បន្ទប់ពណ៌ស្វាយ🔞

563 32 2
                                    

បម្រាម មិនសាកសមបម្រាប់ក្មេងៗឡេីយ!!!

Bop1 v/s Top2
        +Top-ភ្លោះ
  +វិមានមីន
គ្រាន់តែឮឈ្មោះកដឹងថា វិមានមួយនេះមាន
អំណាចដែរ នៅក្នុងវិមានធំល្វឹងល្វេីយដែល
លាតសន្ធឹងទៅដោយសួនច្បាររាប់រយម៉ែត្រ
ផុតកន្ទុយភ្នែក មានរបងហំព័ទ្ធជុំវិញប្រៀបដូច
ជា គុកមួយសម្រាប់អ្នកបម្រេីដែលរសនៅទី
នោះ។

«រៀបចំអោយញាប់ដៃបន្តិចទៅ ក្រែងលោក
ម្ចាស់ធំមកដល់ឃេីញមិនស្អាត ច្បាស់ជាដាច់
កទាំងគ្នាមិនខាន»សម្លេងបញ្ជាដោយមេការ
ធំបញ្ចាំវិមាន គាត់រសនៅទីនេះអស់រយៈពេល
18មកហេីយ ហេីយគាត់ក៏មានកូនប្រុសម្នាក់
ដែលមានរូបរាងស្រស់ស្អាតប្រៀបបានទៅនឹង
ហង្ស៍សួហ៌ផងដែរ។រយៈពេល18ឆ្នាំមកនេះ
គាត់ពិតជា ហួងហែងកូនប្រុសខ្លាំងណាស់ដល់
ថ្នាក់តុបតែងកូនអោយឃេីញរយារយាកដេីម្បី
កុំអោយម្ចាស់វិមានចាប់អារម្មណ៍។ហេីយកូន
ប្រុសគាត់កព្រមធ្វេីតាមគាត់គ្រប់យ៉ាងព្រោះ
ចង់អោយម្ដាយសប្បាយចិត្ត។

«ម៉ាក់ហា តេីលោកម្ចាស់ដែលម៉ាក់និយាយ
នោះ គាត់ជាលោកប៉ារបស់លោកម្ចាស់តូច
មែនទេ?»សំនួរមិនដឹងអីសួរទៅម្ដាយដោយ
ឈរញញឹមជាមួយអ្នកបម្រេី។
«មិនមែនទេកូន តែថា កូនឯងណា ពេល
លោកម្ចាស់ធំមកដល់ហាមមករញ៉េរញ៉ៃទី
នេះជាដាច់ខាតឮទេ»គាត់ហាមទុកមុន ព្រោះ
គាត់ដឹងថា លោកម្ចាស់ធំជាមនុស្សល្មោភកាម
ខ្លាំង សូម្បីតែប្រុសដូចគ្នាកគាត់អាចស៊ីបាន
ដែរ។ហេីយណាមួយកូនប្រុសគាត់ស្អាតជាង
ស្រីយ៉ាងនេះ បេីលោកម្ចាស់ហាមចិត្តមិនបាន
ច្បាស់ជាចប់ហេីយ។ទោះបីជាគាត់ប៉ងចង់
បានកូនប្រសារជាអ្នកមានកដោយ កមិនចង់
បានលោកម្ចាស់រូបនេះមកធ្វេីកូនប្រសារដែរ
ចរឹតគេកាចសាហាវណាស់ បេីធ្វេីបាបកូនគាត់
គាត់ច្បាស់ជាឈឺចិត្តស្អិតទ្រូងក្អួតឈាមស្លា
ប់ពុំខាន។

«បាទម៉ាក់..»ឆ្លេីយដោយញញឹម រួចកដេីរ
ទៅផ្ទះតូចក្រោយវិមានបាត់ ក្រោមក្រសែរ
ភ្នែកស្រេចឃ្លានរបស់ម្ចាស់វិមាន។
«ស្អាតណាស់ ទោះបីជាឯងមិនធ្វេីខ្លួនកដោ
យមីននី»គេពោលដោយលេបទឹកមាត់ផ្សេីម
បំពងក សឹមបោះជំហានចូលទៅបន្ទប់សៀវ
ភៅបាត់ដេីម្បីរងចាំបងប្រុស។
     ===
ពេលរសៀលបន្តិច ឡានទំនេីបពណ៌ខ្មៅដែល
មានឡានផ្សេងៗទៀតអមជាច្រេីនកបេីកមក
ដល់មុខសេតវិមានស្កឹមស្កៃ។ភ្លាមនោះម្ចាស់
សាមីឡានដែលមានអំណាចកបោះជំហាន
ជេីងចុះមកក្រៅជះរាងសង្ហាឥតទាស់អួតអស់
អ្នកបម្រេីប្រុសស្រី។
«លោកម្ចាស់..»
អ្នកបម្រេីនាំគ្នាឱនក្បាលគោរពសឹងតែដល់ដី
ក្រោយលោកម្ចាស់របស់គេដេីរចូលវិមាន។

[ប្រលោមលោកខ្នាតខ្លី]Où les histoires vivent. Découvrez maintenant