Ep:8🌷-នេះជាឋានសួគ៌ឬយ៉ាងណា?-🌷

128 18 7
                                    

«លោកអីក៏ធ្ងន់ម៉្លេះ!សឹងតែបាក់.កហើយខ្ញុំ»និយាយបានតែត្រឹមនេះនាយក៏បម្រុងនឹងដើរចេញទៅក៏ត្រូវមានដៃមួយចាប់ទាញនាយមកវិញ នាយទប់លំនឹងខ្លួនមិនទាន់ ជ្រុលព្រមទៅលើរាងក្រាស់ដែរកំពុងតែគេងបិទភ្នែក អ្វីដែលសំខាន់គឺពេលនេះបបូរមាត់ទាំងពីរបានប៉ះគ្នាទៅហើយ

«អឹម!!?»ពេលនោះស្រាប់តែត្របកភ្នែករបស់រាងក្រាស់បើកសន្សឹមៗឡើងរួចក៏បើកភ្នែកកាន់តែធំពីព្រោះស្រឡាំងកាំងនឹងទិដ្ឋភាពមួយនេះ

រាងតូចដកបបូរមាត់ចេញពីនាយសន្សឹមៗព្រោះមិននឹកស្មានថាបែបនេះ ក្រោយពីបបូរមាត់មានសេរីភាពហើយរាងតូចក៏ស្ទុះចេញពីបន្ទប់នាយយ៉ាងលឿនបន្សល់ទុកត្រឹមការភាន់ភាំងរបស់នាយសុងហ៊ុន

+វេលាពេលព្រឹក🌄

ពន្លឺព្រះអាទិត្យរះឡើងកាត់ផែនពសុធាជាពេលវេលាដែលមនុស្សគ្រប់គ្នាក្រោកពីដំណេក ដើម្បីប្រតិបត្តិភារកិច្ចរបស់ខ្លួន។ចំណែកឯនៅក្នុងភូមិគ្រឹះមួយនេះវិញក៏មិនខុសគ្នាដែរ!

ដំណើរទាំងកាយវិការពីលើដល់ក្រោមពិតជាសង្ហារគ្មានទាស់នោះគឺ ផាក សុងហ៊ុន។

«តើអ្នកប្រុសមិនទៅធ្វើការទេឬ?នៅថ្ងៃនេះ»មែ៉ដោះដែលកំពុងតែធ្វើការងាររបស់គាត់បានសួរទៅកាន់នាយទាំងចម្ងល់

«ទេ!!!ថ្ងៃនេះខ្ញុំធ្វើការនៅផ្ទះ»នាយកំលោះតបទៅវិញទាំងញញឹម។ប៉ុន្តែទុកក៏ចាប់អ្នកកំលោះម្នាក់ដែលចូលមកទាំងកាយវិការសមសួន

«ថ្ងៃនេះឯងមកលឿនពិតមែន»សុងហ៊ុនសួរទៅកាន់អ្នកកំលោះដែលចូលមកគេគឺជាមិត្តភក្កិនិងនាយដែលមានឈ្មោះថា ផាក ជុងសុង ឬហៅឈ្មោះមួយទៀតថា ផាក ជេយ៍ ជាដុកទ័រដែលមកពិនិត្យរាងតូចកាលពីម្សិលមិញ។

«យើងមិនមែនជាមនុស្សដែលមិនគោរពពេលវេលាដូចជាឯងទេ»ដោយឃើញមិត្តខ្លួននិយាយបែបនេះនាយក៏ស៊កសៀតពាក្យសម្ដីទៅវិញ

«អើ!យើងនិយាយលេងទេ កាលពីម្សិលមិញមិនបាននិយាយរាក់ទាក់គ្នាអាល័យតែមានរឿង!យ៉ាងម៉េចហើយនៅខាងនោះសុខសប្បាយអត់?ឮថាមិនទាន់មានប្រពន្ធមួយណាសោះ?បើមានជួយណែនាំផងចង់ស្គាល់អនាគតភរិយា»

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jan 08 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ចាញ់ស្នេហ៍អគ្គមេបញ្ជាការTempat cerita menjadi hidup. Temukan sekarang