ep15

258 39 3
                                    

{មន្តស្នេហ៍កញ្រ្ជោងតូច}🦊

នៅព្រឹកស្អែកឡើងដូចជាខុសប្លែកធម្មតា។sunooងើប
ឡើងនៅលើគ្រែតែម្នាក់ឯង គេដូចជាល្ហិតល្ហើយនៅក្នុងខ្លួនណាស់។ព្រោះថាកាលពីយបើមិញsunghoonប្រើកម្លាំង
ខ្លាំងពេក។sunooចុះពីលើគ្រែ ទាំងទប់ខ្លួនមិនចង់រួច ដោយខ្លួនប្រាណគ្មានសម្លៀកបំពាក់នោះទេ។sunooដួលនៅលើឥដ្ឋទាំងទន់ខ្លួន។

ស្របពេលនោះsunghoonក៏ចូលមកដល់គេឃើញsunooដួលបែបនេះ។ក៏បានទាញអាវក្រៅវែងធំមួយមកដណ្ដប់ឲsunooរួចបីsunooឡើងដាក់នៅលើគ្រែវិញ។

<<បើក្រោកមិនរួច កុំខំប្រឹងក្រោកអី!>>

<<ខ្ញុំមិនអីនោះទេ! >>

sunghoonយកដៃខ្ទប់មាត់sunoo។

<<ឈប់និយាយខ្ញុំទៅ និយាយឲល្អជាងនេះបន្តិច>>

sunooធ្វើមុខឆ្ងល់ដោយមិនដឹងថាគេនិយាយពាក្យមិចល្អទេ។

<<យប់មិញខ្ញុំបានប្រាប់ហើយ ថាឯងជានឹងក្លាយជារបស់ខ្ញុំ
ហើយពេលនេះឯងក៏ជាមនុស្សតែម្នាក់គត់ដែលខ្ញុំស្រឡាញ់>>

<<លោកនិយាយពិតប្រាកដទេ?>>

sunghoonក្រោកឈរហើយដើរទៅយករបស់អ្វីមួយចេញពីហឹប។រួចគេកាន់នៅប្រអប់មួយមកអង្គុយក្បែsunoo
គេង។

<<វាជាអ្វី?>>

ប្រអប់តូចនោះជារោមរបស់sunooដែលsunghoon
បានប្រមូលវាទុកមករហូត។sunghoonបានបលកប្រអប់
នោះឡើងមកវាមានពណ៌ទឹកក្រូចភ្លឺនឹងមើលទៅវានៅតែជារោមដែលនៅរលោងដដែល។

<<ខ្ញុំរក្សាវាទុកមករហូត ខ្ញុំមិនដែលយកវាបោះចោលទេ!>>

sunooក៏ចាប់ផ្ដើមញញឹមឡើងមក។ហើយបានអោបsunghoonយកតែម្ដង។

<<sunghoonបងដឹងទេ ខ្ញុំតាមឃ្លាំមើលបងគ្រប់ពេល ទោះបងមកពីធ្វើការពេលណាក៏ខ្ញុំដឹងដែរ>>
និយាយទាំងដៃអោបរាងកាយsunghoonជាប់

<<ពិតមែនហេស៎! sunooដឹងទេថាបងមួមៅនឹងរោមមួយនេះយ៉ាងណា វាតែងមាននៅលើឥដ្ឋ នៅលើពូកនឹងកន្លែងផ្សេងទៀតក៏ដូចជាឡានផងដែរ>>sunghoonនិយាយលេងសើចជាមួយsunoo.

គេយកដៃក្ដិចថ្ពាល់sunooទាំងខ្នាញ់។ហើយធ្វើមុខជូរដាក់sunoo។

<<មិនដឹងសោះថា កញ្រ្ជោងនោះអាចធ្វើឲបងស្រឡាញ់ដល់ថ្នាក់នេះ>>

មន្តស្នេហ៍កញ្រ្ជោងតូច🦊(ចប់)Donde viven las historias. Descúbrelo ahora