ភាគ៩ (មិនមែនចៃដន្យ)

70 7 0
                                    

<<បានហើយ! រំសាយការប្រជុំ!>> ឆេយ៉ុងក៏បានឡើងឈររំសាយការប្រជុំនេះចោលតែម្ដងទៅ ព្រោះនេះមិនមែនជាការប្រជុំធំដុំអ្វីនោះទេ នាងគ្រាន់តែចង់ណែនាំខ្លួនរបស់នាងប៉ុណ្ណោះ តែអ្នកណាទៅដឹងទៅបែរជាមានអ្នកមកមើលងាយសមត្ថភាពរបស់នាងទៅវិញ បន្ទាប់មកនាងក៏បានដើរចេញទៅបាត់ទៅជាមួយមីនជេជំនួយការរបស់នាងក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ។
<<អ្នកនាងចង់ទៅណាទៀតទេ?>> ដើរបណ្ដើរឆ្លៀតសួរនាំនាងបណ្ដើរក្រែងល៎នាងចង់ទៅដើរលេង គេនឹងអាចជូននាងទៅបាន ។
<<អស់អារម្មណ៍ហើយ!>> នាងក៏បានដើរយ៉ាងញាប់ជើងស្អេកព្រោះតែខឹងចិត្តចំពោះលោកយ៉ុងសុីកដែលមិនទាន់ដឹងអ្វីពីនាងផងបែរជានិយាយមើលងាយនាងទៅហើយដោយសារនាងក្មេងពេក? ឬក៏ដោយសារនាងជាស្រី?
<<ឆេយ៉ុង!>> ភ្លាមៗក៏មានសំឡេងមួយបានហៅឆេយ៉ុងពីខាងក្រោយ ធ្វើឱ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានឈប់ ទោះបីជាមិនទាន់បែរក្រោយមើលមុខក៏នាងដឹងទៅហើយថាគេជាអ្នកណា!
<<អ្នកនាងគេហៅអ្នកនាងមែនទេ?>> មីនជេឮហើយក៏បានសួរទៅកាន់នាងទាំងឆ្ងល់ព្រោះនាងនៅឈប់ង៉ក់មិនព្រមដើរទៅមុខនោះទេ ។
<<មិនមែនទេ! ឆេយ៉ុងមិនមែនមានតែខ្ញុំឯណា!>> និយាយហើយនាងក៏បានធ្វើជាធម្មតាដើរបន្តទៅមុខទៀតដោយមិនបានងាកក្រោយអ្វីឡើយ តែថានាងកុំគិតថាអាចគេចបានឱ្យសោះ ព្រោះថាម្ចាស់សំឡេងម្នាក់នោះក៏បានរត់មកពាំងពីមុខឆេយ៉ុងតែម្ដង ។
<<ហេតុអី្វក៏អូនគេចពីបង?>> បុរសម្នាក់នោះស្រាប់តែនិយាយដូចជាគេនឹងឆេយ៉ុងធ្លាប់មានទំនាក់ទំនងជ្រាលជ្រៅអ្វីអ៊ីចឹង ។
<<មីនជេ! លោកទៅចាំខ្ញុំនៅក្នុងឡានសិនទៅ ខ្ញុំនឹងទៅតាមក្រោយ>> ឃើញបុរសនោះមកឈរនៅនឹងមុខរបស់នាងបែបនេះ នាងក៏បានដេញមីនជេទៅមុនដើម្បីងាយស្រួលដោះស្រាយជាមួយបុរសនោះ ។
<<ហេតុអ្វីបានជាលោកនៅទីនេះ?>> ឆេយ៉ុងក៏តបទៅគេវិញទាំងមុខមិនចង់មើល សម្ដីមិនចង់ត ។
<<បងឮលោកពូប្រាប់ថាអូនមកកូរ៉េ! បងក៏តាមមកទីនេះដែរ>>
<<លោកប៉ាប្រាប់លោកថាខ្ញុំនៅទីនេះមែនទេ?>>
<<អូនកុំខឹងគាត់អី! បងមកនេះគឺបងចង់មកបកស្រាយរឿងគ្រប់យ៉ាងប្រាប់អូន!>>
<<ខ្ញុំមិនចង់ស្ដាប់! ព្រោះខ្ញុំបានឃើញច្បាស់ហើយ!>> និយាយហើយក៏ប្រុងដើរចេញ ។
<<ឈប់សិន! តើអូនអាចទុកពេលឱ្យបងមួយនាទីបានទេ?>> គេក៏ចាំដៃរបស់នាងជាប់រួចក៏និយាយអង្វរនាង ។
<<មិនអាច! សូម្បីមួយវិនាទី>> និយាយចប់នាងក៏បានក្រលាស់ដៃរបស់គេចេញ រួចក៏បន្តដំណើរទៅមុខទៀតទាំងទឹកភ្នែកព្រោះមិញនេះនាងខំទប់ខ្លាំងណាស់ និយាយចឹងភ្លេចប្រាប់បុរសអម្បាញ់មិញមានឈ្មោះថាផាក សេហូជាសង្សារចាស់របស់អ្នកនាងឆេយ៉ុង ។
+++
~

អង្គរក្សបេះដូងWhere stories live. Discover now