ភាគទី៤: ហៅយើងថា លោកប៉ា

1.7K 138 0
                                    

ក្រោយពេលដែលទទួលបានការលួងលោមពីយ៉ុងហ្គីហើយជីមីន ក៏ស្ងាត់មាត់ដៃតូចៗ ស្រវ៉ាតោងករបស់ នាយក្រាស់ជាប់។ ថេយ៉ុង អង្គុយជិតជុងហ្គុកឯណេះវិញកំពុងតែឆ្កឹះឆ្កៀលក្រចកដៃខ្លួនឯងតិចៗទាំង ឱនមុខចុះ បណ្តាលឱ្យនាយកម្លោះ ញោចចុងមាត់ដូចមានអ្វីលិចឡើងក្នុងផ្នត់គំនិតរបស់គេអីចឹង÷

"លោកពូ!ខ្ញុំអាចសូមអ្វីមួយពីលោកពូបានទេ?"ជុងហ្គុក ពោលទាំងឱនគំនាបមនុស្សចាស់បន្តិច

"ក្មួយនិយាយមក"លោកមីន វាចាតបមកវិញទាំងដឹងក្នុងចិត្តទៅហើយ ថាសំណើររបស់ជុងហ្គុកគឺជាអ្វី

"ក៏ខ្ញុំ-សូមអនុញ្ញាតលោកពូ ទទួលយក ក្មេងម្នាក់នេះធ្វើជា កូនចិញ្ចឹមតើលោកពូ មិនថាអ្វីទេឬ??"ជុងហ្គុក និយាយត្រង់ៗ នាយក៏មិនយល់ដូចគ្នាម្តេចក៏ចង់បានក្មេងម្នាក់នេះយកមកមើលថែទាំងមិនស្គាល់ប្រវត្តិ តែអ្វីដែលគេដឹង ពេលនេះគឺ ស្រលាញ់ អាណិតក្មេងទើបចង់យកមកឱបក្រសោបហ្នឹងផ្តល់ក្តីស្រលាញ់ឱ្យថេយ៉ុងអស់ពីចិត្ត។ រាងតូច ធ្មេចភ្នែកញ៉ាប់ៗ សម្លឹងមើលជុងហ្គុកឥតដាក់ភ្នែក មិនមែនខ្លាចប៉ុន្តែគេ រំភើបទៅវិញទេ ខណៈដែលត្រចៀកទាំងគូរស្តាប់ឮពាក្យថា កូនចិញ្ចឹម។

"យើងក៏មិនហាមឃាត់ ក្មួយសួរក្មេងខ្លួនឯងទៅថាគេព្រមទៅជាមួយក្មួយទេ?"លោកមីន ណៃហ្គារ៉ា និយាយចប់ ក៏ឡើងទៅលើ ព្រោះមាន ការងារច្រើនណាស់ទាក់ទងនឹងប្រទេសជាតិ ឱ្យគាត់ដោះស្រាយ។

"កូនព្រមទេ ថេយ៍?"ជុងហ្គុកឱនមុខសម្លឹងមើលអាល្អិតដែលកំពុងមើលមកខ្លួន ដោយក្រសែភ្នែកមិនដឹងអីនោះ។

"បាទ!ដេតឌី"ថេយ៉ុងចូលខ្លួនទៅឱបក្រសោបដើមដៃរបស់ជុងហ្គុកយ៉ាងជាប់ អមជាមួយស្នាមញញឹម ដ៏ស្រស់បំព្រង អ្វីដែលរឹតតែពិសេសទៀតនោះគឺ ហៅនាយថាដេតឌី ពេញមាត់ទាំងពុំខ្លាចរអាល៎ឡើយ

"កុំហៅ ដូច្នេះអី កូនហៅប៉ា ថាលោកប៉ា សាកល្បងហៅមើលៗ ថេយ៍"ជុងហ្គុក ឃាត់ព្រោះ មិនចង់ឱ្យថេយ៉ុងហៅខ្លួន ថាដេតឌីឡើយព្រោះស្តាប់ៗទៅ ដូចម៉េចទេ តែថាអ្នកណាទៅដឹងអាល្អិត មិនព្រមស្តាប់ ថែមទាំងផ្គើនទៀត។

♡គ្រងស្នេហ៍ លោកប៉ាចិញ្ចឹម♡ (ចប់✅)Where stories live. Discover now