ស្រឡាញ់🔞♥️

5.5K 75 0
                                    

#2/2

បន្ទាប់ពីរដើរាយុនខលឲ្យរ៉ាតូមកយកហើយ អ្នកទាំងពីរក៏បានទៅភូមិគ្រឹះមុន ទុកឱ្យចៅហ្វាយញ៉ែរាងតូចធ្វើប៉ាពន្ធ🥲។

" ឯងអង្គុយត្រង់នេះមក យើងបានកក់កន្លែងនេះសម្រាប់ឯងជាពិសេស " ពេលចូលមកក្នុងហាងជុងហ្គុកនាយក៏បានបង្គាប់បញ្ជាឲ្យថេយ៉ុងមកអង្គុយកន្លែងដែលនាយកក់ទុកនោះ។

" អរគុណឯងហើយ មានអីមែនទេទើបរៀបចំពិសេសយ៉ាងដូចនេះ? " គេចាប់ផ្ដើមឆ្នោតហើយក្នុងហាងនេះមើលទៅវាមិនមែនជាហាងសម្រាប់ញ៉ាំអាហារធម្មតានោះទេ។ តែវាប្រៀបបានដូចទៅនឹងកន្លែងដែលគេរៀបចំទុកហើយអញ្ចឹង តើជុងហ្គុកគេចង់ surprise អីដល់ខ្លួនមែនទេ?

" គឺមាន! ប៉ុន្តែឥឡូវយើងញ៉ាំបាយសិនទៅ " ការនិយាយចប់ពួកគេទាំងពីរក៏បានហៅម្ហូបដែលគេចង់ញ៉ាំ។ ការញ៉ាំបាយពេលល្ងាចមួយនេះវាពិតជាអស្ចារ្យមែនទែន មានសុទ្ធតែផ្កាកុលាបពណ៌ក្រហមពាសពេញបន្ទប់។ មានដូចភ្លើងទៀតក្រអូប ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ស្រាយនិងបំបាត់ស្រ្តេសទៀតផង។

" ជុងហ្គុកឯងមើលនោះទៅ មានគេសារភាពស្នេហ៍ដាក់គ្នាហ៎ " កំពុងតែញ៉ាំសុខៗ ថេយ៉ុងក៏ក្រឡេកភ្នែកឃើញមនុស្សប្រុសស្រីមួយគូកំពុងតែសារភាពស្នេហ៍ដាក់គ្នា។ គេមើលអ្នកទាំងពីរនោះពោរពេញទៅដោយស្នាមញញឹមនិងបង្ហាញវាទៅឲ្យជុងហ្គុកមើលទៀតផង។

" ច្រណែនគេមែនទេ? " មុខបែបនេះលែងដឹងច្បាស់ណាស់ថារាងតូចកំពុងតែច្រណែនគូរគេនោះហើយ។

" ពិតមែនហើយ! ប៉ុន្តែយើងក៏ចង់បានដូចនោះដែរ តែមើលទៅគ្មានវាសនានោះទេ " អ្នកណាមិនចង់បានការសារភាពបែបនោះទៅគេតែងតែស្រមៃវាមករហូតថាថ្ងៃណាមួយមនុស្សដែលកំពុងអង្គុយញ៉ាំបាយទល់មុខគេនេះដឹងសារភាពស្នេហ៍ប្រាប់គេ។ តែថាចាំយូរទៅគឺកាន់តែយូរទៅព្រោះគេមិនឃើញនាយមានប្រតិកម្មអ្វីសោះទៅលើខ្លួន ទើបគេបានត្រឹមតែលួចច្រណែននៅពេលដែលឃើញមាននរណាម្នាក់គេសារភាពស្នេហ៍ជិតខ្លួន។

" ចុះបើសុខៗមានគេសារភាពនោះតោះឯងឆ្លើយបែបណា? " ហេតុអីថាគ្មានវាសនាទៅ? គេនេះហើយជាអ្នកធ្វើឲ្យវាសនាដែលរាងស្តើងកំពុងស្រមៃក្លាយជាការពិត!

🔞Short_Novel🔞Where stories live. Discover now