Ep:6🌷-ដាក់ទោស!?-🌷

95 20 4
                                    

«មិនអីទេរឿងនេះវាកន្លងហួសយូរហើយ.។តោះឥឡូវនេះពួកយើងដើរទៅខាងមុខបន្តទៀតទៅ»jungwon អ្នកទាំងពីរបានដើរនិយាយគ្នាយ៉ាងស្និទ្ធស្នាល...

+ក្នុងភូមិគ្រឹះផាកសុងហ៊ុន

ពេលនេះកំពុងមានអ្នកបម្រើជាច្រើនឈរបណ្ដុំគ្នាពីព្រោះកំពុងតែមានរឿងមួយកើតឡើង

«ឆាប់ប្រាប់មក អ្នកណាជាអ្នកលួចចូលក្នុងបន្ទប់របស់យើង!?»sunghoon

«ពួកខ្ញុំពិតជាមិនដឹងអីពិតមែនលោកម្ចាស់»អ្នកបម្រើ

«ចុះយ៉ាង ជុងវ៉ុន!តើវានៅឯណា?»

«គឺថា...គេចេញទៅខាងក្រៅជាមួយនឹងម៉ែដោះបាត់ហើយលោកម្ចាស់»

«ហុឹស!!!អាល្អិតនេះល្បិចច្រើនគ្រាន់បើ!»គ្រាន់តែនិយាយចប់ភ្លាមក៏ចាប់មានវត្តមានរាងតូចជុងវ៉ុនដើរចូលមក

«នេះតើមានរឿងអីកើតឡើងហ្នឹងអ្នកប្រុស?»ម៉ែដោះ

«មកហើយហេស!យ៉ាង ជុងវ៉ុន?»sunghoon

«ខ្ញុំមកវិញហើយតើស!លោកម្ចាស់មិនឃើញទេឬ?»jungwon

«យើងឮថាការងាររបស់ឯងត្រូវជូតសម្អាតនៅបន្ទប់មួយទៀតជិតបន្ទប់របស់យើង អញ្ចឹងតើឯងមានចូលបន្ទប់របស់យើងដែរទេ?»និយាយបណ្ដើរដើរទៅរកបណ្ដើរថែមទាំងធ្វើមុខឌឺទៅកាន់រាងតូចទៀត

«មែនហើយខ្ញុំបានសម្អាតបន្ទប់ដែលនៅជិតនោះប៉ុន្តែខ្ញុំមិនបានចូលទៅក្នុងបន្ទប់របស់លោកម្ចាស់ឯណា? លោកម្ចាស់កុំចេះតែដើរចោទគេតែផ្ដាសបែបនេះនោះ!»មិនឱ្យចាញ់រាងតូចជុងវ៉ុនក៏ដាក់ទៅវិញ

«យុឹស!!ហ៊ានប្រដៅយើងផង តើឯងចង់ស្គាល់រសជាតិពេលត្រូវគេវាយឬឃុំទុកមែនទេហាស!!?»ដោយកំហឹងនាយហក់ទៅក្របួច.កអាវរាងតូចព្រមទាំងស្រែកខ្លាំងៗ

«បានហើយអ្នកប្រុស!កុំធ្វើអញ្ចឹងអី»ស្ថានភាពដូចមិនសូវស្រួលមែ៉ដោះក៏ចូលឃាត់អ្នកទាំងពីរ

«បាន!ឥឡូវយើងសួរពួកឯងជាលើកចុងក្រោយ តើអ្នកណាជាអ្នកចូលទៅក្នុងបន្ទប់របស់យើង?»

«...»មិនមាននរណាឆ្លើយតបម្នាក់ឡើយ

«អញ្ចឹងយកពួកគេទៅវាយម្នាក់10ដំបងទៅចាត់ទុកថាពួកគេនឹងទទួលទោសជំនួសម្នាក់នោះ»

ចាញ់ស្នេហ៍អគ្គមេបញ្ជាការWhere stories live. Discover now