Part2:ជួបទៀត!!!!

153 24 0
                                    

         ពេលវេលាកាន់តែដើរទៅមុខជារើយដោយមិនចាំយើងឡើងធ្មេចបើកៗរយះពេល10ឆ្នាំក៏ហួសទៅដូចជាការកុហកច្បាស់ណាស់បើកធ្មិចៗ10ឆ្នាំបាត់កាលអាយុរបស់មនុស្សម្នាក់ៗក៏ វិវឌ្ឍទៅតាមពេលវេលាដូចគ្នា
     
       អាកាសយានដ្ឋានអ៊ីនឆន់

       មិនយូប៉ុន្មានជើងហោះហើរពីប្រលានយន្តហោះអេស្បាញមកកាន់ដីកូរ៉េខាងត្បូងក៏ចុះចតបង្ហាញឲឃើញមនុស្សររាងរូវស្រដៀងមនុស្សស្រីម្នាក់ដែលលេចធ្លោជាងគេក្នុងចំណោមអ្នកដំណើរទាំងអស់  ដំរណើល្វត់ល្វន់គ្រងឆុតគ្រ័ហ្សេពណ៌ខ្មៅដៃវែងស្របជាមួយខោរលុងសមនិងចង្កេះមួយក្ដាប់បូកជាមួយសម្រស់ដ៏ល្អឯកនេះធ្វើអោយគ្រប់គ្នាចោលក្រសែរភ្នែកមកសម្លឹងនាយគ្រប់គ្នាខ្លះក៏សរសើរខ្លះច្រណែនព្រោះខ្លួនស្អាតមិនដល់គេ

        "OMG!នេះផាកជីមីនឬ?មិនចង់ជឿទេហេតុអីស្អាតថ្នាក់នេះជីមីន"ក្មេងប្រុសម្នាក់ដែលមានរាងរូវនិងសម្រស់ស្អាតមិនចាញ់នាយតូចរបស់យើងក៏ឧទានឡើងចាប់ក្រវីកាយជាមិត្តចុះឡើងៗព្រោះថាភ្ញាក់ផ្អើលនិងសម្រស់របស់នាយ

           "អា៎បានហើយថេហ៍ឱបមួយៗយើងថប់ដង្ហើមស្លាប់មិនខានទេ"នាយនិយាយទៅកាន់មិត្តដែលរាប់អានគ្នាតាំងពីនៅក្មេងៗបើកុំតែជំនាញដែលនាយស្រឡាញ់ខុសគ្នាទេកុំអីក៏មិនត្រូវបែកគ្នាយូដល់ថ្នាក់និងដែល

           "សុំទោសណាយើងពិតជានឹកឯងពិតមែនបែកគ្នាតែប៉ុន្មានឆ្នាំឯងប្លែកច្រើនណស់"ម្នាក់គឺគីម ថេយ៉ុងជាកូនប្រុសពៅរបស់ម្ចាស់ចម្កាទំពាំងបាយជូដែលធំជាងគេក្នុងដេហ្គូបើនិយាយពីបុរសម្នាក់នេះវិញធានាថាសម្រស់ក៏មិនចាញ់និងនាយតូចប៉ុន្មានដែលគ្រាន់តែគេចូលចិត្តពាក់វែនតាហើយមិនសូវជាយកចិត្តទុកក្នុងការតែងខ្លួនប៉ុន្មានទេ

           "ឆាប់ទៅផ្ទះទៅយើងមិនចង់នៅទីនេះខ្លាចទប់ចិត្តមិនហក់ទៅចាប់ខ្វេះភ្នែកពួកមនុស្សអស់នោះ"នាយនិយាយដោយសម្លឹងមើលមនុស្សជុំវិញខ្លួនទាំងមិនពេញចិត្តនូវខ្សែរភ្នែកដែលគេសម្លឹងមកនោះខ្លាចថាទប់ចិត្តមិនបានហក់ធាក់កណ្ដាលហ្វូងនិងទេ

💍ផ្ចាញ់ស្នេហ៍លោកគូដណ្ដឹង💐Where stories live. Discover now