ភាគ៤ បាត់ខ្លួន!

286 42 3
                                    

យ៉ុនហ្គីសំឡឹងមុខជីមីនចំៗ គេជ្រឹមភ្នែកតូចៗ
ហាក់បីដូចជាតោរងចាំចាប់ចំណីដែលលបលួច
ចូលសំបុករបស់វាដូចឆ្នោះឯង។ខណៈអ្នកដែល
ត្រូវគេសំឡឹងបានត្រឹមតែញ័រខ្លួនទទ្រេីកមិនហានសូម្បីតែបញ្ចេញសំឡេងយំខ្សឹបខ្សួលមកផង។

«ហ៊ឹម...»គេដកដង្ហេីមធំមួយហឿក រង្កិលខ្លួន
ចុះចេញពីរជីមីនទាំងស្ងៀមស្ងាត់មិននិយាយអ្វី គេដេីរចេញទៅជាមួយអារម្មណ៍ម៉ួម៉ៅបំផុតសឹម
ទាញទ្វាបិទលាន់សូរគ្រាំងស្ទេីតែបាក់ជាពីរ៖

         គ្រាំង!!!
គេដេីរចេញដោយស្ងៀមស្ងាត់ អ្វីមួយម៉ាត់ក៏មិន
និយាយ ទឹកមុខប្រែជាខ្មៅខឹងឡេីងចង់ហុយ
ផ្សែង ខណៈអ្នកបម្រេីខាងក្រោមបានត្រឹមតែ
ឱនក្បាលចុះមិនហានសួរនាំអ្វី។យ៉ុនហ្គីយកសោរ
ឡានពីនាយយុក មុននឹងបេីកចេញទៅយ៉ាង
លឿនដូចអ្នកប្រណាំងអាជីប។
«មានរឿងអីម៉ែដោះ?»យៀកឆិនឈរង៉េមង៉ាម
ពេលឃេីញលោកម្ចាស់របស់នាងម៉ួម៉ៅដូចជា
សាតានបែបនោះ នាងខានឃេីញអាការៈរបស់
យ៉ុនហ្គីបែបនឹងយូហេីយ តេីនរណាទៅដែល
ហានដាសអារម្មណ៍ខឹងក្រោធបែបនឹងឡេីងមក?
«ខ្ញុំមិនដឹងទេ យៀកឆិន»វ័យចំណាស់ត្បកមក
វិញទាំងឆ្ងល់ដូចគ្នា។
«មេីលទៅចៅហ្វាយខឹងខ្លាំងណាស់យៀកឆិន»
«ខ្ញុំមិនទាន់ខ្វាក់ទេ»ខណៈដេយុកប្រាប់ទៅ
យៀកឆិននោះ យៀកឆិនក៏ត្បកមកវិញទាំង
សម្ដីធំៗដាក់គេ ពួកគេទាំងពីអ្នកមិនដែលត្រូវ
គ្នាម្ដងណាទេឱ្យតែនិយាយរកគ្នា។

      +ក្នុងបន្ទប់
«ហ៊ឹកៗ..»សំឡេងខ្សឹបខ្សួលអួលណែនពេញ
ទ្រូងរបស់នាយតូច គេអង្គុយយំឱបក្បាលជង្គង់
ខណៈក្នុងទ្រូងឈឺខ្ទោកៗបុកទោម្នេញ នរណា
ទៅចង់ឱ្យរឿងវាទៅជាបែបនឹង បេីគេមាន
ជម្រេីស គេក៏មិនរេីសយកបែបនឹងដែរមេីល ទៅគេមិនអាចនៅវិមានមួយនេះបានទៀតទេ
ផ្លូវមានតែមួយគត់ គឺចាកចេញមុនពេលគេយកខ្លួនទៅសម្លាប់ចោល។
«តិចគេបកមកសម្លាប់ឯងវិញទៅមីននី?ទេ!ឯង
មិនអាចស្លាប់បានទេ ឯងនៅមានពុកម៉ែនៅចាំ
ផ្លូវឯងទៀត»ថាហេីយ គេក៏សម្រូតខ្លួនចុះពីពូក
រត់វឹងទៅជាន់ផ្ទាល់ដីដេីម្បីចាកចេញពីទីនេះ។
សំណាងពិតជានៅខាងជីមីនពិតមែន មនុស្សម្នា
ដែលនៅក្នុងវិមានពួកគេគ្មាននរណាចាប់អារម្ម
ណ៍ជាមួយគេនោះទេ ម្នាក់ៗកុំពុងតែរវល់រាងខ្លួន។
ជីមីនរត់ចេញពីសេតវិមានយ៉ាងតត់ក្រហល់
មិនខ្វល់ថាយប់ប្រលប់អីទេ ដឹងតែម្យ៉ាងគត់គឺ
រត់ចេញពីទីនេះឱ្យលឿនបំផុតតាមដែលអាច
ធ្វេីទៅបាន។មួយម៉ោងហេីយមួយម៉ោងទៀត
ស្បៃរាត្រីក៏ឈានមកដល់ យប់នេះពិតជាស្រស់
ស្អាតណាស់ ព្រោះមានព្រះច័ន្ទរះយ៉ាងភ្លឺចែង
ចាំងជះពន្លឺបំភ្លឺផ្លូវឱ្យក្មេងតូចដេីរតែលតោលនៅ
លេីវិថីផ្លូវយ៉ាងក្រៀមក្រំ។កណ្ដាលរាត្រីដ៏អន្លង់
អន្លោចស្រងេះស្រងោចដូចជាឆាកជីវិតដ៏កំសត់
ដែលគ្មានទីពឹងគ្មានអ្នកណាម្នាក់អាចយល់។

🔥បណ្ដូលចិត្តម៉ាហ្វៀ🥵Where stories live. Discover now