ភាគទី45:ខ្ញុំមិនដែលស្គាល់លោកឡើយ

1.3K 101 10
                                    

ត្រឡប់ទៅកាលពី3ថ្ងៃមុនវិញ

"ថេយ៍!អូនរើសម៉ូតហើយបញ្ជូនក្រុមការងារអូនទៅរៀបចំផង"
"ស្អីគេ!ជុងហ្គុក មិត្តបងប្រញាប់ឥឡូវផង"
"មែនហើយ គេប្រញាប់ចូលនៅ អូនរៀបចំទៅអោយលឿនទៅ"
"អេ..ដឹងហើយ បងមើលទៅដូចប្រញាប់ជាងគេទៀត ចុះគេចូលនៅថ្ងៃណា?"
"ប្រហែល3ងៃអីហ្នឹង"
"នែ៎..បងគិតថាក្រុមការងារអូនជាអាប៉ូឡូមែនហ្នឹង?"ផ្ទះធំយ៉ាងហ្នឹងអោយគេរៀបចំតែបីថ្ងៃប្រុងអោយគេបញ្ជូនមនុស្សទៅប៉ុន្មាននាក់?
"ហៃយ៉ា..គ្រាន់តែរៀបចំផ្នែកខាងក្រោមនិងបន្ទប់មេគ្រួសារសិនហ្នឹង"
"ហ៊ើយ...មិនដឹងស្អីទេ ចេះតែទៅសិន បងឯងថ្ងៃក្រោយប្រាប់មិត្តបងអោយហើយបើប្រញាប់យ៉ាងហ្នឹងទិញខនដូនៅទៅកុំនៅផ្ទះធំអញ្ចឹង ពិបាកគេពិបាកឯង"ថេហ្យុងអង្គុយរអ៊ូបន្ទាប់ពីទូរសព្ទ័បញ្ជារថ្នាក់ក្រោមហើយ អារឿងចង់បានភ្ញៀវចេះតែចង់ហើយ តែបើភ្ញៀវចេញមកប្រញាប់របៀបហ្នឹងគេមិនសូវចង់បាន វាចេញមកការងារមិនស្អាត ម្យ៉ាងទៀតបុគ្គលិកក៏មិនសប្បាយចិត្តដែរ ជុងហ្គុកចុងក្រោយបានត្រឹមឈរសើច ថេហ្យុងប៉ិនរអ៊ូ តែគេក៏រអ៊ូត្រូវដែរ
"ហ៊ើយ..ដោយសារបងឯងហ្នឹង បានការងារចេញមកចឹង"ថេហ្យុងឈរមើលរអ៊ូដាក់នាយទៀតហើយ ការងារចេញមកស្អាតគ្រាន់តែគេអត់សូវពេញចិត្តប៉ុណ្ណឹង
"ចេញមកចឹងម៉េច?ក្រែងម៉ូតហ្នឹងអូនរើសខ្លួនឯងមិនអញ្ចឹង?"
"ហ៊ើយ...វាគ្រាន់តែជាម៉ូតធម្មតាសម្រាប់បីថ្ងៃ មិនមែនម៉ូតអូនស្រលាញ់ឯណា"
"អីចឹងធ្វើម៉េចរៀបចំសាថ្មី?ក៏បាន អូនចង់រៀបចំយ៉ាងម៉េចសម្រេចចឹងទៅចាំបងចេញលុយអោយ"
"យ៉ា..ចន ជុងហ្គុក!បងគិតថាលុយស្រួលរកណាស់មែន ក្នុងមួយខែបងចំណាយលុយប៉ុន្មានលានហើយ គិតថាខ្លួនឯងមហាសេដ្ឋីឬអី?"
"បើមិនរៀបចំសារថ្មី អញ្ចឹងទុកចឹងហើយ"
"មិនបាន"
"ហ៊ើយ..ថេយ៍ អូនសម្រេចថាយ៉ាងម៉េច?បងមិនយល់ឡើយ"នេះមិនបាននោះមិនបានសម្រេចថាគេចង់បានយ៉ាងម៉េច នាយមិនយល់សោះឡើយ
"រឿងរៀបចំក្នុងផ្ទះទុកអោយអូនអ្នកចាត់ចែង បងឯងកុំពាក់ពន្ធ័ មិនចឹងអូនផ្ដាច់មួយខែហើយ"
"ហ៊ើយ..ថេយ៍..ម៉េចក៏ចឹង?"
"មិនដឹង..វាជាការដាក់ទោស រឿងបងឯងលួចទិញផ្ទះអត់ប្រាប់អូន ចាយលុយមិនចេះសំចៃ"
"សម្រេចថាចឹងហើយលោកប្ដី ទាល់តែអូនរៀបចំហើយទើបអូនបងអោយវិញ ok?លោកប្ដី"ថេហ្យុងច្បិចថ្ពាល់នាយហើយដើរចេញរ៉ុយ
"ហេ..ថេយ៍..អត់ទេ កុំធ្វើចឹងអី ថេយ៍ថេយ៍..ហឹកៗ"ជុងហ្គុកធ្វើមុខចង់យំ ចប់ហើយផ្ដាច់មួយខែ នាយស្លាប់មិនខានឡើយ
"យ៉ាងម៉េចហ្នឹង អាសម្លាញ់ម៉េចក៏ធ្វើមុខចឹង"
"ហឹកៗ អាពួកម៉ាកអើយយ ប្រពន្ធយើងផ្ដាច់របបហើយ"
"ស្អីគេ?"
"ហាសហា"ជីន នឹងជីមីននាំគ្នាសើច អាណិតជុងហ្គុកដែរតែធ្វើម៉េចបើនាយបានប្រពន្ធកាច

🌸អ្នកមកក្រោយ Season 2🌸វគ្គ{ My Alpha' husband 💑 }(Completed)Where stories live. Discover now