ep20ភាគបញ្ចប់

453 55 8
                                    

{មន្តស្នេហ៍កញ្រ្ជោងតូច}🦊(ភាគបញ្ចប់)

[តើsunooអាចស្លាប់ទេ ពេលត្រូវjiyinចាក់មួយកាំបិត]
.....

មកដល់ពេលនេះsunghoonគេពិតជាយំនឹងខូចចិត្តជាខ្លាំង ភ្នែកគេក្រហម មាត់ញ័ ដៃរបស់គេដែលមានអោបក្រសោបsunoo នឹងមានថ្លុកឈាមពេញឥដ្ឋ។មុខរបស់sunghoonមានឈាមប្រលាក់នឹងលើអាវរបស់គេផងដែរ។

<<sunghoon~~ ខ្ញុំចង់ឃើញបងរាល់ថ្ងៃ>>sunooគេពិតជាខំនិយាយណាស់

<<sunghoonឯងឆាប់នាំsunooទៅពេទ្យទៅ កុំឲហួសពេល!>>jayគេស្រែកដែលមិននៅឆ្ងាយពីទីនេះ

sunghoonក៏ប្រញាប់ប្រញាលលើកបីsunooឡើងមក។
រួចក៏ប្រញាប់នាំsunooទៅកាន់មន្ទីពេទ្យភ្លាមៗ។

ចំណែកjayគេចាប់jiyinជាប់ ឯjiyinវិញដៃនាងញ័រខ្លាំងណាស់ ព្រោះថានាងបានជ្រុលចាក់ទៅលើsunoo វាជាលើកទី1ក្នុងជីវិតនាង។ នាងយំនឹងខ្លួនប្រាណដូចជាគ្មានស្មារតីសោះ។សំឡេងនាងញ័រនិយាយរដាក់រដុប ទាំងដៃបានអោបjayជាប់

<<បងjay ខ្ញុំ! ខ្ញុំគ្មានចេតនានោះទេ ខ្ញុំខ្លាច ខ្ញុំសំុទោស>>

<<jiyin ឯងកំពុងធ្វើអ្វីឯងដឹងទេ?! អ្នកដែលត្រូវសុំទោសគឺsunoo មិនមែនបង>>

<<ហឺសហឺ... (យំ) ខ្ញុំខ្លាច>>

jayអង្គុយអោបប្អូនស្រីទាំងទឹកមុខមិនស្រស់។ទោះនាងធ្វើខុសក៏jayគេមិនស្អប់ប្អូនដែរ មានតែជួយនិយាយនឹងលើកទឹកចិត្តគេទៅវិញទេ។
_________

"មន្ទីពេទ្យ"....

sunooនៅលើគ្រែពេទ្យរុញទៅបន្ទប់សង្រ្គោះបន្ទន់ ទាំងមានឈាមហូរមកជាច្រើន។ឯដៃ sunghoonកាន់ដៃរបស់sunooជាប់ នឹងមានទឹកភ្នែកហូរមកមិនឈប់។

ក្រោយមកពេទ្យក៏នាំsunooចូលទៅបន្ទប់សង្គ្រោះបន្ទន់។

<<សុំទោសសាច់ញាតិរងចាំនៅខាងក្រៅ!>>

sunghoonគេអន្ទះអន្ទេញខ្លាំងណាស់ គេដើរទៅដើរមកនៅមុខបន្ទប់សង្រ្គោះបន្ទន់។ ទាំងខ្លួនប្រាណប្រលាក់សុទ្ធតែឈាម។

ប្រហែលជាកន្លះម៉ោងក្រោយមកមិនទាន់មានឃើញនរណាម្នាក់បានចេញមកនោះទេ។sunghoonគេអង្គុយរងចាំទាំងចិត្តនៅមិនស្ងប់សោះ។

You've reached the end of published parts.

⏰ Last updated: Sep 02, 2023 ⏰

Add this story to your Library to get notified about new parts!

មន្តស្នេហ៍កញ្រ្ជោងតូច🦊(ចប់)Where stories live. Discover now