ភាគ៨ ចង់ដាក់អន្ទាក់យេីង?

263 33 4
                                    

«ស្រឡាញ់យេីងទេ?»សុខៗនាយកសួរសំនួរ
ផ្លែកបែបនេះចេញមក ហេីយនាយករងចាំចម្លេីយ ចេញពីមាត់ជីមីនដូចគ្នា ទឹកមុខព្រាបគេដូចជាកូនចៀមកំសត់ដែលត្រូវគេបោះបង់ចោល
ដូចឆ្នោះខណៈដែលខ្លួនរងចាំចម្លេីយរបស់ជីមីន។

«ខ្ញុំ...»គេឆ្លេីយមិនចេញ ព្រោះពេលវេលាវា
ហាក់បីដូចជាមិនសមស្រប គេនឹងនាយស្គាល់
គ្នាមិនដល់ពីខែផង ឱ្យឆ្លេីយថាមិចទេីបសម?
ឆ្លេីយថាស្រឡាញ់ទាំងដែលក្នុងចិត្តមិនទាន់
ច្បាស់លាស់នេះឬ?គេធ្វេីមិនបានទេព្រោះគេ
មិនអាចធ្វេីជាមនុស្សអាត្មានិយមដោយសារតែ
លុយឡានទ្រព្យសម្បត្តិឬក៏កិត្តិយសឡេីយ។

«មិនអីទេយេីងមិនបានបង្ខំឯងឱ្យឆ្លេីយឡេីយ»
មនុស្សធំត្បកទាំងញញឹមតិចៗ
«សូមទោសលោកម្ចាស់ ខ្ញុំផ្ដល់ចម្លេីយឱ្យ
លោកមិនបានពិតមែន»គេឱនមុខចុះគេច
ចេញពីខ្សែភ្នែកនាយធំ យ៉ុនហ្គីសំឡឹងមុខគេ
បន្តិចសឹមលេីក ដៃមកប៉ះ ចាប់ចុងចង្កាតូចឱ្យ
ងាកមកប្រសពជា មួយនាយមុននឹងស្រដី៖
«យេីងអាចចាំបាន»ថាហេីយគេក៏ទាញភួយ
មកដណ្ដប់ឱ្យជីមីន មុននឹងក្រោកឈរអស់
កម្ពស់បែខ្នងចាកចេញទុកឱ្យក្មេងតូចគេងសំ
ឡឹងផែនខ្នងក្រាសដោយអារម្មណ៍មិនស្ងប់។
.......
ស្អែកថ្មីអ្វីៗក៏ថ្មី ម៉ោង៦កន្លេះព្រឹកជាពេលដែល
គ្រប់គ្នាស្រស់ស្រូបអាហាយ៉ាងឆ្ងាញ់ពិសារមិន
ថាអ្នកមានឬក៏អ្នកក្រនោះទេ។យ៉ាងណាការញាំ
អាហាពេលព្រឹកជារឿងដែលល្អបំផុតសម្រាប់
សុខភាពនឹងរាងកាយឲ្យមាំមួន។
ក្រលេខមកមេីលទីចាត់ការឬការិយាល័យរបស់
លោកអធិការគីមឯណេះវិញ នាយកុំពុងតែឈរ
សំឡឹងមេីលទៅទីឆ្ងាយដោយអារម្មណ៍មិនស្ងប់
ប៉ុន្មានថ្ងៃមកហេីយដែលនាយរកតម្រុយអ្វីមិន
បានពីត្រកូលមីន តេីឲ្យនាយមានអារម្មណ៍ស្ងប់
មកពីណា បេីរឿងក្ដីកាន់តែរីករាលដាលធំទៅៗ
ទៅហេីយ។កុំពុងតែឈរសញ្ជឹងគិតសុខៗគេ
ក៏ដាក់ភ្នែកក្រលេខទៅឃេីញបុរសម្នាក់រត់កាត់
មុខទីចាត់ការរបដ់ខ្លួនយ៉ាងលឿនដូចជារត់គេច
ពីអ្វីមកចឹង ទេីបគេអត់ហ្នឹងសង្ស័យពុំបាន ជំ
ហានជេីងមាំបោះដេីរទៅតាមបុរសនោះ ចៃដន្យ
ក៏ប៉ះបុកជាមួយមាឌល្អិតដែលប្រឹងរត់តាមបុរស
នោះមួយទំហឹងបណ្ដាលឲ្យគេដួលទៅម្ខាងដោយ
ហាមពុំបាន។

🔥បណ្ដូលចិត្តម៉ាហ្វៀ🥵Место, где живут истории. Откройте их для себя