ep1

668 75 3
                                    

{មន្តស្នេហ៍កញ្រ្ជោងតូច}

ផ្តើមសាច់រឿងដំបូង..

យើងឃើញថាមានបុរសសង្ហាខ្ពស់ម្នាក់ដែលស្លៀកពាក់ជាបុគ្គលិកនៅក្នុងហាងកាហ្វេប្រេនមួយកន្លែង។ គេពិតជាជំនាញនៅក្នុងការឈុងកាហ្វេ នឹងធ្វើជារូបអ្វីមួយនៅលើកាហ្វេ.ភ្ញៀវមកទីនេះពួកគេតែងតែពេញចិត្តនៅបុគ្គលិកម្នាក់នេះខ្លាំងណាស់ ព្រោះថាគេជាមនុស្សសម្ដីផ្អែម សុភាពបុរស មិនសូវចេះមាត់ករច្រើន ហើយថែមទាំងបុកលិកលក្ខណ:របស់គេល្អទៀតផង។ប៉ុន្តែទាស់ថាគេមិនសូវចេះញញឹមនោះទេ អាចថាទោះគេស្និតស្នាលជាមួយអ្នកណាយូរប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនដែលឃើញបុរសនេះញញឹមចេញមកនោះដែរ មុខរបស់គេស្មើរគ្រប់ពេល។ហើយបុរសម្នាក់នេះគេមានឈ្មោះថាsunghoon ដែលគេជាតួរអង្គប្រុសនៅក្នុងរឿងរបស់យើងនឹងហើយ។
<<នេះខ្ញុំឲលោក>>សំឡេងស្រទន់និយាយមួយៗ
sunghoonកំពុងរៀបចំកន្លែង ក៏ស្រាប់តែមនុស្សម្នាក់នាងមានឈ្មោះថាjiyinនាងក៏ជាបុគ្គលិកធ្វើការក្នុងហាងការហ្វេដូចគ្នា។jiyinនាងបានហុចភេសជ្ជ:មួយកែវឲទៅsunghoon ដោយសានាងបានឃើញគេរៀងហត់នឿយបន្តិចដែរ.
<<អរគុណហើយ!>>sunghoonគេនិយាយហើយក៏បានដើរចេញទៅកន្លែងផ្សេង ប៉ុន្តែគេអត់បានយកភេសជ្ជ:នោះពីjiyinនោះទេ។jiyinនាងខកចិត្តខ្លាំងមែនទែន រាល់ពេលនាងឲអ្វីទៅsunghoonគឺsunghoonមិនទទួលយករបស់នោះពីនាងនោះទេ។

sunghoonគេត្រឡប់មកខុនដូវិញ ដោយវាជាខុនដូដែលsunghoonបានទិញដើម្បីស្ទាក់នៅ។ sunghoonគេមានអារម្មណ៍ថានឿយហត់ គេក៏ដាក់ខ្លួនដេកនៅលើគ្រែសម្រាកបន្តិច ហើយក៏ចាប់ផ្ដើមបិទភ្នែក.
នៅពេលដែលsunghoonគេបិទភ្នែកម្ដងៗភ្នែកគេក៏ដូចជាមានអ្វីចម្លែកដែលគេបានឃើញវាតែងតែឃើញនៅមនុស្សម្នាក់ដែលមានមាឌតូចមកនៅនឹងមុខរបស់គេរាល់ពេលគេបិទភ្នែកឬក៏កំពុងគេង.sunghoonបើកភ្នែកវិញមកយ៉ាងលឿន ហើយក៏គ្មានអ្វីនៅខាងក្រៅដែរ.
<<តើវាជាស្អីទៅ?!ឆ្កួតមែន!>>
sunghoonក៏ដើរទៅរកទឹកផឹក ហើយនៅពេលនោះមេឃក៏ចាប់ផ្ដើមភ្លៀងខ្លាំង.sunghoonគេក៏ប្រញាប់ទៅបិទបង្អួចកញ្ជក់នោះដើម្បីកុំឲសាច.តែពេលគេបម្រុងនឹងទាញបង្អួចបិទគេក៏បានប្រទះឃើញរោមពណ៌ទឹកក្រូចជាច្រើនបានរុះនៅលើឥដ្ឋការ៉ូ។sunghoonក៏មិនគិតអ្វីយូរគេក៏បានដើរទៅរករោមពណ៌ទឹកក្រូចនោះ sunghoonយកដៃទៅរើសរោមនោះយកមកមើលឲកាន់តែច្បាស់ថាវាជារោមសត្វអ្វី
<<បើជារោមឆ្មា វាមិនមែនទឹកក្រូចភ្លឺបែបនេះទេ
ហើយវាវែងៗទៀត ជាអ្វីទៅ ចម្លែកមែន>>
sunghoonគេមិនដឹងគួរធ្វើអ្វីជាមួយរោមពណ៌ទឹកក្រូចនេះទេ គេក៏បានប្រមូលរោមនោះមកទុកក្នុងប្រអប់ដែលគេតែងតែប្រមូលរោមនេះទុករាក់ថ្ងៃ វាមិនមែនទើបតែកើតឡើងនោះទេ រឿងនេះកើតឡើងមកយូរហើយsunghoonក៏តែងឃើញរោមនេះជ្រុះនៅក្នុងផ្ទះគេរហូតមក។ហើយគេក៏ប្រមូលរោមនេះទុករហូតដែរ...
"រីង! រីង!" សំឡេងទូរស័ព្ទរោទ៍ឡើង
sunghoonក៏ប្រញាប់បិទបង្អួច រួចដើរទៅលើកទូរស័ព្ទ.
<<អាឡូ! jiyin>>
📳>>sunghoon!ខ្ញុំសុំរំខានបានទេ ថ្ងៃនេះខ្ញុំចេញធ្វើការយឺត មេឃក៏ភ្លៀងខ្លាំង ខ្ញុំគ្មានអ្វីត្រូវទៅផ្ទះនោះទេ លោកអាចមកយកខ្ញុំបានទេ?!<<
<<OK!>>
sunghoonបានដាក់ទូរស័ព្ទចុះ ហើយក៏ប្រញាប់ទាញឆ័ត្រដើម្បីទៅយកjiyinនៅហាងកាហ្វេ។

មន្តស្នេហ៍កញ្រ្ជោងតូច🦊(ចប់)Where stories live. Discover now