ep3

337 47 3
                                    

{មន្តស្នេហ៍កញ្រ្ជោងតូច}🦊

នៅក្នុងហាងលក់ទំនិញមួយកន្លែងsunghoonបានចូលមកទិញយ៉ាអួច្រើនរសជាតិ.ជាធម្មតាsunghoonគេមិនដែលចូលទិញអ្វីបែបនេះនោះទេ. គេបានទិញផ្លែឈើជាច្រើនមុខផងដែរ។

មេឃក៏រៀងយប់បន្តិចមកsunghoonគេបានមកដល់
ខុនដូវិញ ដោយកាន់អីវ៉ាន់សំពីងសំពោងជាច្រើន។ចំណែកsunooដែលនៅខាងក្នុងបន្ទប់វិញ គឺមានភាពរញ៉េរញ៉ៃខ្លាំងណាស់ ដោយសាតែគេបានរុករើអីវ៉ាន់ក្នុងផ្ទះពេញនឹង.ណាមួយsunooគេក៏ឃ្លានផងដែរ.sunooគេរកអ្វីញ៉ាំមិនបានក៏មកត្រាំទឹកក្នុងអាងដែលជាអាងទឹកផ្ទាល់នៅក្នុងបន្ទប់ទឹករបស់sunghoon គេងូតទឹកនៅក្នុងអាងដោយមានពពុះសាប៊ូជាច្រើន ហើយក៏ច្បូតកន្ទុយដល់វែងរបស់គេទៅវិញទៅមកយ៉ាងសប្បាយរីករាយ។

កំឡុងពេលនោះដែរsunghoonក៏បានមកដល់ខុនដូវិញ
គេដើរចូលតាំងពីម៉ាត់ទ្វារហូតដល់ក្នុងហើយក៏ឃើញថាវាពិតជាអារតអារាយខ្លាំងណាស់ រហូតធ្វើឲគេដួលទៅលើសាឡុងយ៉ាងទន់ខ្លួន.
<<វាជាស្នាដៃរបស់កូនកញ្រ្ជោងនោះមិនខាន! ហ៉ើយ..>>
sunghoonដកដង្ហើមធំ រួចក៏ដើរទៅក្នុងបន្ទប់គេងរបស់គេ
~~ឡា ឡា ឡា~~(ច្រៀង)
sunghoonគេបានលឺសំឡេងច្រៀងចេញពីបន្ទប់ទឹករបស់គេ.sunghoonធ្វើមុខឆ្ងល់ ហើយក៏ដើរទៅកៀនទ្វាបន្ទប់ទឹកម្ដងបន្តិចៗ ដោយសាទ្វាឬជញ្ចាំងបន្ទប់ទឹកsunghoonជាកញ្ជក់ថ្លា ទើបគេអាចមើលឃើញពីខាងក្រៅទៅ។ហើយក៏ដូចអ្វីឃើញពិតមែនsunghoon
គេពិតជាឃើញមនុស្សប្រុសរៀងតូចសាច់សរស៉ីជម្ពូកំពុងត្រាំទឹកក្នុងអាងរបស់គេច្រៀងផងរាំផងយ៉ាងសប្បាយ
sunghoonគេពិតជាឆ្ងល់ណាស់ តែគេក៏មិនបានចូលទៅដែរ sunghoonក៏បានមករកកូនកញ្រ្ជោងរបស់គេតែមិនបានឃើញវានៅក្នុងផ្ទះនោះទេតាំងពីចូលមកម្លេះ.
<<ឬក៏...
sunghoonក៏ចាប់ផ្ដើមសង្ស័យបន្តិច រហូតក៏នឹកឃើញរឿងអាហារកាលពីព្រឹកមិញ។sunghoonគេនឹកឃើញបែបនេះហើយគេដូចជាមិនសូវច្បាស់ប៉ុន្មានទេ.
រួចហើយគេក៏ឈររងចាំsunooនៅមាត់ទ្វាបន្ទប់ទឹក.
នៅពេលនោះsunooគេក៏បានងូតទឹករួចរាល់ផងដែរហើយក៏ស្លៀកពាក់ជាមួយនឹងអាវក្រលុងៗ ដើរចេញមកពីបន្ទប់ទឹក.ស្រាប់ពេលនោះក៏វ៉ាក់អឺជាមួយនឹងsunghoon
ជាខ្លាំង ធ្វើឲsunooគេពិតជាភ័យណាស់ រហូតគេសម្លឹងមើលមុខsunghoonមិនដាក់ភ្នែកសោះ ។sunghoon
គេឃើញsunooមានស្លឹកត្រចៀកនឹងកន្ទុយ គេដើរពិនិត្យមើលsunooជុំវិញខ្លួន ហើយក៏បានដើរមកជិតsunooម្ដងបន្តិចៗ ឯsunooក៏ចេះតែថយក្រោយទៅ
ក៏បុកជញ្ចាំងគ្មានកន្លែងត្រូវថយទៀត.sunghoonឈរអោបដៃ ហើយអោនទៅsunooបន្តិច គេមើលមុខរបស់sunooទាំងឆ្ងល់.
<<ឯងជាអ្នកណា?! មិចក៏នៅក្នុងផ្ទះរបស់ខ្ញុំ?!>>
sunooមិននិយាយហើយក៏ធ្វើមុខភ្លឺសៗដាក់sunghoon
<<ខ្ញុំសួរមិចមិនឆ្លើយ! ឬឯងជាសត្វកញ្រ្ជោងមួយក្បាលនោះ?>>
sunooលឺហើយក៏បើកភ្នែកធំៗមិនដឹងថាដោះសាយ៉ាងមិចនោះទេ.គេក៏ងក់ក្បាលតិចៗ
<<ត្រូវ ហើយ ខ្ញុំជាសត្វ កញ្រ្ជោង មួយ ក្បាលនោះ~>>
និយាយដាច់ៗ គេភ័យ
sunghoonថយក្រោយចេញពីsunooបន្តិច រួចក៏មានទឹកមុខភ័យខ្លាច
<<ខ្ញុំកំពុងសុបិន្តហើយ! ទេ មិចនឹងអាចទៅ ខ្ញុំធ្លាប់ឃើញវានៅក្នុងរឿងភាគតែពេលនេះក៏បានឃើញផ្ទាល់ហើយ វាទៅរួចទេ>>
sunooគេលែងភ័យខ្លាចហើយក៏លោតកន្រ្តូបមកលើsunghoonដួលទៅលើពូកមួយទំហឹង
<<ហ៉ើយ!! នេះស្អីនឹង ឯងចង់ធ្វើអីខ្ញុំ!!>>
sunooញញឹមគួរឲស្រឡាញ់ដាក់sunghoon
<<ខ្ញុំអត់ធ្វើអ្វីលោកនោះទេ លោកជាម្ចាស់របស់ខ្ញុំហើយ>>
sunooគេធ្វើតាមទម្លាប់សត្វទូទៅគឺគេបានលិតនៅលើផ្ទៃមុខរបស់sunghoon ហើយក៏ហិតសក់sunghoon
គឺតាមទម្លាប់សត្វកញ្រ្ជោងនឹងឯង។
sunghoonគេធ្វើមុខធុញទ្រន នឹងបានរុញsunooចេញពីគេភ្លាមៗ
<<បានហើយៗ ឈប់ទៅ >>
<<ហេតុអីទៅ លោកគឺជាម្ចាស់របស់ខ្ញុំ ដូច្នេះខ្ញុំរាក់ទាក់លោក>>
sunooកីចង់ទៅលិតលើផ្ទៃមុខsunghoonម្ដងទៀត តែក៏ត្រូវបានsunghoonហាមគេទាន់ពេលមិនចឹងរីកមុខអស់។
<<មិនបាច់ទេ កុំ!! >>
sunghoonគេដើរចេញទៅបន្ទប់ខាងក្រៅ រីឯsunooក៏ដើរតាមដូចគ្នា។sunghoonគេបានយកថង់យ៉ាអួមកទុកក្នុងទូរឯsunooក៏ចេះតែតាមហិតរហូត.ហើយsunghoon
គេពិតជាចម្លែកចិត្តមែនទេនដែលគេបានជួបខ្លួនឯងផ្ទាល់បែបនេះ. បន្ទាប់មកsunghoonក៏បានបកយ៉ាអួមួយហុចទៅឲsunooញ៉ាំ.តែពេលsunooញ៉ាំនោះគឺគេលិតដដែល
sunghoonឃើញបែបនោះក៏ពេបមាត់ហួសចិត្ត.
<<មកនេះ! មិចមិនញ៉ាំជាមួយស្លាបព្រាទៅ>>
<<ញ៉ាំយ៉ាងទៅ?!>>
<<មិនចេះពិតមែនហេស៎?!!>>
sunooងក់ក្បាល .ហើយsunghoonក៏បានដួសយ៉ាអួដែលsunooលិតហើយនោះមកញ៉ាំ ដើម្បីឲគេមើល តែគេភ្លេចខ្លួនថាកំពុងញ៉ាំដដែលមាត់sunoo។
sunooគេនៅតែមិនចេះ sunghoonទ្រាំមិនបានក៏អង្គុយបញ្ចុកយ៉ាអួឲsunooទៅ។ សត្វកញ្រ្ជោងជាសត្វដែលសប្បាយគ្រប់ពេល ចឹងទោះគេកំពុងញ៉ាំក៏អាចសប្បាយដែរ
មុខរបស់គេក៏ចេះតែញញឹមរហូត.ពេលញ៉ាំរួច sunooក៏
បានអោនក្បាលគេទៅញីជាមួយនឹងខ្លួនsunghoon
<<នេះស្អីគេនៀគ៎? >>
នាបន្តិចមកsunghoonក៏បានមករៀបចំអីវ៉ាន់ទុកដាក់តាមកន្លែងវិញ. គេរៀបបណ្ដើរហើយsunooក៏ចេះតែហក់លោតនៅលើសឡុងទៅមករហូត.
<<នេះខ្ញុំចញ្ចឹមសត្វឬចញ្ចឹមនុស្សទៅ?! ហ៉ើយ!!!>>

មន្តស្នេហ៍កញ្រ្ជោងតូច🦊(ចប់)Where stories live. Discover now