ភាគ៥ (មិត្តចាស់?)

91 10 0
                                    

<<ហេតុអីក៏យូរម្ល៉េះ?!>> ឆេយ៉ុងស្រែកចេញពីតុអាហារយ៉ាងឮដោយសារតែនាងអង្គុយញុាំយូរហើយមិនទាន់ឃើញមានអាហារសម្រាប់ញុាំសោះ ទាំងដែលនាងឃ្លានសឹងតែស្លាប់ទៅហើយ ។
<<អូ!ជិតរួចហើយអ្នកនាង!>> និយាយហើយនាងក៏ប្រញាប់ប្រញាល់ទៅធ្វើអាហារសម្រាប់ឆេយ៉ុងយ៉ាងលឿន ព្រោះមិនទាន់ទាំងបានចាប់ផ្ដើមធ្វើផង នៅឡើយជាប់និយាយដើមឆេយ៉ុងជាមួយមីនជេឆ្ងាញ់!
<<នេះ!របស់អ្នកនាង និងមីនជេ!>> មួយសន្ទុះក្រោយមករ៉ានជូក៏បានធ្វើម្ហូបសម្រាប់ឆេយ៉ុងរួចរាល់និងបានយកទៅដាក់នៅលើតុអាហារមុននឹងចេញទៅធ្វើការផ្សេងៗទៀត ។
<<មកហើយ!>> ឃើញអាហារហើយនាងក៏មិនចាំយូរច្រើន ក៏បានទាញស្លាបព្រា សម មកចាត់ការម្ហូបទាំងអស់នោះភ្លាមៗ រីឯមីនជេដែលនៅអង្គុយញុាំក្បែរនាងវិញនៅសម្លឹងមើលនាងញុាំឡើងទំនង មិនព្រមញុាំរបស់ខ្លួនឯងទេ ។
<<អ្នកនាងញុាំយឺតៗទៅ!>> គេក៏ឆ្លៀតប្រាប់នាងបន្តិចដែរព្រោះឃើញនាងញុាំលឿនពេក ខ្លាចថានាងអាចនឹងអួល ។
<<មិនអីទេ! លោកឆាប់ញុាំទៅ!>> ដកមាត់ពីការញុាំបានបន្តិចក៏ឆ្លៀតតបនឹងមីនជេ រួចនាងក៏ចប់ផ្ដើមញុាំបន្តទៀតតែនាងក៏ឈប់វិញ...
<<មីនជេ! តើលោកគិតថាខ្ញុំស្អាតទេ?>> នាងសួរទៅកាន់មីនជេទាំងទឹកមុខឆ្ងល់ ដូចជាមិនយល់ពីអ្វីម្យ៉ាង ។
<<អ្អឹកៗ! អ្នកនិយាយថាយ៉ាងម៉េច?>> មីនជេស្រាប់តែឈ្លក់បាយយ៉ាងខ្លាំងដែលសុខៗនាងមកសួរគេបែបនេះ មិនដឹងថានាងសួរធម្មតាឬមានបំណងអ្វីនោះទេ ។
<<ចាំបាច់ភ្ញាក់ផ្អើលដល់ថ្នាក់នេះផង! លោកគ្រាន់តែប្រាប់ខ្ញុំមក តើខ្ញុំស្អាតទេ?>>
<<ហេតុអ្វីក៏អ្នកនាងសួរបែបនេះ?>> គេសម្លឹងមើលមុខដែលឆ្ងល់របស់នាងហើយក៏ឆ្លងឆ្ងល់ដែរបាត់ ។
<<គ្រាន់តែឆ្លើយតាមការគិតរបស់លោកមក!>> ឃើញគេតាប៉ែពេកនាងក៏រៀងតម្លើងសំឡេងបន្តិច ។
<<ស្អាត! អ្នកនាងស្អាតខ្លាំងណាស់!>> គេសរសើរនាងហើយក៏ធ្វើជាសើច តែសើចមិនសូវសមនោះទេ ។
<<ចុះហេតុអីក៏ប្រុសម្នាក់នោះបដិសេធការជួយរបស់ខ្ញុំបែបនេះ!?>> តាមពិតឆ្ងល់ចឹងសោះ!
<<អ្នកនាងនិយាយពីអាម្នាក់ព្រឹកមិញមែនទេ?>>
<<ត្រូវហើយ!>>
<<អ្នកនាងទៅខ្វល់អីជាមួយគេនោះ បើយើងធ្វើល្អដាក់គេបុិន្នឹងហើយគេមិនទទួលយកហើយនៅមិនដឹងគុណអ្នកនាងទៀត!>>
<<តែគេបានជួយខ្ញុំ! បើមិនមែនគេទេ អ្នកដែលត្រូវរុំបង់របួសនៅក្បាលគឺជាខ្ញុំ! មិនមែនជាគេឡើយ>> នាងនិយាយទាំងវិលវ៉ល់មិនយល់ពីបុរសម្នាក់នោះ មិនដឹងថាគេនឹងយ៉ាងម៉េចនោះទេ ។
+++
<<ឯងទៅផ្ទះសម្រាកទៅ! មកធ្វើការទាំងសភាពបែបនេះភ្ញៀវគេគិតថាយើងជាថៅកែចិត្តអាក្រក់បង្ខំឱ្យបុគ្គលិកមកធ្វើការទាំងឈឺឥឡូវហើយ!>> លោកថៅកែព្យាយាមពន្យល់ជីមីនយ៉ាងច្រើបដើម្បីឱ្យគេទៅផ្ទះសម្រាកវិញ ព្រោះថាភ្ញៀវគេសម្លឹងមើលមកគាត់ទាំងក្រសែភ្នែកមិនល្អប៉ុន្មានទេ ។
<<ខ្ញុំត្រូវការលុយ!>> គេសម្លឹងមើលលោកថៅកែហើយនិយាយខ្លីនោះទេ តែក៏អាចយល់ន័យបានដែរថាគេត្រូវការលុយដើម្បីរស់ ។
<<ទៅឯងឆាប់ទៅ! យើងមិនកាត់ប្រាក់ខែរបស់ឯងទេ>> ថៅកែពេលនេះត្រូវតាមសូមអង្វរបុគ្គលិកហើយ
<<................>> គេមិនឆ្លើយគិតតែធ្វើការបន្តទៀតទាំងមិនយល់អារម្មណ៍របស់ថៅកែសោះ ។
<<បាន!យើងនឹងចេញថ្លៃសំណងសម្រាប់ឯងទាំងអស់!>>
<<ស្អែកជួបគ្នា! លោកថៅថៅកែ!>> គ្រាន់តែឮថាមានសំណងភ្លាមជីមីនក៏រៀបចំខ្លួនត្រឡប់ទៅផ្ទះភ្លាម គេបានលាលោកថៅកែហើយក៏ចេញទៅ ។
<<អឺ!ចាំជាដាច់ ចាំមកក៏បានដែរ!>> ស្រែកពីក្រោយខ្នងរបស់ជីមីនហើយគាត់ក៏បានមកញញឹមដាក់ភ្ញៀវគឺឃើញថាភ្ញៀវដែលសម្លឹងសម្លក់គាត់អម្បាញ់មិញនេះគឺលែងមានទៀតហើយ បិះគេយល់ច្រឡំ!
+++

អង្គរក្សបេះដូងWhere stories live. Discover now