Ep:3🌷ជូយ៉ុន???🌷

80 16 0
                                    

•Adminសូមបញ្ជាក់ពីលេខារបស់ ផាក សុងហ៊ុន មានពីរ Niki និង Moji. Niki គឺជាលេខាផ្ទាល់ខ្លួននិងជិតស្និទ្ធបំផុតក៏ព្រោះតែសុងហ៊ុនចាត់ទុកនាយដូចជាប្អូនប្រុសម្នាក់ផងដែរ.ចំពោះ Moji វិញគឺជាលេខាដែលជួយក្នុងបន្ទុកការងារតែប៉ុណ្ណោះ.។•

•ក្នុងបន្ទប់របស់ជុងវុ៉ន

បន្ទប់មានលក្ខណៈស្ងៀមស្ងាត់ដូចជាគ្មានមនុស្សរស់នៅយ៉ាងអញ្ចឹង.នាយកំពុងតែលាងរបួសដែលបង្កឡើងដោយឪពុកចុង លាងរួចក៏ទៅអង្គុយនៅតុរៀនរបស់ខ្លួនហើយចុចតេទៅអ្នកណាម្នាក់...

«អាឡូ ជុងអុី»

«...»គ្មានសំឡេងតបមកវិញទាល់តែសោះ

«ឯងតែងតែបែបនេះរហូត ប៉ុន្តែ...ឥឡូវបងបានរកឃើញពួកអាម្សៀលនោះរួចហើយ បងនឹងសងសឹកជំនួសឯង សន្យានឹងបងណា~ឯងត្រូវតែមករកបងជាដាច់ខាត»ថាហើយនាយក៏បិទទូរសព្ទ

«អាឡូ!!ខ្ញុំចង់ដាក់ពាក្យធ្វើការនៅក្នុងភូមិគ្រឹះផាកក្រែងលោកត្រូវការអ្នកបម្រើបន្ថែមមែនទេ?»jungwon

«ចឹងលោកត្រូវមកជួបខ្ញុំនៅពេលព្រឹកថ្ងៃស្អែក ខ្ញុំនឹងផ្ញើរ locationឲ្យ!»niki

«បាទ!!!»

+ ព្រឹកស្អែកបានចូលមកដល់🌄ក្នុងហាងកាហ្វេមួយកន្លែង

«អត់ទោស!!!លោកមែនទេឈ្មោះ យ៉ាង ជុងវ៉ុន»

«បាទគឺខ្ញុំ»

«បើតាមខ្ញុំដឹងលោកគឺជាមិត្តហ្នឹងអ្នកប្រុសតូចគីម ស៊ូនូ!!»

«ចុះតើពេលណាទើបខ្ញុំបាទបានចូលធ្វើការទៅ?»

«ថ្ងៃស្អែកលោកអាចចូលធ្វើការបាន»

•កាត់មកមើលកន្លែងធ្វើការរបស់ផាក សុងហ៊ុន•

«នេះគឺជាកាហ្វេរបស់លោក»ម៉ូជីដែលជាលេខារបស់នាយក្រាស់

«តើនាងមិនមានស៊ីជីវធម៌ទេមែនទេ?ម្ដេចមិនគោះទ្វារជាមុន!»

«ឱ្យខ្ញុំសុំទោសលោកមកពីខ្ញុំខ្លាចលោកមិនបានពិសារកាហ្វេនៅព្រឹកនេះទើបមិនបានគោះជាមុន!»
(ហេតុផលមិនទំនងសោះ😑)

«អញ្ចឹងនាងឆាប់ចេញទៅ»

«ប៉ុន្តែខ្ញុំដូចជាមានអារម្មណ៍ថាវិលមុខខ្លាំងណាស់...អួយ!!!»មាយាជាស្រ្តីរបស់ម៉ូជីបានបញ្ចេញមក ក៏ប៉ុន្តែ...

នាយដែលមាននាមថាជាចៅហ្វាយបានរំកិលកៅអីចេញ ដោយគ្មានការអាណិតអាសូរដល់នាងបន្តិចឡើយ

ផាំង*

«ថ្នាំស្រួលមិនចង់ផឹក ចង់់ផឹកថ្នាំខ្លាំងអ្ហេស!!!ឆាប់ចេញទៅ!»Sunghoon

«តែ...ខ្ញ..ខ្ញុំគឺជាលេខារបស់លោករឿងអីដែលខ្ញុំត្រូវចេញនោះខ្ញុំក៏មានការងារធ្វើដែរ!»

«ល្អ!!អញ្ចឹងនាងឆាប់យកឯកសារនេះទៅប្រៀនឲ្យអស់ បើមិនអស់នៅល្ងាចនេះទេស្អែកមិនបាច់មកធ្វើការទៀតទេ»ថារួចនាយក៏ឈ្ងោកមើលឯកសារបន្ត ដោយមិនខ្វល់ពីអារម្មណ៍លេខាដែលនៅជិតនោះ
រួចនាងក៏ដើរចេញទាំងទឹកមុខក្រម៉ូវ

«ចាំមើលថាតើលោកនឹងអាចរត់គេចពីកណ្ដាប់ដៃខ្ញុំយ៉ាងម៉េចបានទៅ?ផាក សុងហ៊ុន លោកស្គាល់ខ្ញុំតិចពេកហើយ!»

«អាឡូ!!ប៉ាតេមកខ្ញុំមានការអី??»

«យើងតេមកក៏មានហេតុផលដែរ ល្ងាចនេះត្រឡប់មកផ្ទះវិញយើងមានរឿងមួយប្រាប់ទៅឯង»ថាហើយលោកផាកដែលជាឪពុករបស់នាយកំលោះបានចុចបិទទូរសព្ទទាំងដែលមិនបានស្ដាប់នូវអ្វីដែលបន្តពីនាយឡើយ

បានត្រឹមតែដកដង្ហើមធំរួចទាញសោឡានចេញទៅដោយមិនប្រាប់ពីលេខាចំណិតរបស់ខ្លួន

ស្ថិតក្នុងភូមិគ្រឹះផាកទី 1

តើលោកប៉ាហៅខ្ញុំមកមានការអ្វីដែរ?sunghoon

«នេះឯងចង់គេចវេសពីការរៀបការរវាងក្មួយជូយ៉ុនដល់ពេលណាទៀតហ្អាស!!!»

«រឿងផ្សេងខ្ញុំអាចធ្វើវាដើម្បីប៉ាបានប៉ុន្តែទាក់ទងនឹងជីវិតរបស់ខ្ញុំប៉ាគ្មានសិទ្ធិមកលូកលាន់ឡើយ អ្វីដែលខ្ញុំមិនបានស្រឡាញ់ហើយ គឺខ្ញុំមិនព្រមរៀបការជាដាច់ខាត»

«ឯងហ៊ានដំឡើងសំឡេងដាក់យើងផង!?»

«ត្រូវហើយខ្ញុំហ៊ាន បើប៉ាមិនពាក់ព័ន្ធរឿងជីវិតខ្ញុំទេម៉្លេះខ្ញុំក៏មិនធ្វើអញ្ចឹងដែរ»

«ឯង!!!»

«បានហើយបងកុំធ្វើអញ្ចឹងអីបងទុកពេលឱ្យកូនប្រុសរបស់យើងបានគិតពិចារណាសិនទៅ»លោកផាកដែលត្រូវជាឪពុកប្រុងនឹងលើកដៃវាយកូនទៅហើយតែក៏មានសំឡេងមួយបានចូលមកជិតរួចឃាត់អ្នកទាំងពីរមិនឲ្យឈ្លោះគ្នា នោះគឺជា...អ្នកស្រីផាក

«ហឺស!!ក៏បាន»

•To be continued•

ភាគនេះរៀងខ្លី😭admin ចាប់ផ្ដើមចេញចរិតខ្ជិលមកទៀតហើយ ចង់តាមដានភាគបន្តណាហើយសុំកម្លាំងចិត្តម្នាក់មួយផង😘🙏

ចាញ់ស្នេហ៍អគ្គមេបញ្ជាការWhere stories live. Discover now