ភាគ១ (បទពិសោធន៍ថ្មី)

389 12 0
                                    

បើកក្បាលដំបូងមកឱ្យយើងឃើញថាមានវិមានដ៏ធំស្កឹមស្កៃមួយដែលមានសម្ភារៈប្រណិតៗនិងមានទេសភាពបែបធម្មជាតិដ៏ស្រស់ស្អាតទោះបីជាផ្ទៃមេឃពេលនេះងងឹតហើយក៏ដោយ ដែលវាជាកម្មសិទ្ធរបស់គ្រួសារមួយគឺត្រកូលបេលីនៅរដ្ធធានីវែលលីនតុនក្នុងប្រទេសនូវែលហ្សេឡង់ ។
<<ម៉ាក់ខ្ញុំសូមអង្វរ ម៉ាក់ឱ្យខ្ញុំទៅៗខ្ញុំធំហើយ>> រ៉ូសសេនកំពុងតែព្យាយាមសូមអង្វរម្ដាយនាងយ៉ាងខ្លាំង តែមិនច្បាស់ថានាងកំពុងសុំពីអ្វីនោះទេ ។
<<ហេតុអីបានជាកូនចង់ទៅនៅទីនោះអញ្ចឹង?>> មា៉ក់របស់នាងព្យាយាមសួរហេតុផលរបស់នាងដែលនាងចង់ផ្លាស់ប្ដូរទៅរស់នៅកន្លែងណាមួយ ។
<<ខ្ញុំចង់ក្លាយជាមនុស្សឯករាជ្យ ចង់បានបទពិសោធន៍ថ្មីៗនិងចង់ទៅយល់ដឹងពីស្រុកកំណើតរបស់ម៉ាក់និងប៉ាផងដែរ>>
<<មិនអីទេ ម៉ាក់អនុញ្ញាតិតែត្រូវមើលថែខ្លួនឯងឱ្យបានល្អណា!>> ទីបំផុតម៉ាក់របស់នាងក៏យល់ព្រមឱ្យនាងទៅ ណាមួយនាងបានអង្វរគាត់អស់ជាច្រើនខែមកហើយ ។
<<អរគុណហើយ កូនស្រឡាញ់ម៉ាក់ខ្លាំងណាស់!>> ឮការអនុញ្ញាតិភ្លាមនាងក៏ស្ទុះទៅឱបម៉ាក់របស់នាងយ៉ាងណែនទាំងសប្បាយចិត្តឥតឧបមា ។
<<បានហើយ ម៉ាក់ដកដង្ហើមមិនរួចទេ!>> អ្នកស្រីរ៉ូឡាក៏ព្យាយាមទាញកូនឱ្យចេញពីការឱបយ៉ាងណែនមកមកកាន់គាត់ទាំងញញឹមហួសចិត្តព្រោះកូនស្រីរបស់គាត់ពិតជាដូចកូនក្មេងអ៊ីចឹង ។
<<មកពីកូនស្រឡាញ់ម៉ាក់ពេក អរនោះ!លោកប៉ាត្រឡប់មកវិញហើយតើ!>> នាងកំពុងតែនិយាយសើចសប្បាយជាមួយម៉ាក់របស់នាងសុខៗប៉ារបស់នាងក៏បញ្ចប់ការងាររួចរាល់ត្រឡប់មកផ្ទះវិញល្មម ។
<<យ៉ាងម៉េច?>> លោកសេនក៏សួរទៅកាន់កូនស្រីទាំងទឹកមុខហួសចិត្តនឹងចរិកកូនស្រីនេះធំហើយនៅរត់មកឱបគាត់ដូចកូនក្មេងទៀត ។
<<កូនចង់ទៅស់នៅប្រទេសកូរ៉េខាងត្បូង លោកប៉ា>> នាងក៏បានប្រាប់ពីបំណងរបស់នាងទៅលោកប៉ារបស់នាង។
<<ហេតុអីបានជាកូនចង់ទៅនៅទីនោះ?>>
<<កូនចង់បានបទពិសោធន៍ថ្មីៗ>>
<<មិនមែនកូនចង់គេចពីសេហូទេមែនទេ?>>
<<គេគ្មានឥទ្ធិពលមកលើខ្ញុំដល់ថ្នាក់នេះទេ លោកប៉ា>>
<<ក៏បាន! តែកូនត្រូវគ្រប់គ្រងអាជីវកម្មរបស់ប៉ាដែលមាននៅទីនោះ!>>
<<លោកប៉ា! តែកូនចង់រស់នៅជាជីវិតសាមញ្ញមិនចង់ក្លាយជាអ្នកគ្រប់គ្រងអាជីវកម្មអ្វីនោះទេ?>>
<<បើអ៊ីចឹង មិនបាច់ទៅទេ!>> ឮកូនប្រកែកបែបនេះលោកសេនក៏ធ្វើជានិយាយថាមិនឱ្យនាងទៅ ។
<<តែ! លោកប៉ា...!>> នាងក៏ប្រុងនឹងនិយាយទៅហើយតែប៉ារបស់នាងក៏និយាយមុន ។
<<កូនគ្មានជម្រើសទេ!>> គាត់ក៏និយាយទៅកាន់នាងធ្វើឱ្យនាងប្រកែកលែងចេញតែម្ដង ។
<<ក៏បាន តែកូនមិនចង់ឱ្យមានព័ត៌មានរញ៉េរញ៉ៃច្រើនទេ!>> ចុងក្រោយនាងក៏យល់ព្រមតាមប៉ារបស់នាងប៉ុន្តែនាងក៏បានសំណូមពរគាត់រឿងមួយ ។
<<ល្អ កូនស្រី!>> និយាយរួចគាត់ក៏បានដើរឡើងទៅបន្ទប់របស់គាត់បាត់ទៅ។
<<តើកូនប្រុងទៅពេលណា?!>> អ្នកស្រីរ៉ូឡាក៏បានសួរកូនស្រីរបស់គាត់ ។
<<គឺកូនទៅស្អែកបនេះហើយម៉ាក់>>
<<ហេតុអីក៏លឿនបែបនេះ កូនរកកន្លែងស្នាក់នៅបានហើយមែន?>> គាត់ក៏សួរទៅកូនស្រីរបស់គាត់ម្ដងទៀតទាំងភ្ញាក់ផ្អើល ។
<<លោកប៉ាបានត្រៀមសម្រាប់កូនរួចរាល់ហើយ អ្នកម៉ាក់កុំបារម្ភអី!>> នាងបាននិយាយទាំងញញឹមយ៉ាងផ្អែមទៅកាន់ម៉ាក់របស់នាង ។
<<បើចឹងក៏ឆាប់ទៅសម្រាកទៅស្អែកកូនត្រូវទៅពីព្រលឹមត្រូវទេ?>>
<<អូ! មែនហើយចឹងកូនទៅសម្រាកហើយណាអ្នកម៉ាក់>> ឮពាក្យនេះភ្លាមនាងក៏បានប្រញាប់ទៅបន្ទប់សម្រាតែម្ដងព្រោះនាងត្រូវភ្ញាក់ចេញដំណើរទាំងព្រលឹម ។
+++
+ក្នុងប្រទេសកូរ៉េខាងត្បូង
-ប្រូស!~
<<មានរឿងអី? អ្នកណាជាអ្នកធ្វើ?>> ពេលឮសំឡេងដែលដូចជាធ្លាក់របស់នោះហើយថៅកែម្ចាស់ភោជនីយដ្ឋានមួយក៏បានដើរចូលមកមើលក្នុងផ្ទះបាយយ៉ាងលឿនក៏បានឃើញចានជាច្រើនបានបែក គេក៏សម្លុតសួរទៅកាន់បុគ្គលិករបស់គេយ៉ាងខ្លាំង ។
<<លោកថៅកែខ្ញុំឃើញជីមីនជាអ្នកធ្វើ!>> បុគ្គលិកម្នាក់ក៏និយាយឡើងទៅកាន់ថៅកែរួចក៏សម្លឹងមើលមុខរបស់បុរសម្នាក់ដែលមានឈ្មោះថាជីមីនថែមទាំងញញឹមឌឺទៀតផង ។
<<សុំទោស!>> ជីមីនមើលទៅដូចជាមនុស្សស្លូតណាស់គេមិននិយាយអ្វីច្រើនទេក៏បានដើរទៅសុំទោសលោកថៅកែរួចក៏រើសចានដែលបែកនោះឡើង ។
<<ចាននេះវាបែកហើយឯងប្រុងសងយើងយ៉ាងម៉េច?ឬគ្រាន់តែសុំទោសបុិននិងរឿងក៏ចប់?>>
<<ថ្ងៃនេះខ្ញុំនឹងធ្វើការជូនលោកដល់ម៉ោងដប់យប់ចុះ>> គេក៏បាននិយាយទៅកាន់ថៅកែរបស់គេទាំងសំឡេងស្មើទឹកមុខស្មើដូចជាមិនភ័យអ្វីទាំងអស់ រួចក៏សម្លឹងមើលជុនហ្យុនទាំងក្រសែភ្នែកគួរឱ្យខ្លាច ។
<<ក៏បាន ចាត់ទុកថាជាកំហុសលើកទីមួយរបស់ឯងចុះយើងមិនរករឿងច្រើនទេ តែឯងត្រូវធ្វើការរហូតដប់យប់ទើបអាចចេញបានហើយក៏គ្មានប្រាក់បន្ថែមដែរ>> ថៅកែនោះមើលទៅក៏មិនចង់រករឿងជីមីនច្រើនដែរក៏បានដើរទៅខាងក្រៅផ្ទះបាយវិញទៅ ។
<<នេះគឺលុយដែលឯងទទួលកំហុសជំនួសយើង!>> គេក៏បានដើរមករកជីមីនរួចក៏កាន់ប្រាក់បន្តិចបន្តួចមករកហុចឱ្យជីមីនដែលជីមីនរៀបនឹងយកពីដៃរបស់គេទៅហើយគេក៏យកប្រាក់ទាំងនោះទៅគប់មុខរបស់ជីមីនតែម្ដងបន្ទាប់មកវាក៏ជ្រុះទៅលើដី ដែលសកម្មភាពនេះគឺពិតជាមើលងាយទៅកាន់ជីមីនណាស់តែគេបែរជាមិនមាត់ក៏បានឱនរើសប្រាក់ដែលជ្រុះនោះយ៉ាងធម្មតា ។
<<ឯងពិតជាឆ្កែឃ្លានលុយមែន!>> នៅពេលជីមីនឱនរើសប្រាក់នោះជុនហ្យុនគេក៏បានយកជើងរបស់គេទៅជាន់ដៃរបស់ជីមីនដែលកំពុងរើសប្រាក់នោះរួចក៏សើចចំអកទៅកាន់គេយ៉ាងខ្លាំងហើយក៏ចេញទៅបាត់ទៅ ចំណែកជីមីនវិញគេមិននិយាយអ្វីនោះទេគេគ្រាន់តែសម្លឹងមើលដំណើររបស់ជុនហ្យុនពីក្រោយប៉ុណ្ណោះ ។
ពេលនេះគឺជាពេលដែលជីមីនត្រូវចេញពីធ្វើការហើយគេក៏បានរៀបចំបិទហាងព្រោះអ្នកផ្សេងទៀតគេបានទៅផ្ទះអស់ហើយ នៅពេលគេបិទហាងរួចរាល់គេក៏បានដើរចេញមកដោយភោជនីយដ្ឋានដែលគេធ្វើការគឺស្ថិតនៅក្នុងផ្សារទំនើបមួយ គេក៏បានដើរទៅកន្លែងដែលគេស្នាក់ដោយគេគឺនៅបន្ទប់ជួលដ៏តូចចង្អៀតមួយដែលស្ថិតក្នុងអគារយ៉ាងចាស់និងគួរឱ្យខ្លាច ថែមទាំងគួរឱ្យសង្វេកខ្លាំងទៀតផង ។
+ប្រទេសនូវែលហ្សេឡង់
<<ជម្រាបលាលោកប៉ាអ្នកម៉ាក់ កូនទៅហើយកូននឹងឧស្សាហ៍មកលេងអ្នកទាំងពីរណា!>> រ៉ូសសេននាងក៏បានកាន់វ៉ាលីរួចក៏និយាយលាទៅកាន់ឪពុកម្ដាយរបស់នាងមុននឹងចេញដំណើរទៅប្រទេសកូរ៉េខាងត្បូង ។
<<ធ្វើដំណើរដោយសុវត្ថិភាពណាកូន!>> អ្នកស្រីរ៉ូឡាក៏បានផ្ដែផ្ដាំកូនបណ្ដើរយំបណ្ដើរព្រោះកូនមិនដែលទៅឆ្ងាយពីខ្លួន។
<<ចាស អ្នកម៉ាក់!>> តបជាមួយម៉ាក់របស់នាងរួចនាងក៏បានចេញដំណើរទៅព្រលានយន្តហោះបាត់ទៅដោយមានអ្នកបើកឡានជូន។
<<អូនកុំយំអី នាងធំហើយនាងប្រាកដជាចេះមើលថែខ្លួនឯង!>> លោកសេនក៏បាននិយាយលោងលោមប្រពន្ធរបស់ខ្លួន។
<<អូនសង្ឃឹមអញ្ចឹងចុះ!>>
+++
<<អ្នកនាងសូមធ្វើដំណើរដោយសុវត្តិភាព>> ពេលគាត់ជូនរ៉ូសសេនមកដល់ព្រលានយន្តហោះភ្លាមគាត់ក៏ជូនពរនាងភ្លាមទាំងស្នាមញញឹមបូករួមទាំងក្ដីអាលោះអាល័យ ។
<<អរគុណអ៊ំណាស់>> ឮពាក្យជូនពរបែបនេះនាងក៏បានទទួលទាំងគោរពនិងញញឹមតបទៅគាត់វិញមុននឹងដើរចូលទៅក្នុងព្រលានយន្តហោះ។ រ៉ូសសេននាងក៏បានទៅចុះឈ្មោះចេញដំណើរពីប្រទេសនូវែហ្សេឡង់ទៅកាន់ប្រទេសកូរ៉េខាងត្បូងតាមរយៈយន្តហោះFirst-Classព្រោះនាងគឺជាកូនអ្នកមាន នាងចំណាយពេលធ្វើដំណើរពីរដ្ឋធានីវែលលីនតុនទៅទីក្រុងសេអ៊ូលប្រហែលដប់ពីរម៉ោងទើបទៅដល់ ។
<<ចាប់ពីពេលនេះទៅខ្ញុំមិនមែនជារ៉ូសសេនទៀតទេ ខ្ញុំឈ្មោះថាឆេយ៉ុង!>>

អង្គរក្សបេះដូងWhere stories live. Discover now