ស្រឡាញ់♥️🔞

6.4K 90 6
                                    

#1/2♥️

" ខ្ញុំស្រឡាញ់ឯងថេយ៉ុង " សម្លេងរបស់ជុងហ្គុកបានបន្លឺឡើងនៅក្នុងចិត្តតែមិនហ៊ានសារភាពប្រាប់ម្ចាស់គេផ្ទាល់ ដែលនៅអង្គុយញុាំបាយជិតគ្នានោះ។ មែនហើយម្នាក់ដែលសារភាពប្រាប់ទៅម្នាក់ឈ្មោះថេយ៉ុងនោះគឺចន ជុងហ្គុក ពួកគេជាមិត្តនិងគ្នាតាំងពីរៀនមកម្លេះ ហើយនាយក៏មានចិត្តស្រឡាញ់ថេយ៉ុងតាំងពីរៀនមកដូចគ្នា ដោយសារតែខ្លាចបាត់បង់មិត្តភាពទើបមិនសារភាព។ តែអីឡូវពួកគេក៏រៀនចប់ ហើយមានការងារធ្វើដូចគ្នា ដោយថេយ៉ុងធ្វើការឲ្យជុងហ្គុកដែលជាប្រធានស្នងពីឪពុក។

" ជុងហ្គុក!! ឯងកើតអីនិងបានចេះតែសម្តឹងមើលមុខយើង? " ដោយហេតុឃើញនាយសម្លឹងមុខខ្លាំងពេក គេក៏សួរឡើង។ អង្គុយមួយថ្ងៃហើយគិតតែពីសម្លឹងមុខតើអ្នកណាមិនឆ្ងល់??

" គឺមកពីឯងស្អាតហ្នឹងណា បានយើងមើល " នាយតែងតែនិយាយបែបនេះទៅកាន់ថេយ៉ុង តែគេមិនដឹងខ្លួនសោះថាគេនេះមានចិត្តស្រឡាញ់គេ។

" យើងឮឯងនិយាយបែបនេះរហូត " មែនហើយ!! នាយតែងតែនិយាយពាក្យទាំងអស់នេះមករហូត តើឲ្យគេគិតយ៉ាងមិចទៅ ព្រោះគេស្មានតែនាយសរសើរគេធម្មតា។

" បើឮហើយហេតុអីក៏ឯងមិនចេះគិតខ្លះផង?? " ដឹងហើយថានាយនិយាយពាក្យនេះរហូត ហេតុអីក៏មិនដឹងទៅថានាយកំពុងតែចង់សារភាព??

" យើងនេះគិតហើយ! តែមកពីឯងនេះវាល្ងង់ដូចត្រី ទើបយើងឈប់គិតវិញ " ល្ងង់ខ្លួនឯងសោះចាំមកបន្ទោសគេ

" ឆឺស!! "

" បានហើយឆាប់ញ៉ាំបាយទៅ ម៉ោង 1:00 រសៀលនេះមានការប្រជុំផង " ក្រោយឃើញនាយគ្មានអីតបជាមួយគេ គេក៏លើករឿងការងារមកនិយាយ។ ព្រោះពួកគេទាំងពីរកំពុងតែអង្គុយញ៉ាំបាយ

" យើងហើយៗ!! ចឹងតោះលោកលេខា " ក្រោយឮថេយ៉ុងនិយាយបែបនេះនាយក៏និយាយឡើយព្រោះវាក៏កៀកម៉ោងទៅប្រជុំដូចគ្នា។

#បន្ទប់ប្រជុំ

" លោកប្រធានមកហើយ អាចប្រជុំបាន " ក្រោយពួកគេទាំងពីរដើរចូលក្នុងបន្ទប់ប្រជុំ សំឡេងអ្នកដែលចាំរាយការណ៍ក៏បានបន្លឺឡើយ។

🔞Short_Novel🔞Where stories live. Discover now