អនុស្សាវរីយ៍ល្អៗ

193 6 0
                                    

ភាគទី7

     បន្ទាប់ពីធ្វើដំណើរអស់រយ:ពេលជាច្រើនម៉ោង ពួកគេក៏បានទៅដល់ ប៊ូសានដោយមានសុវត្ថិភាព។ បូរ៉ាម បានគេងលក់លើឡាន ដោយសារនាងងងុយ នឹងរាងអស់កម្លាំង។
      អ្នកកម្លោះ បីនាងថ្នមៗ ចុះពីលើឡាន ខ្លាចបង្ករការរំខានដល់ដំណេករបស់នាង ។ រាងសង្ហា បី នាងក្រមុំតូច ឡើងលើ កាណូត វីអាយភី របស់គេ ដែរមិនធំពេកមិនតូច ពេក កាណូត វីអាយភី មានពណ៌សរ តម្លៃរាប់លានដុល្លា។ គ្រាន់តែ អ្នកកម្លោះ ដាក់នាង ចុះភ្លាម នាងក៏ភ្ញាក់ដឹងខ្លួន។
      "យ៉ុនជីន យើងទៅណា?"
      "ទៅកោះមួយទៀត! យើងនឹងសម្រាកលំហែរកាយនៅទីនោះ មួយរយ: "
      នាងក្រមុំក្រោក ដើរទៅ មើលទឹកសមុទ្រខៀវស្រងាត់ ជាមួយ ខ្យល់បរិសុទ្ធ នឹងទេសភាពដល់ស្រស់ត្រកាល បង្កើតបានជាបរិយាកាស ស្រស់ស្រាយ ៊ នាងក្រមុំឈរមើលសមុទ្រខៀវស្រងាត់ ទាំងអារម្មណ៏រំភើប នឹងស្រស់ស្រាយ រាល់ទុកកង្វក់ទាំងអស់ ក៏រសាត់បាត់ចេញទៅឆ្ងាយ។
      "មកអង្គុយវិញមក ប្រយ័ត្នពុល ទឹកសមុទ្រ ក្អួតណា" យ៉ុនជីន ហៅនាងដោយសម្លេងស្រទន់ ដោយសារតែក្តីបារម្ភ ខ្លាចនាងអាចនឹងពុល ក៏ហៅនាងអោយមកអង្គុយ។
      "មិនអីទេ ខ្ញុំសុំមើលបន្តិចសិន"
      មួយសន្ទុះក្រោយមក រាងតូច ក៏ដើរទៅអង្គុយជិត គេវិញ ជាមួយទឹកមុខញញឹម ។
      "ចូលចិត្តទេ?"
      "ប្រាកដណាស់ ខ្ញុំមានអារម្មណ៏ល្អច្រើនណាស់" នាងក្រមុំ តបទាំងញញឹម ទឹកមុខបង្ហាញពីក្តីរីករាយ ឥតឧបមា អ្នកកម្លោះឃើញនាងមានអារម្មណ៏ល្អ បែបនេះ ក៏មើលមុខនាង នឹងញញឹមតិចៗ។
      "ខ្ញុំប្រាកដចិត្តណាស់ ពេលនាងទៅដល់លើកោះ នាងនឹងចូលចិត្តខ្លាំងជាងនេះទៅទៀត"
      នាងក្រមុំ ញញឹម បន្តិច រួចក៏បន្ត គយគន់ទេសភាព បន្តទៀត រហូតទៅដល់កោះ។
      អង្គរក្សរបស់ យ៉ុនជីន លើកវ៉ាលីចេញពីកាណូត ឡើងទៅលើផ្ទះមួយនៅលើកោះ ដែរមានមួយតែឯង។ផ្ទះនេះជារបស់ យ៉ុនជីន ដែរទិញទុកយូរណាស់មកហើយ គេទិញនេះក៏ដើម្បីទុកនាំមនុស្សស្រីពិសេសរបស់គេម្នាក់នេះមក លំហែពីរអ្នក ណាមួយផ្ទះនេះវាក៏សុវត្ថិភាពផងដែរ។
      "វាពិតជាស្រស់ស្អាតខ្លាំងណាស់" នាងក្រមុំ រត់ត្រុយ ចុះពីកាណូត ចូលទៅក្នុងផ្ទះមុនអ្នកកម្លោះ យ៉ុនជីន ។
      "នែ៎ ប្រយ័ត្នដួលណា" រាងសង្ហា ស្រែកប្រាប់នាងក្រមុំ រួចក៏ដើរចូលទៅក្នុងផ្ទះតាមក្រោយនាង។
      សភាពក្នុងផ្ទះគឺស្ងប់ស្ងាត់ មានសាឡុង នឹង រូបចម្លាក់ស្អាតៗជាច្រើននៅលើជញ្ជាំង។
      "យ៉ុនជីន ខ្ញុំចង់លេងទឹកសមុទ្រ"
     នាងក្រមុំថារួច ក៏រត់ចេញទៅលេងបាត់មិនស្តាប់សម្តីរបស់អ្នកកម្លោះ។
      "នែ៎ បូរ៉ាម ឈប់សិន" អ្នកកម្លោះស្រែកឃាត់នាង តែនាងមិនបានស្តាប់ឡើយ នាងកំពុងឈ្លក់វង្វេងនឹងទីនេះហើយ។
      "ធ្វើមើលតែមិនដែរលេងទឹកសមុទ្រ"
      "រួចរាល់ហើយចាហ្វាយ"
      "អឹមមមមមមម ទៅចោះ!"បន្ទាប់ពីរៀបចំវ៉ាលីរបស់
  ចាហ្វាយគេរួច គេក៏ត្រូវចេញកាណូតត្រឡប់ទៅវិញ ។ ពេលនេះនៅលើកោះមួយនេះមានតែពួកគេពីរអ្នកនេះទេ។
      អ្នកកម្លោះ ដើរចេញទៅខាងក្រៅសម្លឹងមើលទៅ ស្រីក្រមុំដែរ កំពុងលេងទឹកសមុទ្រ  ភ្ជាប់ជាមួយស្នាមញញឹមយ៉ាងស្រស់លើផ្ទៃមុខរបស់នាង។
      " ឈប់លេងបានឬនៅ?" រាងសង្ហា ស្រែកសួរពីចម្ងាយ នាងក្រមុំរូបស្រស់ក៏តបទាំងស្នាមញញឹមមកថា:
      "មកលេងជាមួយគ្នាមក!"

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now