EP/19: ចង់ចូលតាមសម្រួលឬចង់បង្ខំ

51 5 0
                                    

“កុំរឿងច្រើនចូលឡានទៅ”មកដល់ជេហូ៊បក៏បើកទ្វារឡានឲ្យបីនចូលតែនាយមិនព្រម
“មិនចូលទេ អ្នកប្រុសលែងទៅ”បីនតបទៅនាយវិញទាំងព្យាយាមរើបម្រើសពីដៃនាយក្រាស់មិនឈប់
“ចង់ចូលតាមសម្រួលឬចង់បង្ខំ”ដោយក្នាញ់នឹងបីនពេកហ៊ូសុកក៏ខាំមាត់សង្កត់ចិត្តសួរទៅនាយតូចទាំងមុខមាំ
“មិនចូលទេ”បីនមិនខ្លាចនៅតែព្យាយាមរើមិនឈប់ដដែល
“មិនចូលមែនទេបានតើ”ហ៊ូសុកនិយាយទាំងបិទទ្វារឡានឱនមុខទៅជិតបីនម្ដងបន្តិចៗ ធ្វើឲ្យបីនព្យាយាមគេចមុខនាយឡើងអឹមខ្លួននឹងឡានទៅហើយ
“អ្នកប្រុសចង់ធ្វើអី អឹម...”បីនមិនទាននិយាយចប់ផងក៏ត្រូវហ៊ូសុកទម្លាក់បបូរមាត់ក្រាស់មកគ្រប់គ្រងលើបបូរមាត់ស្ដើងរបស់នាយទាំងមិនបានព្រៀងទុក
“ចូលបានឬនៅ”ក្រោយដកបបូរមាត់ចេញហើយនាយក៏សួរទៅបីនទាំងទឹកមុខច្រឡឺម
“ឆឹស លែងដៃទៅឈឺណាស់”បីននិយាយទាំងងក់ងររួចក៏បើកទ្វារចូលក្នុងឡានបាត់
“បើចូលតាំងពីដំបូងក៏មិនត្រូវចឹងដែរ”ថាហើយនាយក៏ដើរទៅបើកទ្វារឡានកន្លែងតៃកុងរួចក៏បើកចេញទៅ ដោយនៅតាមផ្លូវម្នាក់ៗមិននិយាយអីសោះឡើយគិតតែស្ងាត់រៀងៗខ្លួន
#ផ្សារទំនើប
“ចុះមក”ហ៊ូសុកចុះមកបើកទ្វារឲ្យរាងតូចចុះ ឯបីនមិនមាត់ក៏ចុះទៅដើរចូលក្នុងទាំងមិនមើលមុខហ៊ូសុកអីបន្តិច ទុកឲ្យនាយក្រាស់នហួសចិត្តមុននឹងដើរទៅតាមក្រោយ
“ឯងចង់ទិញអីទេ”ពេលដើរមកទាន់បីនហើយហ៊ូសុកក៏រហ័សសួរទៅនាយតូច
“អត់ទេ”បីនតបទៅនាយទដោយសម្លេងរឹងកំព្រឹសនឹងទឹកមុខរាបស្មើ
“តែយើងចង់ទិញ មកនេះមក”ថាហើយហ៊ូសុកក៏ទាញដៃបីនចូលក្នុងហាងសម្លៀកបំពាក់ដែលនៅជិតនោះ(ទាញទៀត🤦ហើយចឹងមកសួរគេដែរ🙄)
“សួរស្ដីលោក Jungត្រូវការអ្វីដែរចា៎ស”ចូលមកដល់ភ្លាមបុគ្គលិកក៏រហ័សចេញមករាក់ទាក់នាយទាំងឱនគំនាបបន្តិចជាការគួរសម
“នាំគេទៅមើលសម្លៀកបំពាក់បន្តិចទៅ”នាយក្រាស់និយាយទៅបុគ្គលិកទាំងទាញដៃបីនមកមុខបន្តិច
“លោកចង់ថាបងបីនមែនទេចា៎”បុគ្គលិកជើញបែបនេះក៏លើកចិញ្វើមសួរនាយបញ្ជាក់ (មិនបាច់ឆ្ងល់ទេមិចបាននាងស្គាល់បីនមកពីហាងជុងគុកនឹងឯង 🙂)
“មែនហើយ"ហ៊ូសុកតបទៅនាងវិញទាំងទឹកមុខមាំប្រាកដប្រជាបញ្ជាក់ថានាយមិនបាននិយាយលេងសើច
“អរចា៎ស បងបីនមក”ឃើញបែបនេះនាងក៏រហ័សឱនគំនាបបន្តិចជាការគោរពនាយរួចក៏ទាញដៃបីន
“តែខ្ញុំមិនបានចង់ទិញ អ្នកប្រុសរើសខ្លួនឯងទៅ”បីននៅតែប្រកែកមិនព្រមទៅជាមួយបុគ្គលិកស្រីនោះទេ
“កុំតមាត់ច្រើនឆាប់ទៅ”ថាហើយនាយក៏ទៅអង្គុយនៅសាឡុងធ្វើមិនដឹង ទុកឲ្យបីនទៅលសម្លៀកបំពាក់ទាំងមិនសុខចិត្ត តែខ្ចិលប្រកែក
មួយសន្ទុះបីនក៏ចេញមកវិញ
“ពេញចិត្តហើយឬនៅ”បីននិយាយទៅកាន់អ្នកដែលអង្គុយលើសាឡុងទាំងធ្វើមុខដូចគេយកទៅបាញ់ចោលចឹង
“អឹម មើលទៅសមនឹងឯងណាស់ យកមួយនេះទៅលទៀតទៅ”ហ៊ូសុកងើបមុខមើលទៅបីនបន្តិចទើបនិយាយសរសើររួចក៏ហុចសម្លៀកបំពាក់មួយឈុតទៀតទៅឲ្យនាយតូច បីនមិនមាត់ក៏យកសម្លៀកបំពាក់ហើយក៏ដើរចូលទៅក្នុងបន្ទប់ផ្លាស់វិញ
“រួចហើយ”បីនចេញមកឈរមុខហ៊ូសុកហើយក៏ស្រដីឡើងទាំងមុខមិនស្រស់ដដែល
“អឹម មួយនេះក៏សមដែរ នាងយកឈុតដែរគេលអំបាញមិញទៅរៀបចំហើយយកម៉ូតនេះថែម3-4ឈុតទៀតផង”ហ៊ូសុកសរសើរទៅបីនបន្តិចរួចក៏បែរទៅប្រាប់បុគ្គលិកដែរឈរនៅជិតនោះឲ្យយកទៅរៀបចំ
“ចា៎ស ចាំខ្ញុំរៀបចំជូន”ថាហើយនាងក៏ប្រញាប់ចេញទៅ ក្រោយពេលរួចរាល់ហើយពួកគេក៏ចេញមកវិញ
“ឯងចង់ទៅណាទៀតទេ”ពេលដើរបានមួយសន្ទុះហ៊ូសុកក៏ស្រដីសួរទៅអ្នកដែរដើរជិតខ្លួន
“ស្រេចតែអ្នកប្រុសទេ”បីននិយាយទាំងមុខរាបស្មើ (គេនៅខឹង)
“ចឹងទៅញ៉ាំអីសិនទៅយើងឃ្លានហើយ តោះ”ចប់សម្ដីហ៊ូសុកក៏កាន់ដៃបីនដើរសម្ដៅចូលហាងអាហារមួយជិតនោះ (បន្លំចាប់ដៃកូនប្រុសគេចឹងពូនេះ)
“សួរស្ដី រីករាយណាស់ដែលលោក Jungអញ្ជើញចូលហាងនាងខ្ញុំ”គ្រាន់តែចូលមកដល់ភ្លាមម្ចាស់ហាងក៏រហ័សចេញមកស្វាគមន៍ភ្លែត
“មិនអីទេ”នាយតបទៅនាងវិញទាំងទឹកមុខមាំ

To be continued........

Vote and Comments ម្នាក់មួយផងណា🥺❤️

រឿង សំណព្វចិត្តម៉ាហ្វៀ ❤️Where stories live. Discover now