ភាគទី១០: អន់ចិត្ត

1.4K 115 1
                                    


#Primary school (초등학교)

ងឺតតត.....!!! រថយន្តស៊េរីទំនើប បានបន្តឈប់ជាជួរនៅមុខសាលាបឋមសិក្សា នៃប្រទេសកូរ៉េខាងត្បូង ទ្វារឡានបាន បើកបង្ហាញឱ្យឃើញ លោកប៉ាកម្លោះទាំង2ចុះពី រថយន្តស្មើគ្នា មុននឹងឱនចូលទៅក្នុងឡានដើម្បីលើក អាល្អិតមកពរ រួចក៏ដើរចូលមក ក្នុងដោយមាន នាយកសាលាមកទទួលផងដែរ÷

"សូមស្វាគមន៍ លោកម្ចាស់ទាំង2 ខាងសាលារបស់ខ្ញុំ ពិតជាមាន កិត្តិយសណាស់ដែល លោកម្ចាស់មកដល់់ដោលផ្ទាល់បែបនេះ"នាយកសាលា ពោលទាំងឱនគំនាប់ ទោះគាត់មាន អាយុច្រើនប៉ុន្តែ គាត់ត្រូវតែ គោរព ត្រកូល ណៃហ្គារ៉ា នឹង អេហ្វារ៍ ដោយហេតុថា ត្រកូលទាំង2មានមុខមាត់ ក្នុងសង្គម ជួយសង្គម នឹងជា អ្នកបរិច្ចាកប្រាក់ចំណូល មកកាន់សាលានេះជាងរាងរាល់ខែផងដែរ។

"តើលោកម្ចាស់មានអ្វីឱ្យខ្ញុំជួយទេទានម្ចាស់?"

"គឺមានខ្ញុំ ចង់ បញ្ជូនកូន មក សាលារៀននេះ ដូច្នេះលោកនាយក ជួយចាត់ចែងឱ្យផង"ជុងហ្គុក អេហ្វារ៍ ហាស្តីទាំងទាញកូនមក អង្គុយក្បែរ។ នាយកសាលា ញញឹម ងក់ក្បាលយល់សេចក្តី អស់ហើយក៏ ចាប់ផ្តើមរៀបចំ ទុកដាក់ឱ្យក្មេងៗបាន រៀនដោយជីមីន រៀនថ្នាក់ទី5 ថេយ៉ុងរៀន ថ្នាក់ទី4 ដោយហេតុថា ពួកគេមាន អាយុបងនឹងប្អូន តែមិនមែនជា បញ្ហារបស់ក្មេងៗឡើយ ពេលដែលចេញលេងពួកគេ ក៏ដើរជាមួយគ្នា គ្រាន់តែថ្នាក់ផ្សេងគ្នាប៉ុណ្ណោះ។

======

"ដេតហាស៎ ចេញពីទីនេះ ទៅញ៉ាំអីបានទេ?កូនឃ្លាន"ថេយ៉ុង ដើរចេញសាលាបណ្តើរសួរទៅកាន់ជុងហ្គុកបណ្តើរ ចំណែកឯយ៉ុងមីន ក៏ដើរតាមពីក្រោយផងដែរ។ ថ្ងៃនេះពួលនាយគ្រាន់តែ មកចុះឈ្មោះប៉ុណ្ណោះលុះត្រាតែថ្ងៃស្អែកទើបឱ្យកូនៗ មករៀនដូចគេទូទៅ÷

"តែនៅក្រុមហ៊ុនប៉ា មានការប្រជុំ អញ្ចឹងយ៉ុងហ្គីឯង ទំនេរទេ?ម៉េចជា ផ្ញើរថេយ៍ផង"ជុងហ្គុក លើកដៃមើល នាឡិកាដល់មានតម្លៃមកមើលក៏ឃើញកៀកម៉ោងទៅហើយ ដូច្នេះនាយមិនអាចខកខានឡើយ
"អើរ!!ទៅចុះ"

"នៅមួយពូយ៉ុងហ្គី ហាមរពិសដឹងនៅ? ល្ងាចប៉ាមកទទួលហើយ"ជុងហ្គុក បន្ទន់ជង្គង់រួចក៏ចាប់អាល្អិតមក និយាយព្រោះបើបណ្តោយប្រាកដជា កូនខ្លាដើររំខានគេពេញនឹងជាមិនខាន

♡គ្រងស្នេហ៍ លោកប៉ាចិញ្ចឹម♡ (ចប់✅)Where stories live. Discover now