EP/10 : បងខឹងអូន ហុឹកៗ

128 6 0
                                    

EP/10 : បងខឹងអូន ហុឹកៗ
part 1/2

ព្រឹកថ្ងៃថ្មីព្រះអាទិត្យបានរះជះពន្លឺចាំងចូលតាមបង្អួចនៃបន្ទប់ធំទូលាយមួយ បង្ហាញឲ្យឃើញគូរស្នេហ៍ថ្មីថ្មោងមួយគូរគេងឱបគ្នានៅលើគ្រែKing Sizeយ៉ាងស្អិតរមួត
“ហុឹម គេងត្រមួកណាស់ ហុឹស សឺត...”ជុងគុកភ្ញាក់មកឃើញថាថេយ៍នៅគេងលង់លក់នៅឡើយទើបនាយលោទៅថើបថ្ងាសមួយសឺត រួចក៏ដើរសម្ដៅទៅបន្ទប់ទឹក
“ហុឹម...ទៅណាបាត់ហើយ ហុឹកៗ..អួយឈឺណាស់ ហា៎..ហុឹក”ដោយភ្ញាក់មកមិនឃើញរាងក្រាស់ថេយ៍ក៏យំចេញមកតែម្ដងណាមួយឈឺនៅតំបន់ខាងក្រោមផងទើបស្រែកយកៗ
“ថេយ៍អូនកើតអី”ដោយឮសម្លេងថេយ៍យំទើបជុងគុកប្រញ៉ាប់រត់ចេញពីបន្ទប់ទឹកមកយ៉ាងលឿន
“ហុឹកៗ..ស្មានតែបានខ្លួនគេហើយរត់បាត់តើ ហុឹកៗ..”ថេយ៍ក៏និយាយមកបែបងក់ងរ
“អូ អូ បងមានទៅចោលអូនឯណា បងចូលបន្ទប់ទឹកតើ អ្នកណាទៅដាច់ចិត្តរត់ចោលប្រពន្ធនោះ សឺត..”ឮបែបនេះជុងគុកក៏ចូលទៅក្រសោបកាយតូចនឹងថើបថ្ពាល់នាយមួយខ្សឺតជាការលួងលោម
“ឆឹស អ្នកណាប្រពន្ធបងនោះ”ថេយ៍ឮជុងគុកថាបែបនេះក៏អៀននិយាយទាំងបែរមុខចេញ
“ក៏...អ្នកដែលថ្ងូរក្រោមទ្រូងបងយប់មិញនោះអី”ឃើញថាថេយ៍អៀនបែបនេះជុងគុកក៏ញ៉ោះថែម
“យ៉ា Jeon Jungkookបងនិយាយធ្វើអី”ដោយខឹងនឹងរាងក្រាស់ដែលរំឮករឿងនោះឡើងវិញទើបនាយតូចហៅឈ្មោះពេញនាយតែម្ដង
“នេះអូនហ៊ានវ៉ៃស្មើបងផងហេ៎ស”ជុងគុកក៏ប្ដូរមកធ្វើមុខមាំវិញនិយាយដោយសម្លេងត្រជាក់ស្រេប
“អឺ គឺ គឺអូនសុំទោស អូនគ្មានចេតនាទេ”ថេយ៍ឃើញបែបនេះក៏រាងភ័យបន្តិច
“.....”ស្ងាត់
“ជុងឲ្យអូនសុំទោសណាបងកុំស្ងាត់ចឹងអី ហុឹកៗ”ដោយឃើញជុងគុកស្ងាត់មិនតបទើបថេយ៍ចាប់ផ្ដើមយំម្ដងទៀត
“ថេយ៍អូនយំធ្វើអី”ជុងគុកដែលធ្វើជាខឹងដើម្បីញ៉ោះថេយ៍អម្បាញ់មិញឃើញរាងតូចយំបែបនេះក៏ចាប់ភ័យខ្លួនវិញម្ដង
“ហុឹក..គឺ..ហុឹកបង..បងខឹងអូន ហុឹក.."ថេយ៍ក៏តបទៅនាយទាំងអណ្ដើតអណ្ដក

EP/10: សម្រាប់អូនចង់ហៅបងយ៉ាងមិចក៏បាន
part 2/2

“អូ..ឈប់យំទៅណា..បងមានបានខឹងអូនឯណា បងធ្វើលេងតើ”ជុងគុកឃើញបែបនេះក៏ប្ដូរមកនិយាយលួងលោមជាមួយសម្ដីផ្អែមល្ហែមវិញ
“ពិតទេ..ហឹក...បងមិនខឹងអូនទេហ៎េស”ចេយ៍សួរទៅនាយទាំងនៅដង្ហក់តិចៗ
“ហុឹម...សឺត...សម្រាប់អូនចង់ហៅបងយ៉ាងមិចក៏បាន បងមិនខឹងទេ ឈប់យំទៅ សឺត...”ជុងគុកថើបថ្ពាល់ប៉ោងរបស់ថេយ៍មួយខ្សឺតយ៉ាងវែងហើយក៏និយាយបញ្ជាក់មកយ៉ាងច្បាស់ៗរួចក៏ប្រាប់ឲ្យរាងតូចឈប់យំ
“អូនឈប់យំហើយ ហិ..ហិ..”នាយតូចក៏ឈប់យំនឹងសើចយ៉ាងគួរឲ្យក្នាញ់ដាក់ជុងគុក
“ហុឹស..ក្មេងខូច តោះទៅងូតទឹក ជុប”ជុងគុកឃើញហើយក៏រាងអស់សំណើចបនឹងចរឹកគួរឲ្យក្នាញ់នេះទើបថើបមាត់រាងតូចបន្តិច
“ហុឹម..បីអូន”ថេយ៍និយាយទាំងត្រដាងដៃចាំជុងគុកមកបីខ្លួន ពួកគេក៏ចូលទៅងូតទឹកមួយសន្ទុះក៏ចេញមកវិញរៀបចំខ្លួន រួចរាល់ហើយពួកគេក៏ចុះមកក្រោមញ៉ាំអាហារពេលព្រឹកតាមធម្មតា តែអ្វីដែរមិនធម្មតានោះគឺថាស្អិតរមួតជាងរាល់ដងធ្វើឲ្យអ្នកបម្រើនៅឈរជិតនោះអៀនជំនួសឡើងរឹងខ្លួនអស់ទៅហើយ
“ជុង អូនសុំទៅដែរបានទេ”ពេលជុងគុករៀបចំទៅក្រុមហ៊ុនថេយ៍ក៏ពោលសុំតាមទៅជាមួយនាយដែរ
“តែ ថ្ងៃនេះបងមានប្រជុំជាមួយដៃគូរជំនួញ បងខ្លាចអូនអផ្សុក"ជុងគុកក៏បែរមកតបទៅថេយ៍វិញទាំងសម្ដីទន់ភ្លន់ នឹងបារម្ភខ្លាចរាងតូចនឹងអផ្សុកពេលនាយជាប់ប្រជុំផង
“មិនអីទេអូនចាំបងបាន ឲ្យអូនទៅៗណា...ណាៗជុងណា..ជុប..ណា.."ថេយ៍មិនព្រមនៅតែរំអុកចង់ទៅទាំងថើបនាយផងអង្រួនដៃនាយផងដូចកូនសុំប៉ាទៅដើរលេងអញ្ចឹង
“ក៏បានៗតោះ សឺត..."ដោយចាញ់នឹងទឹកមុខរបស់ថេយ៍ចុងក្រោយនាយក៏ឲ្យរាងតូចទៅទាល់តែបាន
ឡានស្លាកលេខត្រកូលJeonបើចេញសម្ដៅទៅក្រុមហ៊ុន
#JK Group
“សូមអញ្ជើញចៅហ្វាយ"បីនបើកទ្វារឡានឲ្យជុងគុករួចក៏និយាយទាំងឱនគំនាបបន្តិច
“ហុឹម.."ជុងគុកក្រហឹមដើមករបន្តិចរួចក៏បែរលូកដៃទៅទទួលរាងតូចឲ្យចុះមក
“អរគុណ"នាយតូចនិយាយទាំងញញឹមយ៉ាងស្រស់ដាក់ជុងគុក ពួកគេក៏ដើរចូលទៅកាត់មុខបុគ្គលិកជាច្រើនដែលសម្លឹងមើលមកតែរាងក្រាស់មិនខ្វល់ក៏ដើរឱបចង្កេះប្រពន្ធសម្ដៅទៅរកofficeរបស់ខ្លួន
“អូនចាំបងនៅទីនេះហើយណា បងទៅតែមួយភ្លែតទេ”មកដល់ជុងគុកដាក់ឲ្យថេយ៍អង្គុយលើសាឡុងហើយក៏ផ្ដាំឲ្យចាំនាយនៅទីនេះ
“បាទ បងឆាប់មកវិញណា"ថេយ៍តបទៅវិញទាំងសម្ដីស្រទន់នឹងញញឹមតិចៗទៅកាន់នាយ
“បាទ សឺត...បើត្រូវការអីប្រាប់បីនណា បងឲ្យគេនៅចាំខាងក្រៅ”
“បាទ ជុប.."ថាហើយរាងក្រាស់ក៏ចេញទៅ
មួយសន្ទុះមិនទាន់ឃើញរាងក្រាស់មកវិញថេយ៍ក៏ចេញទៅហៅបីន
“បងបីន”
“អ្នកប្រុសត្រូវការអ្វីមែនទេ”
“ខ្ញុំឃ្លានបងទៅទិញអីឲ្យញ៉ាំបន្តិចបានទេ”
“បាទបានអ្នកប្រុស”ថាហើយបីនក៏ចេញទៅ
“នៅទីនេះអផ្សុកណាស់ រកដើរមើលខាងក្រៅបន្តិចសិន”ចប់សម្ដីថេយ៍ក៏ចេញពីបន្ទប់ទៅដលរមើលជុំវិញក្នុងក្រុមហ៊ុននេះ
“ដឹប”ដោយដើរមិនប្រយ័ត្នក៏បុកនឹងនារីម្នាក់

សូមរង់ចាំទស្សនាភាគបន្ត.....
អ្នកទាំងអស់គ្នាទាយមើលភាគក្រោយមានរឿងអីកើតឡើង
Vote and share
Commentsម្នាក់មួយផងណា
និពន្ធដោយ:Min Li
រក្សាសិទ្ធិដោយ: Wang Xiao Li

រឿង សំណព្វចិត្តម៉ាហ្វៀ ❤️Where stories live. Discover now