ភាគ៦ (នាងគឺជារបស់នាំស៊យសម្រាប់ខ្ញុំ)

72 10 0
                                    

<<ឯងនៅចាំយើងបានដែរមែនទេ? យ៉ុន ជីមីន!>> បុរសម្នាក់នោះក៏បាននិយាយឡើងទាំងស្នាមញញឹមពព្រាយដាក់ជីមីន ។
<<..................>> ជីមីនមិនឆ្លើយគ្រាន់តែសម្លឹងមើលមុខរបស់វូរ៉ាងទាំងគ្មានអារម្មណ៍អ្វីទាំងអស់ សូម្បីតែអារម្មណ៍ចង់ស្វាគមន៍គេក៏គ្មាន ។
<<អូ! ភ្ញៀវមកហើយ លោកសូមចូលអង្គុយសិនមក! ជីមីនម៉េចក៏ឯងមិនទទួលភ្ញៀវអ៊ីចឹង!>> ថៅកែហាងស្រាភ្លាមក៏បានចេញមកពីខាងក្នុងហើយក៏ឃើញសកម្មភាពដែលជីមីនមិនបានទទួលភ្ញៀវ គាត់ក៏ស្ដីឱ្យគេបន្តិចទៅ ។
<<ឃើញទេ! ថៅកែជេរហើយ!>> ឆេយ៉ុងវិញក៏មិនណយដែរ បានងាកមកឌឺដងដាក់ជីមីនយ៉ាងខ្លាំង ញាក់ភ្នែកផង ធ្វើមាត់វៀចទៀត ។
<<...................>> ម្ដងទៀត មនុស្សរឹកដូចជាជីមីនគឺមិនបានតបនោះទេ គេគ្រាន់តែសម្លឹងមើលនាងបន្តិចនិងដើរទៅក្បែរវូរ៉ាង ។
<<ត្រូវការអ្វីខ្លះដែរ?>> ជីមីនដើរទៅជិតវូរ៉ាងនឹងបានសួរនាំធម្មតាៗគ្មានអ្វីចម្លែកនោះទេ ។
<<ឯងសួរអ្នកណា?យើងមានឈ្មោះរបស់យើងសម្រាប់ហៅ!>> ឃើញជីមីនហៅមិនចំឈ្មោះក៏យកលេសដើម្បីនិយាយឌឺដងដាក់ជីមីន ។
<<ឆុន វូរ៉ាង!សួរឯង!>> ហៅដល់ត្រកូលតែម្ដងចា៎!
<<យកស្រាសូជូមក!>> ឃើញគេហៅចំឈ្មោះពេកវូរ៉ាងក៏ចាប់ផ្ដើមមុខក្រហមឆេះឆួលក្នុងចិត្ត ចំណែកជីមីនវិញពេលដឹងថាវូរ៉ាងចង់បានអ្វីហើយគេក៏ប្រញាប់ទៅរៀបចំជូនតែម្ដងទៅ ។
<<ជីមីន! ឯងស្គាល់នាងមែនទេ?>> លោកថៅកែក៏បានសួរទៅជីមីនពីឆេយ៉ុងព្រោះឃើញនាងមើលទៅដូចជាស្គាល់ជីមីន តែងតែសម្លឹងមករកគេ និយាយលេងសើចជាមួយគេរហូត ។
<<នាងជាអ្នកដែលធ្វើឱ្យក្បាលរបស់ខ្ញុំមានរុំបង់!>> ដល់ហើយអើយ!
<<នាងវាយឯងមែនទេ? តែនាងមើលទៅមិនសមនោះទេ!>> ថៅកែឮហើយគាំងអស់ពាក្យវាចាតែម្ដង មិននឹកស្មានថាឆេយ៉ុងសាហាវដល់ថ្នាក់នឹងសោះ ។
<<យ៉ុន ជីមីន!ខ្ញុំយកTteokbokkiមួយទៀត!>> សុខៗឆេយ៉ុងក៏លើកដៃឡើងហៅឈ្មោះជីមីនចំតែម្ដង ដើម្បីហៅម្ហូបមកថែម ។
<<នុ៎ះ! នាងហៅឯងហើយ! ថែមទាំងស្គាល់ឈ្មោះរបស់ឯងច្បាស់ទៀត>>
<<ខ្ញុំយកម្ហូបឱ្យភ្ញៀវសិន! ថៅកែជួយរៀបចំរបស់នាងផង!>> និយាយចប់គេក៏បានកាន់ស្រាសូជូនិងកែវផងដែរយកទៅឱ្យវូរ៉ាង ។
<<ឯណាTteokbokki?>> ភ្លៀវចឹងប្រូ!
<<ឯងហៅមែនទេ?>> ឮគេសួរមកតាណើបៗបែបនេះ ជីមីនក៏សួរឡើង មិនបានហៅផងមកសួររក យី!
<<ចុះម៉េចក៏ឯងមិនប្រាប់យើង!>>
<<ប៉ុន្មានឆ្នាំមកនេះ! ឯងមិនផ្លាស់ប្ដូរបន្តិចសោះមែនទេ?>> ជីមីនទប់ចិត្តមិនបានក៏រឮករឿងអតីតកាលជាមួយវូរ៉ាងបន្តិច ។
<<មឺនុយមាន! ម៉េចក៏ឯងមិនមើល ឯងប្រុងឱ្យយើងបម្រើឯងគ្រប់សព្វដូចកាលពីមុនមែនទេ?>> ជីមីនពេលនេះហាក់ដូចជាមនុស្សម្នាហើយ ព្រោះគេចាប់ផ្ដើមចេះខឹង ។
<<ហូ! ឯងឥឡូវនេះនិយាយបានលើសបីដប់ម៉ាត់ហើយតើ!>> គេក៏សើចចំអកចំពោះជីមីនយ៉ាងខ្លាំង ។
<<ហ៉ើយ! ថ្លង់ណាស់! លោកខាងនោះស្ងាត់បន្តិចទៅ មិនមែនផ្ទះលោកទេ!>> ឆេយ៉ុងទ្រាំមិនបាន ថ្លង់នឹងសំឡេងសើចរបស់វូរ៉ាងពេកក៏លូកមាត់និយាយ ។
<<នាងមកចេះដឹងស្អី!>> ឃើញឆេយ៉ុងលូកមាត់បែបនេះ វូរ៉ាងក៏បានឡើងឈរ-ត-មាត់ជាមួយឆេយ៉ុងទាំងខឹងក្ដៅក្រហាយ តែឆេយ៉ុងវិញនៅអង្គុយបែរខ្នងធ្វើមិនដឹង ។
<<ចុះលោក? លោកជាស្អីបានជាមកស្រែករករឿងកន្លែងគេរកសុីបែបនេះ? អេ!នេះលោកវិកលចរិតមែនទេ?>> ឆេយ៉ុងក៏បានបែរមកឈ្លោះគ្នាជាមួយវូរ៉ាងយកតែម្ដង ព្រោះអីគេហៅឈ្លោះហើយ ។
<<អ្នកនាង! កុំលូកដៃចូលរឿងនេះអី!>> ជីមីនវិញឃើញរឿងបែបនេះគេក៏ប្រញាប់ទៅឃាត់ឆេយ៉ុង ព្រោះគេគិតថានាងមិនគួរមកពាក់ព័ន្ធនឹងរឿងនេះទេ
<<ស្រីចង្រៃយ៍!នាងថាអ្នកណាវិកលចរិត! វាទេដែលវិកលចរិតនោះ!>> គេស្រែកឡើងទាំងខឹងចំពោះឆេយ៉ុងដែលហៅគេថាវិកលចរិត ហើយក៏ចង្អុលទៅរកជីមីនដែលនៅក្បែរឆេយ៉ុងផងដែរ ។
<<ត្រូវហើយ! ស្រីចង្រៃយ៍ម្នាក់នេះពិតជាចូលចិត្តប្រដៅពួកមនុស្សវិកលចរិតដែលដើរចោទនិងរករឿងអ្នកដទៃបែបនេះខ្លាំងណាស់!>> គេជេរហើយនៅមុខស្រស់ឌឺគេវិញទៀត ។
<<ស្រីចង្រៃយ៍!>> វូរ៉ាងក៏បានដើរទៅរកឆេយ៉ុងនឹងលើកដៃរបស់គេបម្រុងនឹងវ៉ៃនាងតែបុរសក្បាលរុំបង់ជីមីនក៏បានចាប់ដៃគេជាប់ ។
<<តើឯងចេះការពារគេដែរ?>> ឃើញជីមីនចាប់ដៃគេជាប់ដើម្បីកុំឱ្យគេវ៉ៃឆេយ៉ុងបានបែបនេះ គេហាក់អស់សំណើចយ៉ាងខ្លាំង រួចក៏ក្រឡាស់ដៃរបស់ខ្លួនចេញពីជីមីនយ៉ាងខ្លាំង ។
<<អ្នកនាងទៅវិញទៅ!>> ជីមីនមិនខ្វល់នឹងវូរ៉ាងនោះទេក៏បាននិយាយទៅកាន់ឆេយ៉ុងជំនួសវិញតែទង្វើនេះវាបានធ្វើឱ្យវូរ៉ាងខឹងយ៉ាងខ្លាំង ។
~ដឹប~
<<លោក!!>> វូរ៉ាងបានដល់ជីមីនមួយដៃធ្វើឱ្យគេទប់លំនឹងមិនជាប់ក៏ដួលទៅក្រោយតែមិនដល់ដីនោះទេព្រោះមានតុផ្សេងជួយទប់ ចំណែកឆេយ៉ុងវិញឃើញបែបនេះមិនចាំយូរទេ ក៏ប្រញាប់រត់ទៅមើលជីមីនយ៉ាងលឿន ។
<<សំឡេងអ្វីនឹង!? ជីមីន?>> ថៅកែហាងបានចេញមកខាងក្រៅដើម្បីមើល ព្រោះឮសំឡេងខ្លាំង នៅពេលចេញមកក៏ឃើញសភាពក្នុងហាងឡើងរញ៉េរញ៉ៃ ភ្ញៀវក្នុងហាងវិញនៅពេលឃើញមានរឿងបែបនេះគ្មានអ្នកណាហ៊ានចូលទៅជួយឬឃាត់នោះទេ បានត្រឹមតែឈរមើលប៉ុណ្ណោះ ឃើញបែបនេះលោកថៅកែវ័យក្មេងក៏បានរត់ទៅមើលជីមីនយ៉ាងលឿននៅពេលដឹងថាជីមីនត្រូវបានគេដាល់ ។
<<អាប្រុសចង្រៃយ៍! ថៅកែមើលគេផង!>> ផ្ដែផ្ដាំហើយឆេយ៉ុងក៏បានដើរទៅរកវូរ៉ាងទាំងមិនញញើត ឈរច្រត់ដៃសម្លឹងមុខគេយ៉ាងកាច ។
<<យ៉ាងម៉េច? នាងខឹងមែនទេ? ខឹងជំនួសវាមែនទេ?>> គេនិយាយហើយក៏ឱនមកសើចជិតឆេយ៉ុងទាំងទឹកមុខគួរឱ្យចង់ទះ ។
~ផាច់!~
<<មួយដៃនេះ! សងសឹកសម្រាប់ខ្លួនខ្ញុំដែលលោកហ៊ានជេរខ្ញុំ!!>>
~ផាច់~
<<មួយដៃនេះសងជំនួសឪពុកម្ដាយរបស់លោកដែលមានកូនវិកលចរិតបែបនេះ!>>
~ផាច់~
<<មួយដៃចុងក្រោយនេះ! សម្រាប់យ៉ុន ជីមីន!>> ឆេយ៉ុងបានទះវូរ៉ាងយកទះយក រហូតដល់ទៅបីដៃ ធ្វើឱ្យគ្រប់គ្នាដែលនៅទីនោះឈររគាំងមិនដឹងនិយាយអ្វីនោះទេ ។
<<ហេតុអីក៏នាងសាហាវម្ល៉េះ?>> ថៅកែហាងនិយាយទាំងខ្លាចរអារចំពោះឆេយ៉ុង បើមើលតាមទង្វើរបស់នាងទៅ នាងពិតជាកាចណាស់ បើវូរ៉ាងវិញបន្ទាប់ពីត្រូវបីដៃហើយហាក់ដូចជាបាក់ស្បាយយ៉ាងម៉េចមិនដឹងទេ គេគ្រាន់តែយកដៃខ្ទប់ថ្ពាល់របស់ខ្លួនឯង និងសម្លឹងឆេយ៉ុងទាំងកំហឹងគុំកួនតែមិននិយាយអ្វីនោះទេ ។
<<ចេញបានហើយ! ឆាប់ទៅ>> បន្ទាប់ពីឃើញវូរ៉ាងបាក់ស្បាតបែបនេះ ឆេយ៉ុងក៏ស្រែកដេញគេចេញពីហាងតែម្ដង វូរ៉ាងវិញក៏បានចេញទៅទាំងខឹង តែមុននឹងទៅគេក៏បានសម្លឹងជីមីនផងដែរ មិនដឹងថាគេមានបំណងអ្វីនោះទេ ។
<<លោកយ៉ាងម៉េចហើយ!>> បន្ទាប់ពីបញ្ចប់ជាមួយវូរ៉ាងហើយឆេយ៉ុងក៏ប្រញាប់ងាកមកមើលជីមីនវិញម្ដង ។
<<នាងជាមនុស្សនាំស៊យដល់ខ្ញុំ!>>

អង្គរក្សបេះដូងजहाँ कहानियाँ रहती हैं। अभी खोजें