ភាគ៣ (មនុស្សសំរាម)

100 13 0
                                    

<<សួស្ដីលោកនិងអ្នកនាងតើអ្នកនាងទាំងពីរចង់ពិសាអីដែរ?>> ជីមីនដែលជាបុគ្គលិកនៅក្នុងហាងក៏បានមកសួរព្រោះហាងដែលឆេយ៉ុងមកញុាំនោះគឺជាភោជនីយដ្ឋានដែលគេធ្វើការ ។
<<ខ្ញុំយកPastaមួយ ចំណែកគេ...>> នាងក៏បានកម្មង់ម្ហូបរបស់ខ្លួនរួចក៏ដៀងភ្នែកសម្លក់ទៅកាន់មីនជេព្រោះនងមិមដឹងថាគេចង់កម្មង់អ្វីនោះទេ ។
<<ខ-ខ្ញុំ យ-យកបឺហ្គឺមួយបានហើយ!>> ដោយឃើញកែវភ្នែកសម្លក់របស់ឆេយ៉ុងភ្លាមគេក៏បានកម្មង់ម្ហូបទាំងចិត្តមិនចង់ព្រោះគេញុាំរួចហើយតែនាងនៅតែបង្ខំគេ ។
<<បាទ!សុំចាំបន្តិច>> ទទួលបានការកម្មង់ហើយជីមីនក៏ប្រញាប់ទៅប្រាប់ផ្នែកចុងភៅភ្លាមរួចហើយគេក៏បានទៅធ្វើការផ្សេងទៀតកំឡុងពេលរង់ចាំយកម្ហូបដែលភ្ញៀវកម្មង់ទៅឱ្យ ។
<<នែ៎! មីនជេលោកមើលប្រុសម្នាក់មិញនេះចុ!>> នៅពេលជីមីនដើរទៅវិញបាត់នាងក៏ប្រាប់ទៅកាន់ជំនួយការរបស់នាងឱ្យមើលទៅកាន់ជីមីន ។
<<គេសង្ហារមែនទេអ្នកនាង?>> ឃើញសម្ដីថៅហ្វាយខ្លួនបែបនេះគេក៏កើតចិត្តឆ្ងល់ ។
<<សង្ហារគឺសង្ហារហើយប៉ុន្តែគេមើលទៅដូចជាមនុស្សឧស្សាហ៍និងស្លូតបូតខ្លាំងមែនទែន!>>
<<អ្នកនាងចាប់អារម្មណ៍គេមែនទេ?>> ឮចៅហ្វាយខ្លួននិយាយបែបនេះគេក៏គិតថាឆេយ៉ុងចាប់អារម្មណ៍នឹងជីមីន ។
<<ឆ្គួត អត់ទេ!>> នាងក៏ប្រញាប់ប្រកែកយ៉ាងលឿន ។
<<អ្នកនាង!អ្នកនាងមើលប្រុសម្នាក់នោះកំពុងតែធ្វើអ្វីនឹង?>> សម្លឹងចុះឡើងៗមីនជេក៏ប្រទះឃើញជុនហ្យុនកំពង់តែកាន់ម្ហូបមួយចានហើយដាក់ថ្នាំអ្វីចូលក៏មិនដឹង។
<<នេះគេដាក់ថ្នាំអី?>> ឃើញបែបនេះនាងកើតចិត្តឆ្ងល់យ៉ាងខ្លាំងថាថ្នាំនោះជាថ្នាំអ្វី ។
<<ខ្ញុំមិនដឹងទេអ្នកនាង តែថាគេយកទៅឱ្យប្រុសសង្ហារនោះហើយអ្នកនាង!>> ឮនាងនិយាយបែបនេះគេក័តបទៅនាងវិញដើម្បីកុំឱ្យនាងនិយាយម្នាក់ឯង រួចក៏ឃើញជុនហ្យុនយកម្ហូបដែលបានដាក់ថ្នាំនោះទៅរកជីមីន ។
<<មិនបានទេបើជាថ្នាំពុលច្បាស់ជាមានបញ្ហាធំជាមិនខាន!>> នាងឃើញបែបនេះនាងក៏បានចេញពីតុប្រុងទៅរកជីមីន ។
<<ជីមីនឯងជួយយកម្ហូបទៅឱ្យភ្ញៀវបន្តិចផង ខ្ញុំត្រូវទៅក្រៅបន្តិច!>> ជុនហ្យុនក៏បានយកម្ហូបនោះមកឱ្យជីមីនយកទៅឱ្យភ្ញៀវដោយយកលេសថាទៅក្រៅ ។
<<តុណា?>> គេមិនគិតច្រើនទេព្រោះគេគិតថាជុងហ្យុនអាចនឹងរវល់មែន ។
<<គឺមួយនោះ!>> ឮជីមីនសួរបែបនេះហើយគេក៏ចង្អុលទៅតុរបស់ភ្ញៀវម្នាក់ដើម្បីប្រាប់ទៅកាន់ជីមីនថាជាតុមួយនោះ ឮចម្លើយហើយជីមីនប្រុងនឹងដើរទៅហើយតែឆេយ៉ុងក៏បានមកឃាត់ ។
<<ឈប់សិន!>> ឆេយ៉ុងក៏បានរត់មកឃាត់សកម្មភាពរបស់ជីមីនភ្លាមៗ ។
<<មានរឿងអីមែនទេអ្នកនាង?>>
<<លោកមិនអាចយកម្ហូបនេះទៅឱ្យភ្ញៀវបានទេ}>>
ជីមីន<<ហេតុអី?>> ឮសម្ដីរបស់នាងបែបនេះធ្វើឱ្យគេឆ្ងល់យ៉ាងខ្លាំង ហេតុអីបានជានាងមិនឱ្យគេយកម្ហូបទៅឱ្យភ្ញៀវទាំងដែលនេះជាការងាររបស់គេ ។
<<ម្ហូបនេះមានថ្នាំ>> ឃើញគេឆ្ងល់ហើយនាងក៏និយាយត្រង់ៗតែម្ដងតាមអ្វីដែលនាងបានឃើញ ។
<<នេះអ្នកនាងយកស្អីមកនិយាយថាវាមានថ្នាំ!>> ឮឆេយ៉ុងនិយាយបែបនេះធ្វើឱ្យជុនហ្យុនប្រតិកម្មយ៉ាងខ្លាំង។
<<យកភ្នែកមើល មាត់និយាយ!>> ខុសគេទៀត!
<<បើលោកហ៊ាននិយាយថាវាគ្មានថ្នាំនោះលោកហ៊ានភ្លក់ទេ?>> ឃើញប្រតិកម្មរបស់ជុនហ្យុនហើយនាងក៏ឱ្យគេភ្លក់ ព្រោះនាងដឹងច្បាស់ណាស់ថាគេមិនហ៊ានភ្លក់នោះទេ ។
<<អឺ...គឺ ម្ហូបនេះជារបស់ភ្ញៀវតើឱ្យខ្ញុំភ្លក់យ៉ាងម៉េច?>> ឮសម្ដីរបស់ឆេយ៉ុងឱ្យគេភ្លក់បែបនេះ គេក៏ធ្វើជារកលេសដើម្បីគេចមិនចង់ភ្លក់ ។
<<មិនអីទេ ខ្ញុំនឹងចេញលុយឱ្យបើវាគ្មានថ្នាំនោះទេ!>> ឃើញគេរកលេសបែបនេះនាងក៏តបទៅវិញបើនាងខុសមែននាងនឹងចេញថ្ងៃអាហារនេះ ។
<<មែនហើយ សាកមួយម៉ាត់ទៅ!>> មីនជេក៏ឆ្លៀតថែមល្បោយបន្តិចដើម្បីឱ្យវាមានរសជាតិកាន់តែឆ្ងាញ់ ។<<មានរឿងអី្វមែនទេ?>> ឮសំឡេងឡូឡាៗថៅកែហាងក៏ដើរមកមើលបន្តិច ។
<<លោកថៅកែ បុគ្គលិកម្នាក់នេះមានបំណងចង់សម្លាប់មនុស្សហើយទម្លាក់កំហុសលើគេ!>> ឃើញថៅកែហាងបែបនេះឆេយ៉ុងនាងក៏និយាយទៅកាន់គាត់តែម្ដងថែមទាំងចង្អុលទៅកាន់មុខរបស់ជុងហ្យុនទៀតផង ។
<<នាងនិយាយឆ្គួតស្អី?!>> ឃើញកាយវិការរបស់ឆេយ៉ុងបែបនេះធ្វើឱ្យគេខឹងខ្លាំងមែនទែគេក៏ស្រែកសម្លុតទៅកាន់នាងហើយប្រុងលើកដៃវាយទៅកាន់ឆេយ៉ុងតែត្រូវមីនជេចាប់ជាប់ ។
<<យ៉ាងម៉េច?ឯងប្រុងវ៉ៃមនុស្សស្រីមែនទេ?>> ឃើញគេចង់ធ្វើបាបចៅហ្វាយខ្លួនបែបនេះគេក៏ចេញមុខការពារ ។
<<ហេតុអីបានជាអ្នកនាងថាម្ហូបនេះមានថ្នាំ?>> ឃើញបែបនេះថៅកែហាងក៏បានសួរទៅកាន់ឆេយ៉ុងហេតុអីបានជានាងថាម្ហូបនេះមានថ្នាំ។
<<ខ្ញុំនិងជំនួយការរបស់ខ្ញុំបានឃើញគេដាក់ថ្នាំអ្វីមួយចូលក្នុងនេះ!>>
<<ពិតទេ?ជុងហ្យុន?>> ឮសម្ដីរបស់ឆេយ៉ុងហើយគាត់ក៏ងាកមកសួរជុនហ្យុន ។
<<អត់ទេលោកថៅកែ>> គេក៏ព្យាយាមប្រកែកយ៉ាងខ្លាំង ។
<<បើគ្មានពិតមែនឯងឆាប់ភ្លក់ទៅ!>> ដើម្បីចង់ដឹងការពិតថៅកែក៏បានបញ្ជាជុនហ្យុនឱ្យភ្លក់តែម្ដង ។
<<ខ្ញុំ-ខ្ញុំ!>> ឮការបញ្ជាបែបនេះធ្វើឱ្យគេភ័យយ៉ាងខ្លាំងព្រោះក្នុងម្ហូបនេះគេបានដាក់ថ្នាំពុល ។
<<ឃើញទេគេម្នាក់នេះ.....!>> ឃើញចរិកគេបែបនេះឆេយ៉ុងក៏និយាយឡើងប៉ុន្តែនិយាយមិនទាន់ចប់ផងក៏....។
-ប្រូង-
<<លោកយ៉ាងម៉េចហើយ?មីនជេឆាប់នាំគេទៅមន្ទីពេទ្យភ្លាមទៅ!>> ជុនហ្យុនបានយកម្ហូបនោះបម្រុងនឹងវាយទៅកាន់ឆេយ៉ុងតែជីមីនក៏បានមករងជំនួសធ្វើឱ្យក្បាលរបស់គេក៏បានបែកចេញឈាមហើយគេក៏សន្លប់បាត់ស្មារតីតែម្ដង ឃើញសភាពគេបែបនេះឆេយ៉ុងភ័យយ៉ាងខ្លាំងក៏ឱ្យមីនជេជូនគេទៅមន្ទីរពេទ្យភ្លាមៗ
<<បាទអ្នកនាង!>> ឮបែបនេះគេក៏នាំជីមីនទៅមន្ទីរពេទ្យបាត់ទៅដោយទុកឱ្យឆេយ៉ុងនៅដោះស្រាយរឿងនេះសិន ។
<<នេះឯងជាស្អីបានជាហ៊ានធ្វើបែបនេះ?ចង់សម្លាប់យើងបំបិតមាត់មែនទេ??>> ពេលមីនជេនាំជីមីនទៅបាត់នាងក៏សួរទៅកាន់ជុងហ្យុនដោយទឹកមុខមិនញញឹមក្រសែភ្នែកពោរពេញទៅដោយកំហឹងព្រោះមិញនេះបើជីមីនគេមិនមករងជំនួសនោះទេជនរងគ្រោះគឺច្បាស់ណាស់ថាជានាង។
<<មែន!តើវាយ៉ាងម៉េច?>>
<<មនុស្សសំរាមដូចជាឯងមិនអាចធ្វើអីយើងបានទេ នេះ!លោកថៅកែដេញគេចេញទៅ!>> ឮសម្ដីក្អេងក្អាងរបស់ជុនហ្យុនហើយនាងក៏បានយកកាតនាមប័ណ្ណរបស់នាងចេញមកឱ្យថៅកែហាងនោះរួចក៏ប្រាប់គាត់ឱ្យដេញគេចេញ ។
<<អ្នកនាងជាម្ចាស់ផ្សារទំនើបនេះមែនទេ?>> ឃើញនាងប័ណ្ណរបស់នាងហើយថៅកែហាងក៏បើកភ្នែកធំៗតែម្ដង។
<<ត្រូវហើយ ហើយកុំភ្លេចចាប់គេម្នាក់នេះញាត់គុកផងពីបទប៉ុនប៉ងសម្លាប់មនុស្ស!>> ឮថៅកែហាងសួរបែបនេះនាងក៏តបទៅវិញហើយថែមទាំងប្រាប់ឱ្យថៅកែហាងនោះចាប់ជុនហ្យុនដាក់គុកទៀតផងរួចនាងក៏ប្រញាប់ប្រញាល់ចេញទៅមន្ទីរពេទ្យយ៉ាងលឿន ។
<<ជុនហ្យុន យើងមិននឹងស្មានថាឯងសាហាវដល់ថ្នាក់នេះសោះ ឯងឆាប់ចេញទៅយើងនឹងមិនហៅប៉ូលីសមកចាប់ឯងទេ!>> ថៅកែហាងហាក់ខកចិត្តជាមួយជុនហ្យុនយ៉ាងខ្លាំងក៏បានបញ្ឈប់គេពីកាងារតែម្ដងប៉ុន្តែគាត់មិនបានចាប់គេដាក់គុកតាមសម្ដីឆេយ៉ុងនោះទេ និយាយជាមួយគេរួចថៅកែហាងក៏បានដើរចេញទៅ ។
<<ស្រីចង្រៃយ៍>> គេក៏ហៅឆេយ៉ុងថាជាស្រីចង្រៃយ៍ថែមទាំងក្ដាប់ដៃយ៉ាងណែនភ្នែកក៏ឡើងក្រហមព្រោះចិត្តដែលខឹងនឹងនាងនោះគឺវាក្លាយជាគុំនំស្លាប់គុំគួនទៅហើយ ។
<<នាងចាំទុកសិនចុះ!>>

អង្គរក្សបេះដូងWhere stories live. Discover now