អាល្អិតតូច

359 8 0
                                    

"tekemichi នៅឲ្យស្ងៀម daddy លាបម្សៅឲ្យ" lzanaវ័យ16ឆ្នាំ។ ចាប់កូនតូចអាយុ1ឆ្នាំជាងនោះ លាបម្សៅដូចជាចាប់ក្ដាមដាក់ចង្អេរចឹង រមៀលចុះរមៀលឡើង

"អា៎..ឌីឌី..ខិខិ" ក្មេងតូចយកដៃមកបៀមតាមរបៀបក្មេងធម្មតា

"សឺតៗ ឆ្លាតណា នៅស្ងៀម daddy លាបម្សៅឲ្យណា លាបក្រអូបៗ" គេលាបឲ្យអាល្អិតតូចនេះ

"Daddy ទៅឆុងទឹកដោះគោឲ្យណា ហាមរមៀលចុះ" គេក៏ទៅឆុងទឹកដោះគោឲ្យ

"ហា៎..." អាល្អិតនៅលើពូកនេះនៅមិនស្ងៀមពេលឃើញអ្នកជាប៉ាដើរ ក៏សាកងើបដើរដែរ

ព្រូស

"អឺ្ហក..ហា៎សហា..ខិខិ" គេងើបគូទមកមុនធ្វើឲ្យអុកគូទផ្ងាក្រោយទៅវិញ តែគេមិនយំបែរជាមកសើចកក្អឹក

ព្រូស

"ហាស៎ហា..ខិ.." សារជាថ្មីគេឈរហើយក៏អុកគូទទៅវិញ

"អឹ្ហប...ហា៎...ហា៎...ផាច់ៗ....ឌីឌី...ហា៎ស" អាល្អិតងើបឈរបានសម្រេច ទះដៃសប្បាយ

"យ៉ា! Tekemichi របស់daddy "lzana ដើរមកក៏ឃើញអាល្អិតឈរនៅលើពូកមើលមកខ្លួន

"ឌីឌី...ហិហិ"អាល្អិតសើចដាក់នាយ

"សឺតៗ តោះទៅសាលា" គេយកកាតាបនិងបីអាល្អិតមកដាក់របស់បីក្មេងដែលពាក់នៅខាងមុខ

"ឌីឌី..មឹមៗ" គេទទួលទឹកដោះគោពីរាងក្រាស់ មកមឹម

"មេឃដូចជាមិនល្អសោះ" គេមើលទៅមេឃឃើញថាវាដូចជាមិនអំណោយផលក៏ចូលទៅខាងក្នុងមកឆ័ត្រមកទុកសាគួរ

"ឌីឌី..តុកៗ" អាល្អិតប្រាប់ទៅនាយក្រាស់ព្រោះតែទឹកបានស្រក់លើគេ

"បាទៗ" នាយទាញឆ័ត្រមកទទូរនិងដើរទៅសាលា។

     គេរាល់ថ្ងៃនេះគ្មានប៉ាម៉ាក់ទេ គេជាក្មេងកំព្រាម្ដាយការប្ដីថ្មីក៏បោះបង់គេចោល។ ឯឪពុកគេក៏មិនដឹងជាអ្នកទៀត ព្រោះតែម្ដាយគេជានារីរកស៊ីផ្លូវភេទ។

     តែថ្ងៃមួយពេលត្រឡប់មកពីធ្វើការនៅពេលយប់នោះក៏បានឃើញអាល្អិតនេះនៅតាមផ្លូវ មើលទៅគេដូចជាមានវេសនាជាមួយគ្នាក៏មកគេមកចិញ្ចឹម ចឹងហើយបន្ទុកគេក៏មាន1ទៀត។ ពេលទៅណាមកណាក៏ត្រូវយកអាល្អិតនេះទៅតាមដែរ

short novel Where stories live. Discover now