ភាគ២ (កូនដែលឪពុកម្ដាយបោះបង់)

145 9 0
                                    

+ប្រទេសកូរ៉េខាងត្បូង
<<ហត់ខ្លាំងណាស់!>> នាងមកដល់ភ្លាមនាងក៏បានដើរកាន់វ៉ាលីរបស់ខ្លួនទាំងហត់នឿយព្រោះធ្វើដំណើរយូរម៉ោងពេក ។
<<សួស្ដីអ្នកនាងរ៉ូសសេន ខ្ញុំមកទទួលអ្នកនាងដើម្បីទៅផ្ទះស្នាក់នៅ!>> មីនជេជាជំនួយការប៉ារបស់រ៉ូសសេននៅប្រទេសកូរ៉េដែលរ៉ូសសេនក៏ធ្លាប់ជួបគេដែរ ។
<<លោកអាចហៅខ្ញុំដូចដើមបាន ព្រោះពេលនេះខ្ញុំនៅក្នុងប្រទេសកូរ៉េហើយ!>> នាងក៏ប្រាប់ទៅកាន់គេឱ្យហៅនាងដូចដែលគេធ្លាប់ហៅកាលពីមុនបាន ។
<<អូ! បាទអ្នកនាងឆេយ៉ុង សូមអញ្ជើញ!>> គេក៏បានហៅតាមដែលនាងនិយាយដែលឈ្មោះដែលគេធ្លាប់ហៅគឺឆេយ៉ុង ក៏ជាឈ្មោះកូរ៉េដែលឪពុកម្ដាយនាងដាក់ឱ្យ ។
<<ឆាប់ទៅផ្ទះទៅខ្ញុំចង់សម្រាកសិន>> ឡើងឡានភ្លាមនាងក៏និយាយឱ្យគេបើកទៅផ្ទះភ្លាមព្រោះនាងហត់ខ្លាំងណាស់ ។
<<បាទ អ្នកនាង!>>
ផ្ទះដែលឆេយ៉ុងបានត្រៀមទុកគឺពិតជាស្អាតណាស់ដែលវាមានរចនាបថស្រដៀងផ្ទះរបស់នាងនៅប្រទេសនូវែហ្សេឡង់ដែរគឺសម្បូរទៅដោយទេសភាពធម្មជាតិមានសួនច្បារអាងហែលទឹកជាពិសេសផ្ទះនេះប្រៀបដូចជាវិមានរបស់ព្រះនាងម្ចាស់អញ្ចឹង មកដល់ភ្លាមនាងក៏បាត់អស់ភាពហត់នឿយអម្បាញ់មិញនេះព្រោះតែទេសភាពក្នុងផ្ទះពិតជាស្អាតខ្លាំងធ្វើឱ្យនាងភ្លឹកតែម្ដង ។
<<ពិតជាស្អាតខ្លាំងណាស់ លោកប៉ាពិតជាពូកែរៀបចំណាស់!>>
<<អ្នកនាងមិនសម្រាកទេមែនទេ?>> មុននេះគេឮនាងថាហត់ចង់សម្រាកទើបគេប្រប្រញាប់បើកឡានយ៉ាងលឿនដើម្បីឱ្យនាងបានសម្រាកតែពេលមកដល់នាងបែរជាឈរមើលផ្ទះយ៉ាងភ្លឹក មិនបានទៅសម្រាកទៅវិញ។
<<គឺ សម្រាកតែខ្ញុំនៅមើលនៅទីនេះបន្តិចសិន>>
<<បាទ! អ្នកនាងតាមសប្បាយចុះអ្នកនាង និយាយអញ្ចឹងថ្ងៃស្អែកនេះអ្នកនាងចង់ទៅពិនិត្យមើលនៅផ្សារទំនើបទេ?>> មុននឹងទៅគេក៏ឆ្លៀតសួរនាងបន្តិចទៀត ។
<<ប្រាកដជាទៅ!>>
<<បាទ អ្នកនាងតាមសប្បាយចុះ!>> ឮចម្លើយហើយគេក៏ទៅវិញទៅ តែក៏មាននារីម្នាក់បានដើរចូលមករកឆេយ៉ុងទាំងញញឹម ។
<<សួស្ដីអ្នកនាង! ខ្ញុំឈ្មោះរ៉ានជូជាអ្នកបម្រើនៅទីនេះ>> ស្រីម្នាក់បោះក៏បានដើរមកឱនលំទោននិងណែនាំខ្លួនរបស់នាងទៅកាន់ឆេយ៉ុង ។
<<សួស្ដី! កុំប្រើពាក្យថាអ្នកបម្រើអីអាក្រក់ស្ដាប់ណាស់! ខ្ញុំឈ្មោះឆេយ៉ុង!>> នាងក៏តបទៅវិញទាំងញញឹមនិងឱ្យតម្លៃទៅកាន់រ៉ានជូ ។
<<ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបានជួបចៅហ្វាយល្អដូចជាអ្នកនាងបែបនេះ!>> នាងនិយាយបណ្ដើរញញឹមបណ្ដើរទាំងសប្បាយចិត្តនឹងចរិយារបស់ឆឹយ៉ុង ។
<<មកនេះ! អ្នកនាងត្រូវការសម្រាក!>> សុខៗមីនជេក៏មកទាញដៃរ៉ានជូចេញទៅឆ្ងាយយ៉ាងលឿន ព្រោះខ្លាចនាងរំខានឆេយ៉ុងតែឆេយ៉ុងវិញឃើញបែបនេះនាងអស់សំណើចនឹងឬកពាររបស់មីនជេយ៉ាងខ្លាំង។បន្ទាប់ពីដើរទស្សកិច្ចផ្ទះថ្មីអស់ចិត្តហើយនាងក៏ធ្វើដំណើរចូលក្នុងបន្ទប់របស់ខ្លួនឯងម្ដង ។
<<ក្នុងបន្ទប់រឹតតែស្អាត!>> ចូលមកដល់នាងក៏កាន់តែស្រឡាញ់ផ្ទះនេះតែម្ដងព្រោះវាស្អាតខ្លាំង ។
<<ខ្ញុំត្រូវតែងូតទឹកសម្រាកហើយព្រោះហត់ខ្លាំងណាស់>> នាងក៏បញ្ឈប់អារម្មណ៍សប្បាយអរជាមួយភាពស្រស់ស្អាតនៃបន្ទប់សិនរួចក៏ឆាប់ផ្ដើមចូលងូតទឹកសម្អាតខ្លួនរួចក៏គេងលក់បាត់ទៅទោះបីមិនទាន់ដល់ពេលយប់ស្រួលបួលក៏ដោយ តែបើហត់គឺដេកហើយ ។
+++
<<ជីមីន!ថ្ងៃនេះឯងធ្វើការបានល្អខ្លាំងណាស់ ខ្ញុំនឹងផ្ដល់ប្រាក់លើកទឹកចិត្តសម្រាប់ឯងដែលឯងខិតខំធ្វើការ>> ថៅកែរបស់ជីមីនពិតជាសប្បាយចិត្តខ្លាំងមែនទែនព្រោះថ្ងៃនេះគឺមានភ្ញៀវមកញុាំអាហារច្រើនតែជីមីនគេពិតជាធ្វើការបានទាន់ពេលវេលាមែនទែនដែលធ្វើឱ្យភ្ញៀវគ្រប់គ្នាសរសើរមិនដាច់ពីមាត់សោះ ។
<<អរគុណណាស់ លោកថៅកែ>> គេមិននិយាយច្រើននោះគេ គេគ្រាន់តែឱនគោរពនូវទឹកចិត្តរបស់ថៅកែគេប៉ុណ្ណោះ ។
<<មានចំណែកខ្ញុំទេលោកថៅកែ?>> ជុនហ្យុនគេក៏បានដើរមករកថៅកែហាងរួចក៏សួរទៅកាន់គាត់ ។
<<ឯងក៏មានដែរ នៅពេលចុងម៉ោងខ្ញុំនឹងបើកឱ្យឯង>> <<អរគុណលោកថៅកែហើយ!>> ឮថាខ្លួនមានចំណែកបែបនេះដែរគេក៏ចាប់ផ្ដើមដៀងភ្នែកមើលជីមីនតែម្ដង។
<<ភ្ញៀវមកទៀតហើយ ឆាប់ទៅធ្វើការទៅ>> កំពុងនិយាយគ្នាសុខៗថៅកែហាងក៏សម្លឹងឃើញភ្ញៀវមកទើបដេញគេទាំងពីរឱ្យធ្វើការ ។
<<បាទ លោកថៅកែ>> ឮថៅកែនិយាយបែបនេះពួកគេក៏បានទៅធ្វើការរៀងខ្លួនតែម្ដងទៅរហូតដល់ពេលល្ងាចល្ងាចជាពេលដែលការងារទាំងអស់ត្រូវបានបញ្ចប់ ។
<<អ្នកទាំងអស់គ្នាធ្វើការបានល្អណាស់ថ្ងៃនេះ! ស្អែកជួបគ្នាណា!>> ថៅកែហាងក៏បានសរសើរបុគ្គលិកបន្តិចមុននឹងចេញទៅផ្ទះ ។
<<ឈប់សិន!>> នៅពេលថៅកែហាងទៅបាត់ ជីមីនក៏បានដើរចេញដើម្បីទៅផ្ទះដូចគ្នាតែត្រូវបានជុនហ្យុនឃាត់ ។
<<មានការអី?>> គេក៏បានតបទៅវិញដោយប្រើក្រសែភ្នែកដ៏គួរឱ្យខ្លាច ។
<<អូហូ! នេះឯងហ៊ានសម្លឹងយើងបែបនេះផង!?>> ឃើញជីមីនសម្លឹងគេបែបនេះគេក៏និយាយទាំងឌឺដងទៅកាន់ជីមីនវិញ ។
<<មានរឿងអីឆាប់និយាយមក យើងប្រញាប់!>> គេមិនចង់នៅរញ៉េរញ៉ៃច្រើនទេក៏បានបង្ខំឱ្យជុនហ្យុននិយាយឱ្យលឿនបន្តិច ។
<<ចាប់ពីស្អែកទៅឯងមិនបាច់មកធ្វើការទេ>>
<<ហេតុអី?>> គេក៏សួរឡើងតែទឹកមុខរបស់គេនៅតែស្មើរដដែលមិនប្ដូរ ។
<<ក្មេងដែលម៉ែឪមិនត្រូវការដូចជាឯងនៅទីនេះនាំតែចង្រៃយ៍ហាងនោះទេ!>> និយាយពាក្យមើលងាយគេហើយក៏សើចតែម្ដង ។
<<ហឹស!>> ឮបែបនេះហើយជីមីនមិននិយាយអីទេគេក៏បានប្រើក្រសែភ្នែកដ៏គួរឱ្យខ្លាចរបស់គេហើយដើរទៅជិតជុនហ្យុនរួចក៏ខ្សឹបដាក់ត្រចៀករបស់គេ ។
<<តែមនុស្សដែលម៉ែឪបោះបង់ចោលដូចជាយើងមិនខ្លាចគុកនោះទេ!>> និយាយគម្រាមជុនហ្យុនរួចហើយក៏ញញឹមយ៉ាងគួរឱ្យខ្លាចទៅកាន់គេបន្ទាប់មកក៏ចេញទៅផ្ទះរបស់គេបាត់ទៅ ។
<<ឯងគិតថាយើងខ្លាចមែនទេ?>> គេនៅតែនិយាយម្នាក់ឯងថាមិនខ្លាចទាំងដែលថ្ងាសរបស់គេគឺបែកញើសជោគតែម្ដង ។
+++
ពន្លឺព្រះអាទិត្យដ៏ចែងចាំងក៏បានចាំងចូលទៅក្នុងបន្ទប់របស់ស្រីក្រមុំម្នាក់តាមបង្អួចដែលធ្វើឱ្យនាងក៏ដឹងខ្លួនភ្ញាក់ពីដំណេកតែម្ដង ។
<<ម្សិលមិញនេះខ្ញុំប្រហែលហត់ខ្លាំងហើយបានជាគេងលក់ទាំងអត់បាយចូលពោះបែបនេះ!>> ងើបមកភ្លាមនាងក៏ឃ្លានភ្លាមទើបនឹកឃើញថាខ្លួនមិនបានហូបអ្វីចូលពោះនៅឡើយតាំងតែពីយប់មិញ រួចនាងក៏ចាប់ផ្ដើមរៀបចំខ្លួនចុះទៅញុាំអាហារពេលព្រឹក ។
<<អារុណសួស្ដី! អ្នកនាង!>> ឃើញឆេយ៉ុងចុះមកភ្លាមមីនជេនិងរ៉ានជូក៏អារុណសួស្ដីទៅកាន់នាងតែម្ដង ។
<<អារុណសួស្ដី! ហើយនេះគ្មានអាហារទេមែនទេ?>> នាងក៏តបទៅគេវិញរួចក៏ក្រលេកភ្នែកទៅតុអាហារក៏ឃើញថាវាទទេស្អាតគ្មានអ្វីទាំងអស់ទើបនាងសួរ ។
<<បាទអ្នកនាង គឺគ្មានអាហារនោះទេព្រោះរ៉ានជូមិនទាន់បានទីទិញគ្រឿងផ្សំអ្វីដាក់ផ្ទះនៅឡើយ!>> គេក៏ឆ្លើយតបទៅនាងវិញយ៉ាងងាយស្រួលយល់មែនទែន ។
<<ប៉ុន្តែឥឡូវនេះខ្ញុំឃ្លានខ្លាំងណាស់!>>
<<អ្នកនាងអាចទៅញុាំនៅផ្សារទំនើបបាន!>>
<<ពិតមែនហើយ តោះឆាប់ទៅ! អរ!មែនហើយចុះឯណាទៅរ៉ានជូនោះ?>> ពេលឮផ្សារទំនើបបែបនេះនាងក៏ហៅគេឱ្យជូននាងទៅយ៉ាងលឿនតែក៏មិនភ្លេចសួរពីរ៉ានជូដែរ ។
<<នាងទៅទិញគ្រឿងផ្សំនិងរបស់របរដាក់ក្នុងផ្ទះហើយអ្នកនាង!>>
<<មិនអីទេ ចាំខ្ចប់យកមកឱ្យនាងក៏បានដែរតោះ!>>
+++
<<នៅទីនេះមានហាងច្រើនណាស់ តើគួរទៅហាងមួយណាទៅ?>> មកដល់ផ្សារទំនើបភ្លាមនាងក៏បានដើរឆ្លេឆ្លាពេញនឹងតែម្ដងដើម្បីរកហាងដែលត្រូវចិត្ត ដែលមីនជេដែលដើរតាមនាងវិញនោះឡើងចង់វិលក្បុង។
<<អ្នកនាង! ហាងមួយនេះល្អទេ?>> គេក៏ក្រលេកឃើញហាងមួយដែលមានជាម្ហូបច្រើនប្រភេទជាពិសេសម្ហូបអឺរ៉ុបទើបសួរនាង ។
<<ល្អណាស់! ពួកយើងចូលហាងនេះចុះ!>> ឮគេនិយាយភ្លាមនាងក៏ងាកមើលហាងនោះរួចក៏សម្រេចចិត្តចូលហាងមួយនេះតែម្ដង ។
<<កន្លែងនេះរៀបចំបានស្អាតណាស់ លោកឆាប់អង្គុយមក!>> នាងក៏បានដើរមករកតុអង្គុយតែក៏ឃើញមីនជេគេឈរមិនហ៊ានអង្គុយទើបនាងហៅ ។
<<មិនអីទេអ្នកនាង!>>
<<មិនអីទេអញ្ចឹង! ខែនេះលោកមិនបាច់យកប្រាក់ខែទេ!>> ខ្លីមែនតែខ្លឹម!
<<អរគុណណាស់អ្នកនាងពិតជាចិត្តល្អមែន!>> ឮថាគេកាត់ប្រាក់ខែភ្លាមក៏អង្គុយភ្លាមហើយឆ្លៀតបង្វែររឿងទៀត ។
<<សួស្ដីលោកនិងអ្នកនាងតើអ្នកទាំងពីរចង់ពិសាអ្វីដែរ?>>

អង្គរក្សបេះដូងWhere stories live. Discover now