មកជួយនាង

185 2 0
                                    

ភាគទី15

                    ខ្ញុំមកជួយអ្នកនាង..
    

     ពីរថ្ងៃក្រោយមក
     ថ្ងៃនេះ ជាថ្ងៃដែរ ហារូ នឹងស៊ូមី ណាត់ជួបគ្នា ។ ហារូអង្គុយក្នុងហាង រង់ចាំនាងក្រមុំ ។ មួយសន្ទុះមកនាងក្រមុំតូច ដើរចូលមកជាមួយសម្លៀកបំពាក់យ៉ាងសមរម្យ ថ្លៃថ្នូរ។
     "សួស្តី...."
     ស៊ូមី អោបគោរពនាយភ្ជាប់ជាមួយស្នាមញញឹម។         ម្តងនេះ នាងនឹងបោកប្រាសគេយក បូរ៉ាម មកអោយចាហ្វាយនាងវិញទាល់តែបាន។
     "បាទ!សួស្តី!"
     អ្នកទាំងពីរអង្គុយចុះ!
     "អ្នកនាងមែនទេ ដែរមានឈ្មោះថា ស៊ូមី ចង់សហការធ្វើជាដៃគូរជាមួយក្រុមហ៊ុនខ្ញុំ?"
     នាងក្រមុំ ញញឹម នាងព្យាយាមសម្តែងយ៉ាងណាអោយសមបំផុត អោយគេទុកចិត្តមកលើនាង។
     "ចា ! ពិតណាស់ ខ្ញុំពិតជាចាប់អារម្មណ៏នឹងក្រុមហ៊ុនរបស់លោកណាស់ ខ្ញុំក៏បានសម្រេចចិត្តរួចថានឹងសហការជាមួយលោក!
     ហារូ ញញឹមបែបជឿជាក់
     "អ្នកនាងច្បាស់ហើយ ត្រូវទេ?"
     នាងក្រមុំងក់ក្បាល
     "ប្រាកដណាស់..."
     "សហការ រីករាយ អ្នកនាង"
     ហារូ ក្រោយឈរ ហុចដៃរបស់គេទៅនាង ដើម្បី ចាប់ដៃគ្នា។
     "ស្អែកខ្ញុំនឹងរៀបចំ ឯកសារអោយអ្នកនាង ស៊ីញេ!"
     ស៊ូមី លឺបែបនេះក៏តបទាំងញញឹមថា
     "ខ្ញុំសូមពេលបន្តិចសិនបានទេ សូមពេល1 អាទិត្យសិនបានទេ ខ្ញុំទើបតែមកពីអាមេរិក មានអារម្មណ៏ថាភ្លៀមៗពេកហើយ!"
     រាងសង្ហា ញញឹម រួចក៏ និយាយ
     "មិនអីទេ! តាមសម្រួលចោះណា អ្នកនាង!"
     ស៊ូមី ញញឹមម្តងទៀត
     "ខ្ញុំបានលឺមកថា លោក ហារូ ជាបុគ្គល ល្បីនឹងជោកជ័យម្នាក់មានកេរ្តិ៍ឈ្មោះ ល្បីល្បាញណាស់! អាចទេ ប្រសិនបើខ្ញុំសូមធ្វើជាភ្ញៀវ ស្នាក់នៅភូមិគ្រិះរបស់លោកមួយរយ:!"
     ស្រីស្រស់ វាចាឡើងដោយមិនអោយភ្លាត់។ ហារូ ក៏ឆ្លើយមិនទាន់ចេញនៅសំណូមពរមួយនេះ ឃើញបែបនេះ នាងក៏បន្ថែម
     " មិនអីទេ បើលោកមិនពេញចិត្ត ខ្ញុំគ្រាន់តែ ចង់ស្គាល់ ចង់ឃើញ ប៉ុណ្ណោះ ថាភូមិគ្រិះរបស់លោក ឡូយកម្រិតណា សមនឹងកេរ្តិ៍ឈ្មោះ នឹងភាពល្បីល្បាញរបស់លោកឬអត់!..ណ្ហើយ ខ្ញុំមិនរំខានលោកទេ។
     ដោយខ្លាចថានាងនឹងផ្តូរចិត្តវិញ បូករួមជាមួយពាក្យសរសើររបស់នាង ហារូក៏យល់ព្រមភ្លាមៗ
     "មិនជាបញ្ហាទេ! អ្នកនាងជាភ្ញៀវ វីអាយភី របស់ខ្ញុំតែម្តង!តាមពិតទៅវាអ៊ីចេះទេ! ប្រហែល ៤ ទៅ ៥ ថ្ងៃទៀតខ្ញុំនឹងត្រូវរៀបការហើយ!ប៉ុន្តែមិនជាបញ្ហាទេ បើខ្ញុំអញ្ជើញអ្នកនាងចូលរួមដែរ អ្នកនាងនឹងព្រមទេ?"
      ស៊ូមី ញញឹមខ្ចិប មិននឹកគិតថាប្រុសម្នាក់នេះស្រួលបញ្ឆោតដល់ម្លឹង កាន់តែពិសេសគេអញ្ជើញនាងចូលរួមមង្គលការគេទៀត។ នាងរង់ចាំពាក្យនេះយូរហើយ ចម្លើយនាងមិចនឹងអាចបដិសេដកើត។
      "អូ... នាងខ្ញុំសូមចូលរួមត្រេកអរផងណា វ៉ូវ កូនក្រមុំពិតជាសំណាងណាស់ បានលោក ហារូ ជាស្វាមី នាងខ្ញុំលឺដំណឹងនេះពិតជាចូលរួមត្រេកអរលោកណាស់ !"
      នាងតូច ពិតជាពូកែបញ្ចុះបញ្ចូលគេខ្លាំងណាស់  បែបនេះផែនការបន្ទាប់របស់នាង ស៊ីផុយតែម្តង។
      "អគុណណាស់!"

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now