ការវិលត្រឡប់🔞

898 51 1
                                    

អានដោយការទទួលខុសត្រូវ🕺

+ភូមិគ្រឹះផាក
នៅក្នុងភូមិគ្រឹះតូចល្មម ដែលមានសមាជិតបីអ្នក
ប៉ា ម៉ាក់នឹងកូនប្រុសជាទីស្រលាញ់ពេញបេះ
ដូងរបស់លោកទាំងពីម្នាក់ទៀត។
នៅបរិវេនសួនច្បារធំទូលាយ ក្មេងតូចអាយុ
ប្រមាណជិត19ឆ្នាំកុំពុងតែលេងជាមួយអ្នក
បម្រេីយ៉ាងរីករាយ សុខៗក៏មានឡានទំនេីប
ពណ៌ខ្មៅរលោង ដែលគ្រប់គ្នាពុំដែលស្គាល់
គេចុះពីឡាន គេស្លៀកសម្លៀកបំពាក់សុទ្ធតែ
ពណ៌ និយាយងាយយល់គឺឈុតខ្មៅមួយតួរ
ខ្លួន។

«លោកជាអ្នកណា មកមានការអី»
ពេលជំហានជេីងបោះមកដល់មាត់ទ្វា ក៏ត្រូវ
អ្នកយាមឃាត់ជាប់ នឹងសួរដោយសម្ដីមិនសម
រម្យ មនុស្សមាឌធំដោះវែនតាខ្មៅចេញសម្លឹង
មុខបុរសយាមទ្វាដូចជាសាតាន សឹមបោះប្រ
យោគធ្វេីឱ្យពួកគេដួលសន្លប់អស់៖
«ស្ដាប់ឈ្មោះយេីងឱ្យច្បាស់ យេីងមីនយ៉ុន
ហ្គីជាអ្នកប្រុសទីពីន័យម្ចាស់ភូមិគ្រឹះនេះ»
យ៉ុនហ្គីនិយាយឈ្មោះគេចេញមកជាមួយទឹក
មុខកំណាច អ្នកយាមទ្វាក៏ដួលសន្លប់បាត់មាត់
មាត់-កអស់ តេីនាយជាមីនយ៉ុនហ្គីមែនឬមិន
មែន?ព្រោះគេទៅបាត់រាប់ឆ្នាំគ្មានសូម្បីដំណឹង
អីឡូវស្រាប់តែបង្ហាញខ្លួនក្នុងសភាពដូចជា
ពពួកម៉ាហ្វៀកំណាច។

«តេីមានរឿងអីបានជាឡូឡាម្ល៉េះ?»
អ្នកស្រីមីនដែលជាបងស្រីរបស់យ៉ុនហ្គី គាត់
ក៏ចេញមកស្ដីបន្ទោសទៅកូនចៅក្រោមបង្គាប់
ព្រោះស្វាមីរបស់គាត់កុំពុងតែធ្វេីការនៅក្នុង
សួនខាងក្រោយ ហេីយកូនប្រុសគាត់ក៏មិន
ចូលចិត្តអ្នកណាឡូឡាដែរ។
«សួរស្ដីបងស្រី សុខសប្បាយទេ»
យ៉ុនហ្គីញញឹម សឹមបោះជំហានចូលមកជិត
បងស្រី ខណៈនោះអ្នកស្រីមីនគាត់ដូចជាជួប
ខ្មោចលងយ៉ាងចឹង គាត់ភ័យឡេីងស្លេកស្លាំង
ដួលខ្ពោកសន្លប់បាត់មាត់ឈឹងក្បែរជេីងប្អូន។

«ហេតុអីគ្រប់គ្នាដូចជាខ្លាចខ្ញុំខ្លាំងម្ល៉េះ ធ្វេីខុស
អីទេដឹងពេលដែលខ្ញុំមិននៅ?»
ដំណឹងនាយក្រាសមកដល់លោកផាកវាលឿន
ជាងការគិត គាត់ចេញមកនិយាយនឹងសួរនាំ
នៅក្នុងបន្ទប់ទទួលភ្ញៀវ។
«ទីនេះមិនដូចពីមុនទៀតទេ ហេីយក៏មិនមែនជាភូមិគ្រឹះមីនដែលឯងមានអំណាចទៀតដែរ
នេះជាភូមិគ្រឹះផាក ជាផ្ទះរបស់យេីង»
«ខ្ញុំដឹង ខ្ញុំគ្រាន់តែមកមេីលបងស្រី នឹងក្មួយ
ប្រុសរបស់ខ្ញុំប៉ុន្នោះ បងថ្លៃមិនបាច់បារម្ភនោះ
ទេ»គេត្បកមកវិញទាំងញញឹមចុងមាត់ ភ្នែក
សម្លឹងទៅមាឌល្អិតដែលអង្គុយជិតលោកប៉ា
មិនដាក់ ថែមទាំងលេបទឹកមាត់មួយខ្អឹកទៀត
ផង។

[ប្រលោមលោកខ្នាតខ្លី]Where stories live. Discover now