Where stories live. Discover now