ភាគបញ្ចប់: គ្រងស្នេហ៍លោកប៉ាចិញ្ចឹម

2.5K 154 5
                                    

#តំបន់ប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង

ជាដំបូងឡើយជុងហ្គុកបាន សន្យាថាហ្នឹងជូនថេយ៍ទៅដេហ្គូ ប៉ុន្តែត្រូវផ្លាស់ប្ដូរភ្លាម កំឡុងពេលដែល រដ្ឋមន្ត្រី បបួលមក ប៊ូសានវិញ ក្នុងគោលបំណង....។
ទេសភាពស្រស់បំព្រង ធ្វើឱ្យក្មេងប្រុស ទាំងពីរនាក់កំពុងតែ អង្គុយលើខ្សាច់មួយកន្លែងជាប់នឹងសមុទ្រដ៏ធំល្វឹងល្វើយ មើលទៅម្នាក់ៗហាក់ស្រស់ត្រកាល នឹងមានសេចក្តីជាពន់ពេក ស្នាមញញឹមអ្នកទាំងពីរអមជាមួយពាក្យសម្តីនិយាយជាមួយគ្នាយ៉ាងជិតស្និទ្ធ កាន់តែធ្វើឱ្យ រដ្ឋមន្ត្រី នឹងមហាសេដ្ឋីមើលមកពីចម្ងាយ ស្ងោចសរសើរនឹងមានសេចក្តីសុខតាមភរិយាផងដែរ÷
"ហិហិ!គិតៗទៅ ពួកយើងទាំងពីរ ក៏មានកូនដំណាលគ្នា គ្រាន់តែថេយ៍លើសពីរថ្ងៃបីថ្ងៃ"ជីមីន ពោលទាំងលើកដៃ ស្រឡូនមកដាក់អង្អែលពោះ របស់ថេយ៉ុងថ្នមៗ
"ត្រូវតែអ៊ីចឹងហើយ ព្រោះប្អូនព្យាយាមណាស់ ទម្រាំតែរំលោភប៉ាហ្គុក ធ្វើប្តីបាននោះ" ថេយ៉ុងត្បកសម្តីវិញយ៉ាងឡូយ តែបើគិតៗណា ក៏សរសើរល្បិចដ៏ឆ្នើមរបស់ថេយ៍ដែរ ហើយក៏មិននឹកស្មានថា ជុងហ្គុកស្រលាញ់គេងប់ងល់ដ៏ថ្នាក់នេះឡើយ។
"ឯងនេះរោគចិត្តតាំងពីក្មេង"ជីមីន ក្រវីក្បាលហួសចិត្តនឹងប្អូនជាខ្លាំង តែក៏មានសេចក្តីពេលដែលឃើញគេ មានសុភមង្គលជាមនុស្សដែលខ្លួនស្រលាញ់
"បងសរសើរខ្ញុំមែន??"
"អត់ទេបងដៀល"
"ឆឺស!! លែងនិយាយជាមួយបងហើយ"
"អ្ហា៎!នេះចេះងរដាក់បងទៀត???"
"ដឹងហេ៎"
"ហឹស!!ហឹស!!"ជីមីន សើចហួសចិត្តនិងអាកប្បកិរិយារបស់ថេយ៉ុង មើលមុខចុះ រកតែពេបម៉ងហើយណ៎។ ក្រោយពេលដែលញោះគ្នាអស់ចិត្តហើយ រាងតូចទាំងពីរក៏បណ្ដើរគ្នាចូលទៅក្នុងខាងក្នុងវិញ ដោយមាន រាងក្រាស់ទាំងពីរកំពុងតែរៀបចំទុកដាក់អាហារនៅលើតុយ៉ាងមានរបៀប÷
"មកហើយឬ!?ឃ្លានទេ??" លោករដ្ឋមន្ត្រីមីនជាមួយនឹងមហាសេដ្ឋីវ័យក្មេងចន បានស្រដីស្របគ្នា
និងព្រមទាំងដើរទៅក្រសោបចង្កេះរបស់ប្រពន្ធ ឱ្យមកអង្គុយនៅក្បែរខ្លួន។ បន្ទាប់មកគូស្នេហ៍ទាំងពីរគូ ក៏ចាប់ផ្ដើមបរិភោគអាហារយ៉ាងមានសេចក្តីសុខ និងមានស្នាមញញឹម ព្រមជាមួយនឹងសំឡេងសើចក្អាកក្អាយពេញតុអាហារផងដែរ។
======
នាលពេលល្ងាចក៏ឈានមកដល់ ពន្លឺព្រះអាទិត្យចាប់ផ្ដើមលិចបន្តិចម្តងៗ ខ្យល់បក់រំផាត់រំភើយ សំឡេងសត្វចាបយំឮរហៀងៗ ទឹកលលកបោកបក់ ល្មមគួរសម ក្លិនផ្កាក្រអូបឈ្ងុយឈ្ងប់ ជ្រាបចូលច្រមុះ នាមជាភរិយា ដែលអង្គុយសម្លឹងមើលព្រះអាទិត្យលិចទៅនោះ÷
"ស្រស់ស្អាតណាស់ អូនចង់ឃើញទម្រង់ព្រះអាទិត្យ ពេលលិចទៅបែបនេះណាស់ ជាពិសេស គឺបានមើលជាមួយមនុស្សដែលខ្លួនស្រលាញ់"ជីមីន
"បងនឹងនាំអូន មើលព្រះអាទិត្យរះនឹងព្រះអាទិត្យលិច ជារាងរាល់ថ្ងៃ ប្រសិនបើអូនចង់"យ៉ុងហ្គី
"មានតែប្តីរបស់អូនទេ ដែលយល់ចិត្តអូនជាងគេ សឺត" ជីមីន ញញឹមពេញចិត្ដ ពេញដែរឮពាក្យសម្តីរបស់បុរសជាទីស្រឡាញ់។ មិនដឹងថាគេជាតិមុនសាងអ្វីនោះទេបានជាជាតិនេះមានទាំងអភ័ព្វ និងសំណាងចូលមក តែមិនថ្វីត្បិតតែវាសនាអភ័ព្វបន្តិច តែក៏សំណាងបានលោករដ្ឋមន្ត្រី សណ្តោសប្រណី យកមកចិញ្ចឹមនិងលើកដង្កើនធ្វើជាកូនចិញ្ចឹមរបស់យ៉ុងហ្គី ហើយវាសនារឹតតែសំណាងពេលដែរ ទទួលអារម្មណ៍និងសេចក្តីស្រឡាញ់ពីលោកប៉ាចិញ្ចឹម ទោះផ្ដើមស្រឡាញ់ពាក់កណ្ដាលស្អប់ តែបញ្ចប់ ក៏មានឈ្មោះជាប្ដីប្រពន្ធ ហើយអ្វីកាន់តែពិសេសទៀតនោះក្មេងតូចដែលមានឈ្មោះត្រឹមតែជាកូនចិញ្ចឹមក៏ប្រែក្លាយទៅជាប្រពន្ធពេញច្បាប់ ហ្នឹងអាចគ្រងស្នេហ៍លោកប៉ាចិញ្ចឹមម្នាក់នេះជាដរាបរៀងទៅ។
>>>>>>>>>
ក្តីស្រឡាញ់មួយនេះទោះបង្កើតឡើងដោយភាពមិនច្បាស់លាស់ តែបញ្ចប់ទៅវិញក៏ពេញលេញ នឹងរស់ខ្វះគ្នាមិនបាន ដូចគេថា ស្អប់ជម្ពាក់លើ កាន់តែគេចកាន់តែជួប មិនមែនគូរទោះខំក៏មិនបានដូចប្រាថ្នា តែបើសិនជាគូទោះអ្នកគេចដល់ជើងមេឃ ក៏ព្រហ្មលិខិតមិនឱ្យអ្នកព្រាត់គ្នាឡើយ។
"ជីវិតបងពិតជាពេញលេងណាស់នៅពេលដែលមានវត្តមានរបស់អូន អរគុណអូនណាស់ថេយ៍ ដែលលើកលែងទោសអោយបងនិងព្រមផ្ដើមស្នេហ៍ជាមួយនឹងបងម្ដងទៀត" ជុងហ្គុក នៅម្ខាងឆ្ងាយពី គូស្នេហ៍យ៉ុងមីន ក៏ពោលសម្តីឡើង ទាំងសម្លឹងមើលរង្វង់មុខដ៏មូលក្រឡង់របស់ភរិយាជាទីស្រឡាញ់៕ ថ្ងៃដែលក្មេងម្នាក់នេះផ្ដល់ឱកាសនិងលើកលែងទោសគឺជាថ្ងៃដែល ជុងហ្គុកមានស្នាមញញឹមម្ដងទៀត ហើយពន្លឺនៃក្តីសង្ឃឹមក៏រះត្រជាក់ត្រចង់ពេញជីវិត របស់នាយផងដែរ។
"អូនចាំបានថាពេលនោះបងធ្វើបាបខ្លួនឯងណាស់ ព្រោះតែអូនទើបធ្វើឱ្យបងក្លាយទៅជាបែបនេះ ហើយអូនក៏សុំទោសសម្រាប់ការចាកចេញមួយនោះ តែអូនហ្នឹងសន្យាថានៅក្បែរបង លុះដល់ថ្ងៃអវសារ កាន់ដៃបងដល់ចាស់ ស្រឡាញ់បងអស់មួយជីវិត"ថេយ៍
"ជីវិតបងជារបស់អូន មានតែអូនម្នាក់គត់ដែរអាចគ្រងស្នេហ៍លោកប៉ាចិញ្ចឹមម្នាក់នេះបាន គ្រងទាំងចិត្តគ្រងទាំងបេះដូង ដែលបងប្រគល់ជូនអូនបញ្ជាក់ពីភាពស្មោះស្ម័គ្រ"ជុងហ្គុក
|កាត់|
ស្នេហាកាន់តែមានឧបសគ្គ តែធ្វើអោយមនុស្សយើងស្រលាញ់គ្នា ស្នេហាកាន់តែល្វីងជូរចត់ និងបែកបាក់កាន់តែធ្វើឱ្យមនុស្សយើងចេះខ្លាចនិងក្រសោបពេលវេលាទុកជាមួយមនុស្សជាទីស្រឡាញ់÷
អនុស្សាវរីយ៍មានទាំងល្អនិងអាក្រក់ តែចងចាំថា រឿងអាក្រក់ទាំងឡាយកើតឡើងពីអតីតកាល សុំអ្នកបំភ្លេចចោល ហ្នឹងចង់ចាំតែរឿងរ៉ាវដែលល្អៗ សាងជាមួយមនុស្សដែលអ្នកស្រឡាញ់។
បច្ចុប្បន្នជាបច្ចុប្បន្ន អនាគតជាអនាគត អតីតកាលនោះគ្រាន់តែជាអតីតកាលប៉ុណ្ណោះ ដូច្នេះកុំយកវាមកលាយឡំគ្នា ព្រោះអនាគតម្នាក់ៗយើងមិនអាចមើលឃើញឡើយ។ តែបើរឿងអតីតកាលវិញទុកថាវាជាបទពិសោធន៍នៃជីវិត នឹងធ្វើជាមេរៀនទៅថ្ងៃបច្ចុប្បន្ននេះ រហូតដល់ថ្ងៃអនាគត÷
==≠===≠=≠=====
ស្បៃរាត្រីឈានមកដល់ មនុស្សម្នានៅក្នុងរីសតមួយកន្លែងជាប់ទៅហ្នឹងសមុទ្រ កំពុងតែប្រញាប់ដៃជើង ដូចរៀបចំពិធីអ្វីម្យ៉ាងអញ្ចឹង ដោយច្រកទ្វារខាងមុខលំអមដោយផ្កាស្រស់រាប់លានទង តែបើយើងចូលទៅខាងក្នុង ក៏ប្រទះភ្នែកជាមួយនឹងរូបថត ដ៏ធំមួយចំពីមុខទ្វាចេញចូលតែម្តង!!!!

You've reached the end of published parts.

⏰ Last updated: Jan 09 ⏰

Add this story to your Library to get notified about new parts!

♡គ្រងស្នេហ៍ លោកប៉ាចិញ្ចឹម♡ (ចប់✅)Where stories live. Discover now