ភាគ៤ (ខ្ញុំមិនត្រូវការជំនួយរបស់នាងទេ)

120 9 0
                                    

មីនជេបាននាំជីមីនមកមន្ទីរពេទ្យទាំងដែលជីមីនសន្លប់បាត់ស្មារតីឈឹងតែម្ដង ឃើញបែបនេះគ្រូពេទ្យក៏បានមកជួយនិងនាំគេទៅលាងរបួសនិងសម្រាកសិន ។
<<អ្នកគ្រូពេទ្យគេមិនអីទេមែនទេ?>> ឃើញអ្នកគ្រូពេទ្យម្នាក់ចេញមកពីបន្ទប់សម្រាករបស់ជីមីនភ្លាមគេក៏សួរភ្លាម ។
<<គេមិនអីទេគ្រាន់តែរបួសក្បាលខ្ញុំបានលាងរបួសឱ្យគេរួចហើយលោកទុកចិត្តចុះ!>> និយាយប្រាប់សភាពរបស់ជីមីនហើយអ្នកគ្រូពេទ្យបម្រុងនឹងដើរចេញទៅហើយតែមីនជេក៏ឃាត់ ។
<<ឈប់សិនអ្នកគ្រូពេទ្យ តើអ្នកគ្រូពេទ្យមានឈ្មោះអី្វដែរ?} ស្មានសួរស្អី!
<<ខ្ញុំឈ្មោះយូ ឆេនី!>> នាងនិយាយហើយក៏ដើរចេញទៅដើម្បីបំពេញកាងាររបស់នាងបន្តទៀត ។
<<មនុស្សស្រីស្អីក៏ស្អាតម្ល៉េះ!>> ពេលឆេនីដើរចេញទៅបាត់គេក៏ញញឹមឡើងក្រហមថ្ពាល់តែម្ដងស្របពេលនោះឆេយ៉ុងក៏មកដល់ ។
<<គេម្នាក់នោះយ៉ាងម៉េចហើយ?>> មកដល់ភ្លាមនាងក៏សួរមីនជេពីសភាពរបស់ជីមីនភ្លាម ។
<<មីនជេ...មីនជេតើលោកឮខ្ញុំហៅទេ?>> នាងសួរលើកទីមួយមិនឆ្លើយទើបហៅឈ្មោះគេតែម្ដងហើយឆ្លៀតធ្វើភាសាកាយវិការជាមួយគេទៀត ។
-ផាច់-
<<ប្រុសចង្រៃយ៍ម៉េចក៏ខ្ញុំសួរមិនឆ្លើយ!>> ដោយខឹងគេពេកក៏យកដៃទៅទះក្បាលគេតែម្ដងខំហៅផងកាយវិការផងនៅតែមិនឆ្លើយ កើតស្អីនឹង?
<<អួយ! អ្នកនាងឈឺណាស់!ហេតុអីបានជាអ្នកនាងវាយខ្ញុំ?!>> គេក៏ភ្ញាក់ពីភ្លឹកតែម្ដងព្រោះត្រូវមួយដៃចំកណ្ដាលក្បាលតែម្ដង ។
<<មកពីលោកភ្លឹងស្អីក៏ភ្លឹកម៉្លេះ ខ្ញុំសួរបីដងហើយណា៎!!>>
<<អូ! ពិតមែនអីអ្នកនាង!ខ្ញុំរវល់តែមើលអ្នកគ្រូពេទ្យស្អាតមិញនេះ!>> ឮនាងនិយាយថាហៅគេបីដងគេភ្ញាក់ផ្អើលយ៉ាងខ្លាំងរវល់តែមើលស្រីស្អាតអត់ឮនាងហៅសូម្បីម្ដង ។
<<គេម្នាក់នោះយ៉ាងម៉េចហើយ?>> ឮបែបនេះនាងក៏អត់មានពាក្យអីនិយាយជាមួយគេទៀតដែរ ទើបសួរពីសភាពរបស់ជីមីនវិញ ។
<<គេមិនអីទេអ្នកនាង គ្រាន់តែបែកក្បាល!>> អើយអញ! បែកក្បាលហើយអត់អីទៀត ។
<<បែកក្បាលហើយនៅមិនអីទៀត?>> នាងហាក់ហួសចិត្តនឹងជំនួយការម្នាក់នេះមែនទែនតែម្ដងហើយម្សិលមិញដូចជាសុភាពខ្លាំងណាស់ ប៉ុន្តែមើលថ្ងៃនេះចុះ!
<<ត្រូវហើយអ្នកនាងគេមានទាន់ស្លាប់ឯងណា!>>
~ផាច់~
<<អ្នកនាងខ្ញុំខុសអីទៀតហើយ?>> គេក៏យកដៃទប់ក្បាលរបស់ខ្លួនឯងហើយធ្វើទឹកមុខយ៉ាងគួរឱ្យអាណិតព្រោះតែមួយភ្លែតទេគេត្រូវឆេយ៉ុងវាយពីរដងហើយ ។
<<មកពីលោកគួរឱ្យស្រឡាញ់ពេក ឆាប់ចូលក្នុងមក>> នាងក៏តបទៅគេទាំងសង្គឺ្រតធ្មេញដាក់គេតែម្ដងរួចក៏ដើរចូលក្នុងបន្ទប់ដែលជីមីនកំពុងតែសម្រាក ។
<<អ្នកនាងមើលចុះគេមានទៅកើតអី?!>> ចូលមកដល់ក្នុងបន្ទប់ហើយគេក៏នៅតែនិយាយដដែលថាជីមីនមិនកើតអីទេ ។
<<ហ៉ើយ!>> ឮសម្ដីរបស់មីនជេហើយនាងក៏យកដៃរបស់នាងទៅទល់នឹងថ្ងាស់ហួសចិត្តយ៉ាងខ្លាំង គេនិយាយថាជីមីនមិនកើតអីទាំងដែលនាងឃើញក្បាលរបស់គេរុំបង់ឡើងសពេញក្បាលតែម្ដង ។
<<គេដឹងខ្លួនហើយអ្នកនាង>> សុខៗមីនជេក៏ស្រែកឡើងតែម្ដងថាជីមីនគេដឹងខ្លួនហើយ។
<<លោកយ៉ាងម៉េចហើយ?>> ឮថាជីមីនដឹងខ្លួននាងក៏ប្រញាប់ទៅមើលគេយ៉ាងលឿន ។
<<ខ្ញុំមិនអីទេ អួយ!>> និយាយមិនទាន់រួចពីមាត់ផងក្បាលរបស់គេក៏ចាប់ផ្ដើមឈឺ ។
<<ខ្ញុំសុំទោសផងដែលធ្វើឱ្យលោកក្លាយជាបែបនេះ>> ឃើញសភាពគេបែបនេះឆេយ៉ុងមានអារម្មណ៍ថាខុសយ៉ាងខ្លាំងចំពោះគេ ។
<<មិនសំខាន់នោះទេ!>>
<<មិនអីទេ ខ្ញុំនឹងទទួលខុសត្រូវថ្លៃព្យាបាលរបស់លោក!>>
<<ខ្ញុំត្រូវទៅហើយ!>> គេមិននិយាយបញ្ជាក់អ្វីនោះទេដឹងត្រឹមថាគេចង់ចេញពីមន្ទីរពេទ្យឥឡូវនេះ។
<<លោកចង់ទៅណា?>> ឃើញគេចុះពីគ្រែបម្រុងនឹងទៅបើទ្វារនាងក៏រត់មកឃាំងពីមុខទ្វារតែម្ដង ។
<<ខ្ញុំត្រូវធ្វើការ!>>
<<អ្នកកំលោះពិជាឧស្សាហ៍មែន!>> មីនជេក៏បន្ទរពីក្រោយពេលឮសម្ដីរបស់ជីមីន ។
<<នេះ!លោករបួសដល់ថ្នាក់នេះហើយនៅចង់ទៅធ្វើការទៀតមែនទេ?>> ឮគេនិយាយបែបនេះនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងរបួសយ៉ាងនេះហើយនៅចង់ទៅធ្វើការទៀត ។
<<ខ្ញុំត្រូវការរស់ ត្រូវការលុយ ខ្ញុំមិនមែនជាអ្នកមានទេ>> គេតសម្តីជាមួយនាងយ៉ាងមិនដាច់តែពាក្យដែលគេនិយាយចេញមកគឺខ្លីទេ ។
<<ទុកឱ្យខ្ញុំជាអ្នកដោះស្រាយលោកទៅសម្រាកទៅ>> ឮសម្ដីគេបែបនេះនាងក៏មានចិត្តអាណិតគេដែរ ។
<<ខ្ញុំមិនត្រូវការជំនួយពីអ្នកនាងទេ!>> គេនៅតែមិនព្រម នឹងបានដើរចេញពីបន្ទប់នេះបាត់ទៅ ។
<<គេទៅហើយអ្នកនាង!>>
<<ខ្ញុំឃើញហើយ!>> ឆេយ៉ុងនាងហាក់អន់ចិត្តមែនទែនព្រោះនាងខំជួយគេទៅហើយ ពាក្យអរគុណមួយម៉ាត់ក៏គ្មានថែមទាំងបដិសេធបំណងល្អរបស់នាងថែមទៀត ។
<<មិនអីទេអ្នកនាង! កុំគិតច្រើនពីអាម្នាក់នោះអី! និយយអ៊ីចឹងអ្នកនាងឈប់ឃ្លានហើយមែនទេ?>>
~គ្រូកៗ~
<<បើលោកមិននិយាយប្រហែលជាមិនឃ្លាននោះទេ! តោះទៅញុាំអាហារនៅផ្ទះតែម្ដងទៅ!>> ដោយសាររឿងដែលកើតឡើងធ្វើឱ្យនាងអស់អារម្មណ៍លែងចង់ញុាំអាហារក្រៅហើយ ខ្លាចត្រូវថ្នាំពុលហើយមើលទៅ
+++
<<រ៉ានជូ! តើមានបានទិញម្ហូបមកទេ?>> នាងមកដល់ផ្ទះភ្លាមក៏ទាររកម្ហូបភ្លាម ។
<<អូ!អ្នកនាងនៅមិនទាន់ហូបអាហារទៀតឬ?>> នាងសួរទៅកាន់ឆេយ៉ុងទាំងឆ្ងល់ទៅក្រៅឡើងយូរអត់ទាន់បានអ្វីហូបទៀត!
<<នៅទេ! មានរឿងបានកើតឡើង ទើបខ្ញុំមិនបានហូប ឥឡូវខ្ញុំទៅអង្គុយចាំហើយ!>> និយាយចប់នាងក៏ដើរសម្ដៅទៅតុបាយតែម្ដង ដើម្បីរង់ចាំម្ហូបដើម្បីញុាំ ។
<<មីនជេ! តើមានរឿងអ្វីកើតឡើងមែនទេ?>> នៅពេលឆេយ៉ុងទៅបាត់ នាងក៏រត់មកសួរមីនជេយ៉ាងប្រយ៉ាប់ដោយសារចង់ដឹងរឿងគេ ។
<<ឯងនេះចង់ដឹងរឿងចៅហ្វាយខ្លាំងម្ល៉េះ?>> គេនិយាយទាំងយកដៃទៅវាយក្បាលរបស់នាងដោយសារនាងគឺជាបងប្អូនជីដូនមួយរបស់គេ ទើបគេហ៊ានបែបនេះ ។
<<ឆាប់ប្រាប់មក! នឹងអាល៎បានទៅធ្វើអាហារសម្រាប់អ្នកនាងឆេយ៉ុង!>> នាងនិយាយទាំងទឹកមុខធុញនឹងមីនជេ ព្រោះគេអូសក្រឡាតាប៉ែច្រើនពេក ។
<<បងនឹងប្រាប់ឯង! តែធ្វើអាហារឱ្យបងផង!>> ក្មេងចង់បានបាយសោះ!
<<ដឹងហើយ! ឆាប់ប្រាប់មក!>> នាងសម្លឹងមើលមីនជេទាំងក្ដៅចិត្តសុខៗមកប្រើនាងទាល់តែបាន ចំណែកមីនជេវិញក៏បានប្រាប់រ៉ានជូពីរឿងគ្រប់យ៉ាងដែលបានកើតឡើងតាំងពីដើមរហូតដល់ចប់ ។
<<ហេតុអីក៏យូរម្ល៉េះ?>>

អង្គរក្សបេះដូងWhere stories live. Discover now