ភាគ៧ (មនុស្សដុំថ្ម)

74 8 0
                                    

<នាងជាមនុស្សនាំស៊យដល់ខ្ញុំ!>> ជីមីនមិនគិតច្រើននោះទេ ក៏និយាយចេញមកតែម្ដង ធ្វើឱ្យថៅកែហាងបើកភ្នែកធំៗសម្លឹងមើលគេតែម្ដង តែថាបើមនុស្សធម្មតាគេប្រាកដជាខឹងនឹងសម្ដីមួយឃ្លានេះហើយ តែមនុស្សមិនធម្មតាដូចជាឆេយ៉ុងវិញ មិនខឹងហើយថែមទាំងសើចស្រស់ទៀតផង ។
<<មិនអីទេ! ខ្ញុំចង់ដឹងថាពេលនេះលោកត្រូវការជំនួយរបស់ខ្ញុំទេ?>> និយាយហើយក៏ញញឹមញញែមដាក់គេ មិនខ្វល់ពីថៅកែវ័យក្មេងរបស់យើងបន្តិចសោះ ។
<<អឺ!... អ្នកទាំងអស់គ្នាសុំទោសចំពោះរឿងអម្បាញ់មិញផង ពេលនេះពួកយើងបិទហាងហើយព្រោះត្រូវការរៀបចំហាងឡើងវិញ អធ្យាស្រ័យផង!>> ឃើញបែបនេះថៅកែហាងក៏បានយកចិត្តទុកដាក់ជាមួយភ្ញៀវវិញ ខ្ជិលខ្វល់ជាមួយមនុស្សចម្លែកណាស់ ។ រីឯភ្ញៀវនៅក្នុងហាងវិញក៏បានដើរចេញពីហាងទាំងខ្សឹវខ្សេវគ្នា មានពាក្យខ្លះល្អនិងខ្លះអាក្រក់ ។
<<មុខរបស់លោកជាំហើយ!>> ឃើញមុខរបស់គេជាំបែបនេះនាងក៏យកដៃទៅប៉ះកន្លែងដែលជាំនោះ តែមិនមែនប៉ះធម្មតាទេ គឺយកដៃចុចទៀតផង ។
<<...............>> ជីមីនវិញគេមិនតបអ្វីនោះទេ គេគ្រាន់តែសម្លឹងមុខរបស់នាងប៉ុណ្ណោះ មិនមែនសម្លឹងលង់ស្នេហ៍អីទេណា! សម្លឹងរបៀបសម្លក់ក្នាញ់ចង់ហក់ ព្រោះអីឆេយ៉ុងចុចថ្ពាល់របស់គេ កន្លែងដែលជាំនោះឡើងចង់ធ្លុះទៅហើយ ។
<<នេះ! មិនឈឺទេឬ?>> សួរហើយនៅបន្តចុចតាមធម្មតា ហើយមុខរបស់ជីមីនវិញគឺស្មើរធេងតែម្ដង ដូច្នេះទើបធ្វើឱ្យនាងគិតថាគេមិនឈឺ តែនាងមិនដឹងទេថាគេប្រឹងក្ដាប់ដៃទ្រាំសឹងមិនបានទៅហើយ ។
<<អ្នកនាង! ហាងរបស់យើងបិទហើយ!>> ថៅហាងក៏បានងាកមកដេញឆេយ៉ុងម្ដងព្រោះមិនឃើញនាងចេញ ។
<<និយាយអ៊ីចឹងលោក....!!>> ឆេយ៉ុងរៀងស្ទាក់ស្ទើរព្រោះនាងមានអារម្មណ៍ថាហៅគាត់ថាថៅកែដូចជាមិនសមសោះ ព្រោះមើលទៅថៅកែម្នាក់នេះក្មេងណាស់ សឹងតែថាអាយុស្មើរនាងនឹង!
<<ហៅខ្ញុំថាជុងវូបាន!>>
<<អរ! លោកជុងវូតើនៅទីនេះមានបង់បិទនិងថ្នាំលាបរបួសដែរទេ?>>
<<អត់មានទេអ្នកនាង ព្រោះថាហាងនេះទើបតែបើកនោះទេ ដូច្នេះហើយរបស់ខ្លះខ្ញុំមិនទាន់បានទិញវាមកនោះទេ!>>
<<មិនអីទេ! លោកមើលគេផង ខ្ញុំព្រះទៅនោះបន្តិច>> ផ្ដាំជុងវូហើយឆេយ៉ុងក៏រត់សម្ដៅទៅMartជិតនោះ ដើម្បីទិញថ្នាំលាបរបួសនិងបង់បិទរបួស ។
<<ជីមីន! មើលទៅនាងដូចជាបារម្ភពីឯងណាស់!>>
<<នាងគ្រាន់តែចង់ឱ្យខ្ញុំជំពាក់គុណរបស់នាងប៉ុណ្ណោះ!>> គេក៏និយាយទាំងស្មើរធេងគ្មានតុង គ្មានអារម្មណ៍អ្វីសោះ ពិតជាមនុស្សដុំថ្មពិតមែន ។
<<ឯងនេះ! ជួនកាលវាមិនដូចអ្វីដែលឯងគិតទេ!>> និយាយចប់ភ្លាមឆេយ៉ុងក៏បានត្រឡប់មកវិញល្មម នាងក៏ប្រញាប់ប្រញាល់យករបស់របរដែលនាងបានទិញមកជាច្រើនមកប្រើប្រាស់ ។
<<អ្នកនាង! ហេតុអីក៏អ្នកនាងទិញមកច្រើនម្ល៉េះ? ហើយនេះ?>> ជុងវូហួសចិត្តនឹងឆេយ៉ុងខ្លាំងមែនទែន នៅពេលឃើញឆេយ៉ុងទិញថ្នាំលាបរបួសនិងបង់បិទមកច្រើនបែបនេះ អ្វីដែលសំខាន់នោះគឺនាងទិញរបួសមួយមកខុស!
<<វាមានអីមែនទេ?>> នាងសួរគេទាំងឆ្ងល់និងយករបស់នោះមកមើលចុះមើលឡើង ។
<<នេះជាស្រោមអនាម័យនោះទេ! ហេតុអីក៏នាងទិញវាមក?>> ជុងវូនិយាយទាំងអៀនៗមិនហ៊ានមើលមុខឆេយ៉ុងចំទេ ។
<<ហាស៎!!ស្រោមអនាម័យ? តែខ្ញុំឃើញអក្សរមិនដាក់អ៊ីចឹងនោះទេ!!>> ឆេយ៉ុងវិញឮហើយក៏ភ្ញាក់ផ្អើលមិនស្ទើរនោះទេ ម៉េចក៏នាសុខៗទិញអានឹងមកអញ្ចឹង!
<<នោះគឺជាអក្សរបច្ចេកទេស! អ្នកនាងជាជនបរទេសឬ?>> ឃើញនាងមិនសូវដឹង ស្គាល់ពីរបស់និងអក្សរបច្ចេកទេសច្រើនគេក៏សួរនាងទាំងចង់ដឹង ។
<<គឺថាខ្ញុំកើតនិងរស់នៅបរទេស តែប៉ាម៉ាក់របស់ខ្ញុំជាជនជាតិកូរ៉េទេ ហើយខ្ញុំមិនសូវស្គាល់និងដឹងពីអក្សរបច្ចេកទេសឬជ្រៅៗនឹងច្បាស់ប៉ុន្មានទេ ទើវទិញវាមកខុសខ្លះ!>> និយាយទាំងអស់សំណើចហួសចិត្តនឹងខ្លួនឯង ធ្វើឱ្យជុងវូក៏ហួសចិត្តនឹងនាងផងដែរ ។
<<អ្នកនាង! តើអ្នកនាងអាចទៅវិញបានឬនៅ?>> ជីមីនឃើញឆេយ៉ុងមិនព្រមទៅវិញហើយថែមទាំងនិយាយត្រូវគ្នាជាមួយជុងវូទៀតផងនោះ គេក៏ប្រញាប់ដេញនាង បើមិនអ៊ីចឹងទេ និយាយដល់ស្អែកឥឡូវហើយ ។
<<ខ្ញុំមើលរបួសរបស់លោកសិន ខ្ញុំនឹងទៅវិញហើយ!>> និយាយហើយនាងក៏ចាប់ផ្ដើមយកថ្នាំលាបរបួសមកលាងឱ្យគេ និងយកបង់បិទដែលមានរូបតុក្កតាពេញនឹង មកពេញឱ្យជីមីន ព្រោះអីបង់ដែលនាងទិញមកវាជាបង់របស់ក្មេងនោះទេ!
<<អ្នកនាងរើសបង់បានស្អាតណាស់!>> គេនិយាយបណ្ដើរសើចបណ្ដើរ ធ្វើឱ្យជីមីនមុខស្មើរម្នាក់នោះចាប់ផ្ដើមសម្លឹងពួកគេ ។
<<អូ!អ៊ីចឹងខ្ញុំទៅរៀបចំហាងសិនហើយ!>> និយាយចប់គេក៏ដើរចូលទៅរៀបចំហាងរបស់គេដែលរញ៉េរញ៉ៃនោះឡើងវិញ ណាមួយជីមីនសម្លក់ហើយ ។
<<បើអ៊ីចឹង! ខ្ញុំទៅវិញហើយណា>> ឆេយ៉ុងក៏ចាប់ផ្ដើមចាកចេញម្នាក់ទៀត តែមុននឹងទៅនាងក៏ឆ្លៀតញ៉ោះជីមីនលេងផងដែរ នឹងលើកដៃលាជុងវូរួចក៏ដើរត្រឡប់ទៅផ្ទះរបស់នាងដែលនៅជិតនោះ ។
<<អរគុណ!>> បុរសមុខស្មើរក៏ចាប់ផ្ដើមនិយាយឡើងនៅពេលដែលឆេយ៉ុងនាងបានត្រឡប់ទៅវិញបាតើទៅហើយ គេក៏បានយកដៃរបស់ខ្លួនទៅប៉ះក្រោមភ្នែកបន្តិចព្រោះជាកន្លែងដែលឆេយ៉ុងទើបតែបិទរបួសបង់របួសឱ្យ បន្ទាប់មកគេក៏ចូលទៅជួយជុងវូរៀបចំហាងដែរទៅ ។
<<ជីមីន! តើអ្នកនាងអម្បាញ់មិញមានឈ្មោះអីទៅ?>> ជុងវូក៏នឹកឃើញចង់ដឹងឈ្មោះរបស់ឆេយ៉ុងមើលទៅគេដូចជាចូលចិត្តនាងណាស់ ។
<<មិនស្គាល់!>> ត្រូវហើយជីមីនគេបានជួបនាងប្រហែលពីរទៅបីដងទៅហើយក្នុងមួយថ្ងៃនេះតែគេមិនដឹងថានាងមានឈ្មោះអ្វីនោះទេ ព្រោះគេមិនដែលនឹកឃើញចង់សួរ ចង់ដឹងឈ្មោះរបស់នាង ។
<<មើលទៅនាងដូចជាស្គាល់ឯង! តែហេតុអីក៏ឯងមិនស្គាល់ឈ្មោះរបស់នាង?>> គេសួរទៅជីមីនទាំងឆ្ងល់ ឃើញឆេយ៉ុងនិយាយលេងសើច ញ៉ោះ បារម្ភពីជីមីនសឹងអីតែគេបែរជាមិនស្គាល់សូម្បីតែឈ្មោះរបស់នាង
<<នាងស្គាល់ខ្ញុំ! តែខ្ញុំមិនស្គាល់នាងទេ>> ឡូយម៉ងហា៎!
<<តែថាមិនអីទេ! មើលទៅនាងក៏ដូចជានៅម្ដុំនេះដែរ នាងប្រហែលជាអាចមកទីនេះម្ដងទៀត!>>
<<នាងជាមនុស្សចម្លែក!>>

អង្គរក្សបេះដូងWhere stories live. Discover now