តើខ្ញុំខុសអី?

317 11 0
                                    

"បិតា បិតា ហ្ហឹកៗ" សំឡេងដង្ហោចហៅរបស់បិសាចផ្កា Jung taehyung ដែលត្រូវបានគេចងនឹងខ្សែព្យួរឡើងទៅលើ

"បិសាចផ្កា បានធ្វើឲ្យព្រះរាជទាយាទរងរបួសធ្ងន់ធ្ងរ ទោសត្រូវទៅចាប់ជាតិនៅឋានកណ្តាល ដើម្បីលុបលាងកំហុស"

"ហ្ហឹកៗ ខ្ញុំអត់បានធ្វើទេ ខ្ញុំអត់ដឹងអីទេ ហ្ហឹកៗ បិតាៗ"

"ឯងគ្មានសិទ្ធិមកឋានសួគ៌វិញទេ" ព្រះអធិរាជ

"បិតាអត់ជឿបុត្រទេឬ?" គេសួរទៅបិតាដែលខ្លួន

"ចាប់ផ្ដើមទៅ" ទ្វារឋានកណ្តាលបានបើក taehyung ត្រូវគេរុញចូលទៅ

"បើកទ្វារកញ្ចក់ទៅ" ទ្វារកញ្ចក់បានបើក វាចាក់បញ្ចាំងឲ្យឃើញ taehyung ដែលបានទៅចាប់កំណើតថ្មីនោះ

"ង៉ាៗ ង៉ាៗៗ"

"បិ..បិសាច...អាយ៎" គ្រូពេទ្យដាក់ទារកឲ្យនៅនិងម្ដាយ

"នេះៗ!!!!" អ្នកជាម្ដាយបើកភ្នែកធំៗមើលទៅកូនខ្លួន ដែលកើតមកមានខ្នែងដូចជានាគ មានសាកផ្កានៅនិងថ្ពាល់ត្រចៀកខុសពីមនុស្សធម្មតា ហើយអ្វីដែលចម្លែកទៀតនោះ សក់របស់គេមានពណ៌ផ្កាឈូកស្រាលទៀតផង។

"Jimin អូនយ៉ាងមិចហើយ?" អ្នកជាប្ដីmin yoongi ចូលមក

"លោក...លោកប្ដី!" Jimin សម្លឹងទៅប្ដីខ្លួនហើយមើលមកកូនវិញ

"ក្មេងនេះជាអ្នកណា?"yoongi

"កូនរបស់យើង!"

"ទេ! កូនរបស់យើងជាមនុស្សមិនមែនសត្វចម្លែកចឹងទេ" yoongi

"Yoon.."

"យកក្មេងនេះទៅបោះចោលទៅ" នាយយកកូនពីប្រពន្ធហុចឲ្យទៅអង្គរក្ស

"បា...បាទៗ ចៅហ្វាយ" គេយកកន្សែងមករុំជុំវិញគេ ហើយយកគេទៅ។

"សុំទោសអ្នកប្រុសតូច" គេអោនក្បាលសុំទោសទៅក្មេងតូចដែលកំពុងតែគេងមិនដឹងអីនោះ។ រួចក៏រុញពោងនោះឲ្យអណ្តែតទៅតាមទឹកសមុទ្រទៅ

     ឯអ្នកដែលកំពុងមើលក្នុងទ្វារកញ្ចក់នេះវិញ កំពុងតែមើលយ៉ាងជក់ចិត្ត។

"ង៉ាៗៗ...អ្ហឺង៉ាៗ" សំឡេងក្មេងយំឮរំពងពេញផ្ទៃសមុទ្រ គេបានអណ្តែតមកដល់កោះមួយ វាលឿនណាស់ ព្រោះតែទឹករលកបោកបុកខ្លាំងៗ

You've reached the end of published parts.

⏰ Last updated: Aug 17, 2023 ⏰

Add this story to your Library to get notified about new parts!

short novel Where stories live. Discover now