រាជនីពស់ស

627 17 0
                                    

"ព្រះមហេសីខំប្រឹងឡើង" ម៉ែដោះប្រចាំរាជវាំងកំពុងតែជួយសម្រាលបុត្ររបស់ព្រះមហេសី

"ហ្វឹក..ហ៊ឹម....ហា៎" ព្រះមហេសីដៃទាញក្រណាត់ ឯមាត់ខាំក្រណាត់ជាប់

"ជិតកើតហើយៗ ខំប្រឹងឡើង"

"ហ្ហាយ៎....ហ្ហា៎"

"ង៉ាៗ..ង៉ាៗ" ព្រះរាជបុត្រដែលជាពន្លឺរបស់រាជវាំងក៏ប្រសូត្រមក

"ឆាប់ឡើង ប្រយ័ត្នផង"អ្នកបម្រើក៏ចេញទៅអស់នៅឡើងតែម៉ែដោះ

"អួយ៎..ហ្ហឹក..ម៉ែដោះឈឺទៀតហើយ ហ្ហឹកៗ"

"អ្នក...អ្នកបម្រើ...ហ៉ើយ៎...ទៅអស់ហើយហេស៎? មកៗព្រះមហេសី ខំប្រឹងឡើង"

"ហ្ហឹក..អា៎....ហ្ហាយ៎....''បុត្រទី2បានប្រសូតមក តែ...

'' ព្រះ..ព្រះមហេសី....ពង...ពង.." ម៉ែដោះស្ទើរតែលសប្រលឹងហើយ

"ម៉ែដោះ...ឲ្យគេមក" ម៉ែដោះយកពងដ៏ធំនោះឲ្យទៅព្រះមហេសី

"បុត្រី..បុត្រីមាតា"

"ព្រះមហេសីមិចក៏ទៅជាបែបនេះ?"

"នាងជាបុត្រខ្ញុំ ទោះជានាងយ៉ាងណាក៏ជាបុត្ររបស់ខ្ញុំដដែល តែ...ម៉ែដោះកុំឲ្យនាងទៅព្រះអង្គអី យកនាងទៅចិញ្ចឹមទៅ សូមកុំឲ្យរឿងនេះទៅអ្នកណាដឹងអី"

"ហេតុអ្វីទៅព្រះមហេសី?"

"តទៅមុខម៉ែដោះនិងដឹងខ្លួនឯងហើយ យកវាទៅទុកឲ្យបុត្រីខ្ញុំ សន្យានឹងខ្ញុំណាថាមើលថែបុត្រីខ្ញុំឲ្យបានល្អ"ព្រះមហេសីយកខ្សែកបណ្តោកត្បូងក្រហមមួយឲ្យទៅម៉ែដោះ

"ចាស៎ ខ្ញុំសន្យាព្រះមហេសី"

3ឆ្នាំក្រោយ

"អាយ៎...."ព្រះមហេសីត្រូវគេរុញឲ្យដួលទៅមុខពិឃាត

"នាងស្រីបិសាចនោះ វាហ៊ានណាស់" សំឡេងខ្សិបខ្សែវរបស់ប្រជាជន

"ទោសនាងត្រូវកាត់ទោសប្រហារជីវិត" ព្រះអធិរាជ

"ហ្ហឹក...មាតាលាហើយបុត្រ" ព្រះមហេសីមើលទៅបុត្រដែលផ្ទំនៅលើដៃរបស់បិតាគេ

"ប្រហារ"

ឆ្វាច់

ករបស់ព្រះមហេសីដាច់ក្រោមសំឡេងកាំបិត ធ្លាក់ចុះទៅដី

short novel Where stories live. Discover now