គ្រោះថ្នាក់

221 5 0
                                    

ភាគទី9

              គ្រោះថ្នាក់បានចូលមកដល់
               

   

     ភាគបន្ទាប់នេះបានបង្ហាញថា ក្នុងឃ្លាំងបោះបង់ចោលមួយ មានមនុស្ស បីអ្នកកំពុង និយាយជាមួយគ្នា ដោយព័ទ្ធជុំវិញពួកគេសិតតែអ្នកយាម ។
     "ប៊ូសាន កោះបូស៊ាន!" បុរសមុខគួរអោយខ្លាចម្នាក់នេះ បានប្រាប់ទីកន្លែងសម្ងាត់ របស់ យ៉ុនជីន ទៅ លោកគីម ដែរជាប៉ារបស់បូរ៉ាមហើយ ដោយសារតែគេលោភលន់ចង់បានលុយហួសប្រមាណ ក៏ក្បត់ម្ចាស់ដើមរបស់គេ ។
     លោកគីម ហុចលុយមួយដុំ អោយទៅគេ រួចក៏អោយគេចេញទៅ។
     "តើប៉ាចង់ធ្វើដូចម្តេចទៀត?" បុរសម្នាក់ មានរូបរាងស្រស់សង្ហា រាងខ្ពស់ស្រឡាស់ ស្បែកសរ មុខមាំ ដែរគេនេះហើយជាគូរដណ្តឹងបច្ចុប្បន្នរបស់ បូរ៉ាម ។  ហារូ សួរ លោកគីម យ៉ាងគោរពគាត់បំផុត ។
     "ប៉ុន្មានថ្ងៃទៀត យើងត្រូវចាត់ចែងចេញ ទៅទីនោះ!ទីបំផុត វាក៏ត្រឡប់មកវិញ វាហ៊ានណាស់ ចាំមើលយើងនឹងធ្វើអោយវារស់វេទនាជាងស្លាប់ទៅទៀត"
     លោកគីម មានកំហឹងជាខ្លាំង លោកមិននឹកស្មានសោះថា ក្មេងប្រុសទន់ខ្សោយម្នាក់ដែរលោកធ្លាប់ស្គាល់កាលពី
ក្មេងបានត្រឡប់មកបង្ហាញខ្លួនម្តងទៀត ថែមទាំងហ៊ានយកកូនស្រីសំណព្វចិត្តលោកទៀត។

"ប៉ា នឹងតាមបំផ្លាញ ជីវិតវា អោយវិនាស វាហ៊ានណាស់!" លោក លីជាមួយទឹកមុខមាំ ក្រហមងាំង លោកមិនអោយគេបានសុខនោះឡើយ លេងជាមួយអ្នកណាក៏បានតែកុំមកលេងជាមួយលោកអោយសោះ ខុសមនុស្សហើយ។
     "ខ្ញុំគិតថា អាម្នាក់នោះ ក៏វាមានឋាន:មិនតូចទាបដែរ!"
     ហារូ បន្ថែម ធ្វើអោយអ្នកជាអនាគតប៉ាកាន់តែខឹង នឹងកាន់តែចង់ឈ្នះ។
     "យើង មិនខ្វល់ ខ្ពស់ប៉ុណ្ណា ឋាន:យ៉ាងណា ទេ សំខាន់យើងចង់ឈ្នះវា ! វាប្រហែលមិនទាន់ស្គាល់យើងច្បាស់ទេ!"
     លោក លី គោះតុមួយទំហឹង
     "យើងនឹងធ្វើគ្រប់វិធី យកបូរ៉ាម ត្រឡប់មកវិញ!"
     ថាចប់ ក៏ដើរចេញពីទីនេះបាត់មុនអ្នកណាទាំងអស់ ហារូ នឹង កូនចៅ ក៏ដើរតាមពីក្រោយទៅដែរ។

  ត្រឡប់មកមើល មួយគូរនេះវិញដែរកំពុងគេងអោបគ្នានៅលើគ្រែយ៉ាង
មានក្តីសុខ។

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now