ភាគ១០ (ថ្មចាប់ផ្ដើមទន់ម្ដងបន្តិចៗ)

69 7 0
                                    

<<ដោយសារតែគេធ្វើឱ្យខ្ញុំមិននឹកដល់គេម្នាក់នោះ!>> នាងនិយាយទាំងញញឹមតិចៗ មិនដឹងថានាងនិយាយនេះចង់បានន័យយ៉ាងម៉េចឱ្យប្រាកដនោះទេ ហើយក៏មិនច្បាស់ថានាងចង់និយាយក្នុងន័យអ្វីដែរ ស្នេហាឬក៏អ្វី?
~ទឹង~
<<អរ!អ្នកនាង ពួកយើងជួបគ្នាម្ដងទៀតហើយ!>> ជុងវូម្ចាស់ហាងស្រានេះក៏ទើបតែមកពីធ្វើធុរៈរបស់គេរួច ក៏បានឃើញឆេយ៉ុងអង្គុយនៅក្នុងហាងតែម្ដង ។
<<លោកជុងវូ! ជួបគ្នាទៀតហើយ>> នាងនិយាយហើយក៏ញញឹមយ៉ាងស្រស់ទៅកាន់ជុងវូ ចំណែកជុងវូវិញក៏ទៅអង្គុយក្បែរមីនជេតែម្ដង ដើម្បីនិយាយគ្នាជាមួយឆេយ៉ុង ប៉ុន្តែមីនជេវិញគេមិនស្គាល់ជុងវូនោះទេ ហើយណាមួយទៀតគេគិតថាអាបុិនេះច្បាស់ជាចាប់អារម្មណ៍អ្នកនាងឆេយ៉ុងហើយ!
<<និយាយអញ្ជឹង! តើអ្នកនាងមានឈ្មោះអ្វីទៅ? លើកមុនខ្ញុំភ្លេចសួរអ្នកនាងឱ្យឆឹង!>>
<<លោកអាចហៅខ្ញុំថាឆេយ៉ុងបាន!>>
<<ឈ្មោះរបស់អ្នកនាងពិរោះខ្លាំងណាស់! ហើយចុះលោកខាងនេះ!>> និយាយសុខៗជុងវូក៏បានសួរនាំពីមីនជេដែលអង្គុយនៅក្បែរនេះ ។
<<ខ្ញុំគឺជាជំ...!>>
<<អូ!គេគឺជាមិត្តភក្ដិរបស់ខ្ញុំ!>> ភ្លាមៗឆេយ៉ុងក៏បានបកស្រាយថាមីនជេគឺជាមិត្តរបស់នាង នាងមិនបាននិយាយថាគេជាជំនួយការរបស់នាងនោះទេ ដោយសារតែនាងមិនចង់ឱ្យគេមានអារម្មណ៍មិនល្អ បើគិតមើលទៅតើមានមនុស្សឋានៈណាខ្លះដែលមានជំនួយការមកតាមរហូតបែបនេះ?
<<អ្នកនាង?>> ឮហើយគេសម្លឹងមើលមុខនាងទាំងឆ្ងល់ ហើយប្រុងនិយាយបន្តទៀត ។
<<អរ! ឈ្មោះរបស់គេគឺមីនជេ! យ៉ុន មីនជេ>> មិនចង់ឱ្យមីនជេនិយាយច្រើន នាងក៏ប្រឹងនិយាយកាត់គេគ្រប់វិធី ហើយវីស្គីក៏ត្រូវបានជីមីនយកមកដល់ល្មម ។
<<រីករាយផងដែលបានស្គាល់ លោកមីនជេ!>> និយាយហើយគេក៏រាដៃទៅរកចាប់ដៃរបស់មីនជេ ។
<<ខ្ញុំដូចគ្នា!>> មីនជេក៏បានរាដៃទៅរាក់ទាក់ជាមួយជុងវូវិញទាំងទឹកមុខសើចមិនសូវសម ។
<<វីស្គីមកហើយ!>> ភ្លាមៗនោះជីមីនក៏បានចេញមកវិញជាមួយនឹងវីស្គីមកឱ្យឆេយ៉ុង ។
<<បងជុងវូមកវិញយូរហើយឬ?>> ជីមីនក៏បានឃើញជុងវូនៅទីនេះដែរ ក៏នឹកឃើញសួរគេទាំងចង់ដឹង ។
<<មួយសន្ទុះដែរហើយ! ឯងឆាប់មកអង្គុយនៅទីនេះមក ថ្ងៃនេះប្រហែលជាគ្មានភ្ញៀវទេ!>> និយាយហើយគេក៏ឡើងទៅបង្វិលស្លាករបស់ទ្វារហាងថាបិទហាងតែម្ដង ។
<<នេះ!! លោកបិទហាងហើយឬ? មិនខាតស្លាប់ហើយទេអី?>> ឆេយ៉ុងឃើញជុងវូបិទហាងលឿនបែបនេះ នាងហាក់បារម្ភយ៉ាងខ្លាំង ហាងរបស់គេទើបតែបើកបានប៉ុន្មានថ្ងៃនោះទេ ហើយពេលនេះគេមកបិទហាងបែបនេះទៀត មិនខាតស្លាប់ហើយទេឬ?
<<មិនអីទេ! បិទតែមួយថ្ងៃទេ!>> គេក៏បានយកវីស្គីរបស់ឆេយ៉ុងចាក់ចូលកែវផឹកមុនឆេយ៉ុងតែម្ដង ។
<<ហេតុអីក៏លោកផឹកវីស្គីរបស់ខ្ញុំមុនខ្ញុំបែបនេះ?>> និយាយហើយនាងក៏ទាញវីស្គីយកមកចាក់ចូលកែវផឹកដែរតែម្ដង ហើយនាងក៏សើចយ៉ាងសប្បាយរីករាយតែម្ដង ។
<<ជីមីននិងមីនជេ! លោកផឹកដែរទៅខ្ញុំជាអ្នកប៉ាវ ជុងវូលោកឆាប់យកម្ហូបក្នុងហាងទាំអស់មក!>> នាងក៏បានទាញកែវមកចាក់វីស្គីពីរកែវរួចហុចឱ្យមីនជេមួយនិងជីមីនមួយ ។
<<ខ្ញុំមិនដែលផឹកវាទេ!>> គេក៏បដិសេធមិនទទួលវីស្គីយកមកផឹកនោះទេ ដោយសារតែគេមិនដែលផឹក ។
<<បើចឹងលោកគួរតែសាកល្បងអ្វីដែលថ្មីៗទៅ!>> នាងហុចកែវវីស្គីទៅកាន់ជីមីនវិញហើយញញឹមយ៉ាងអស់ពីចិត្តតែម្ដង ធ្វើឱ្យជីមីនបុរសបេះដូងថ្មនោះក៏ចាប់ផ្ដើមភ្លឹកភ្លាំង គេមានអារម្មណ៍ថាឆេយ៉ុងម្នាក់នេះដូចជាពន្លឹមួយដែលអាចឱ្យគេមើលឃើញនូវពិភពលោកនេះតែនាងធ្វើឱ្យគេមើលឃើញអ្វីដែលល្អនិងភាពវិជ្ចមានរបស់ពិភពលោកនេះកាន់តែច្បាស់ ។
<<នែ៎!អាត្រកូលយ៉ុន ហេ៎!>> ឃើញជីមីនភ្លឹកស្ងៀមបែបនេះមីនជេក៏បានហៅគេយ៉ាងខ្លាំងដើម្បីឱ្យគេភ្ញាក់ពីការភ្លឹក ។
<<................>> គេភ្ញាក់បន្តិចដោយសារសម្លេងហៅរបស់មីនជេ តែគេមិនមាត់នោះទេគ្រាន់តែសម្លឹងមើលមុខរបស់មីនជេយ៉ាងជាប់មិមដកភ្នែកនោះទេ ។
<<តោះយើងជល់មួយ!>> ឆេយ៉ុងក៏បានហៅគ្រប់គ្នាដើម្បីជល់កែវ ឃើញបែបនេះគ្រប់គ្នាក៏បានលើកកែវឡើង ចំណែកជីមីនវិញក៏ដូចគ្នាព្រោះគេចង់សាកល្បងអ្វីថ្មីៗដូចអ្វីដែលឆេយ៉ុងនិយាយ ។ ពួកគេបាននាំគ្នាផឹកយ៉ាងច្រើនរហូតដល់គ្រប់គ្នាចាប់ផ្ដើមស្រវឹងតិចៗ តែមានតែឆេយ៉ុងនិងជុងវូទេដែលស្រវឹងរៀងខ្លាំងព្រោះរៀងលះជាងគេ ។
<<មីនជេ! នេះ!ផឹកទៀតទៅ!>> ឆេយ៉ុងលើកកែវស្រាទៅឱ្យមីនជេទាំងស្រវឹង ចំណែកមីនជេវិញស្រវឹងឡើងបាត់មាត់ឆឹងតែម្ដង តែគេនៅតែទទួលយកស្រាមកផឹករួចទន់-ក-ដួលនៅនឹងតុសម្លប់ឆឹងបាត់តែម្ដង ។
<<អៅ! មីនជេហា៎! គេសន្លប់បាត់ហើយ! ចុះជីមីនសន្លប់ដែរហើយមែនទេ?>> នាងក៏និយាយហើយសម្លឹងទៅរកជីមីនតែដោយសារនាងស្រវឹងពេកនាងមិនបានសម្លឹងចំជីមីនទេ នាងបែរជាសម្លឹងទៅរកជុងវូទៅវិញ ហើយនៅនិយាយរៀបរាប់ទាំងសម្លឹងរកជុងវូនៅនឹង ធ្វើឱ្យបុរសថ្មជីមីនក៏ចាប់ផ្ដើមអស់សំណើចនិងសើចតិចៗ ។
<<អ៊ួក!...អ៊ួក>> ជុងវូដែលរៀងស្ងាត់នោះវិញក៏ត្រូវបានស្រាធ្វើទុក្ខរកចង់ក្អួត គេក៏ចាប់ផ្ដើមរត់ទៅរកបន្ទប់ទឹកយ៉ាងលឿនតែថារត់ទៅមិនត្រង់ផ្លូវនោះទេ ។
<<លោកយ៉ាងម៉េចហើយ? ជុងវូ?>> និយាយចប់នសងក៏ទន់-ក-តែម្ដង តែនាងបិះនឹងធ្លាក់ពីលើកៅអីទៅហើយជីមីនដែលមិនសូវស្រវឹងនោះក៏រត់មកទប់ក្បាលរបស់នាងយ៉ាងលឿន ហើយគេក៏បាននៅសម្លឹងមើលមុខដែលស្រវឹងរបស់នាង ដែលពេលនេះវាក្រហមខ្លាំងណាស់ តែថាវាកាន់តែគួរឱ្យស្រឡាញ់តែម្ដង ។
<<ខ្ញុំស្អាតណាស់ត្រូវទេ?>> នាងក៏បិទភ្នែកនិយាយទាំងញញឹមនៅលើដៃរបស់ជីមីនដែលបានទប់នាងជាន់ចៀសវាងកុំឱ្យនាងដួល មើលទៅដូចជាកំពុងស្រមើលស្រម៉ៃពីអ្វីមួយ ។
<<នាងស្អាតណាស់!>>

អង្គរក្សបេះដូងWhere stories live. Discover now