Part4:សុខចិត្តខាំអណ្ដាតសម្លាប់ខ្លួនក៏មិនរៀបការជាមួយអាគាត់ឯងដែល

135 23 4
                                    

       "អ៎បាទអ្នកមី-/លោកប៉ាអ្នកម៉ាក់លោកពូជម្រាបសួរ!"រាងក្រាសដកក្រសែភ្នែកចេញពីទូរស័ព្ទមកញញឹមសមសួនដាក់នាមជាលោកពូអ្នកមីងបន្តិចតែក៏ត្រូវគាំងអណ្ដាតក្រលាសលែងចេញបន្ទាប់ពីវត្តមានរបស់ក្មេងប្រុសម្នាក់ដែលរត់ទម្រាំជើងចុះមកជាមួយនិងស្នាមញញឹមជាប់មិនរលុបដល់ថ្នាក់យ៉ុនហ្គីនាយភ្លឹកទៅហើយ

       ដំណើរល្វត់ល្វន់មកជាមួយស្នាមញញឹមជាប់ថ្ពាល់ដែលអាចអោយគ្រប់គ្នាគយគន់វង្សភ័ត្រារបស់ក្មេងប្រុសម្នាក់នេះសឹងតែគ្រប់គ្នាៗព្រោះតែរូបរាងរបស់គេរៀបបាបដូចជាមនុស្សស្រីក្រមុំម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតជាគូគាប់របស់មនុស្សគ្រប់គ្នាដែលពួកគេតែងតែដណ្ដើមចង់បានមកឱបក្រសោបក្នុងទ្រូង

        "មកហើយហីកូន?"អ្នកស្រីផាក ជីរ៉ាលើកដៃអង្អែលក្បាលកូនប្រុសថ្នមៗដោយក្ដីក្នក់ខ្នាញ់ចិត្តនិងកូនរបស់គាត់ខ្លាំងណាស់អាយុ22សកអែកខានស្អែកទៅហើយតែកុំមើលចរឹកក្មេងអាយុ15ចង់ល្អជាងផង
 
      "បាទ!"នាយតូចស្រដីយ៉ាងទន់ភ្លន់ហាក់រៀបខ្លួនមិនសូវត្រូវបន្ទាប់ពីទទួលបានក្រសែរភ្នែកសម្លឹងឥតដាក់របស់អ្នកជាភ្ញាវដែលតាមសម្លឹងមើលគេគ្រប់ជំហ៊ានឡើងគេរឹងខ្លួនធ្វើអ្វីមិនត្រូវទៅហើយ
 
       "ហេជីនេះគឺជីមីនកូនប្រុសរបស់យើងគេត្រលប់មកពីUSAបានមួយខែហើយ!"គ្រាន់តែកូនកម្លោះដាក់គូទអង្គុយមិនទាន់បានក្ដៅគូទផងអ្នកស្រីជីរ៉ាក៏ប្រញាបឮណែនាំខ្លួនកូនប្រុសឲទៅកាន់គ្រប់គ្នា
 
        "អា៎នេះឬក្មួយជីមីន?ហីយ៉ាបែកគ្នាយូបែកសាច់ស្អាតជាងកាលពីនៅក្មេងៗទៅទៀត!"អ្នកស្រីហេជីក៏លើកដៃមកអង្អែលសក់ដ៏ទន់រលាស់របស់នាយតូចតាមចិត្តដែលមានក្ដីនឹករឮកដល់ក្មេងម្នាក់នេះ
   
       "បាទអរគុណអ្នកមីង!អ្នកមីងនិងលោកពូសុខសប្បាយទេឬ?"
   
       "បាទសុខធម្មតាទេ!អ៎ក្មួយនេះគឺយ៉ុនហ្គីកូនប្រុសរបស់មីងហើយម្នាក់ទៀតគឺជុងគុកដែលទៅលេងខាងក្រៅឯនោះ"គាត់ក៏ចាប់ណែនាំកូនប្រុសរបស់ខ្លួនជាមុនទើបបន្តទៅដល់កូនចិញ្ចឹមរបស់ខ្លួនដែលគ្រាន់តែមកដល់ទីនេះភ្លាមបាត់មុខភ្លាមតែម្ដងមិនដឹងជាទៅណាសង្ស័យតែទៅតាមញ៉ែក្រមុំៗកម្មកររបស់លោកផាកទេចប់មិនខាន
 
         "យ៉ុនហ្គី?ជុងគុក?បងយ៉ុនហ្គីបងជុងគុកដែលធ្លាប់រត់លេងជាមួយខ្ញុំមែនទេ?"នាយឧទានឡើងមកទាំងសប្បាយចិត្តហាក់ដូចជាចង់ជួបមុខបងប្រុសទាំងពីណាស់អញ្ចឹងតែសេចក្ដីរំភើបទាំងប៉ុន្មានក៏ត្រូវរលាយអស់បន្ទាប់ពីទទួលបានសម្ដីដ៏មហាសែនទាក់ទាញកំភ្លៀងរបស់រាងក្រាស
   
      "គឺជាក្មេងដែលឯងធ្លាប់ឡើងជិះក.បោចសក់ហើយក៏ជាមនុស្សម្នាក់ដែលស្អប់ឯងខ្លាំងផងដែលអាក'ធាត់"យ៉ុនហ្គីក៏លូកមាត់ចូលមកនិយាយកាត់ផ្ដាច់កិច្ចសន្ទនារបស់ពួកគេថែមទាំងឆ្លៀតសម្លក់មុខរាងតូចទៀតឯនាយតូចនុះក៏មិនអោយចាញ់ចិត្តកាលបើបានឮគេតិះដៀលខ្លួនបែបនេះទៅហើយចរឹកដែលគួអោយស្រឡាញ់គួអោយខ្នាញ់ក៏ប្រែឡើងមកជាខ្លាមួយរំពិច
   
       "នែ៎អាលោកឯងជាស្អីបានមកដៀលយើងក'ធាត់ក'ធាត់ពេញមាត់និងចង់ត្រូវមែនទេ?"គ្រាន់តែយ៉ុហ្គីដៀលខ្លួនចប់ភ្លាមនាយតូចក៏ស្ទុះងើបឈរឡើងច្រត់ចង្កេះចម្អុរមុខយ៉ុនហ្គីចំៗដៀលតបទៅវិញមើលមិចឃើញគេមានមាឌធាត់?មាឌគេឡើងតូចច្រលឹងសមសួនជាមនុស្សស្រីប្រហែលជាភ្នែកអាគាត់និងមានបញ្ហាហើយបានជាមើលឃើញគេមានមាឌធាត់នោះ
   
        "មីនអង្គុយចុះមកកូន!"លោកផាកក៏ប្រញាប់ទាញដៃកូនឲអង្គុយចុះមកវិញខ្លាចក្រែងមានរឿងមិនទើសទាស់ដល់អ្នកខាងនោះព្រោះកូនគាត់នេះថ្វីត្បិតតែអតីតកាលមានរាងធាត់មិនស្រឡូនស្អាតដូចពេលនេះពិតមែនតែគេសែនស្អប់ណាស់អ្នកដែលហៅគេថាមានរាងធាត់អីបែបនេះធានាថាបត់ក.នៅកន្លែងមិនខាន
 
          "យើងមិនចង់ឈ្លោះជាមួយក្មេងទេឥតបានការ!"យ៉ុនហ្គីងើបឈរស៊កដៃចូលហោប៉ៅនិយាយឌឺដងទៅកម្លោះតូចវិញជាមួយនិងសម្ដីដែលចេញមកសឹងតេធ្វើអោយកូនស្រីខ្ញុំហក់ទៅចាប់ហែកមាត់ឲរយះជា2.3ទៅហើយ(សម្ដីហំហា៎bro 🙄)
     
       "អ៎អញ្ចឹងឬអាលោកចាស់ជិតងាប់!!!មុខសៗស្លេកៗបែបនេះសង្ស័យតែជក់ជ្រុលផងក៏មិនដឹង?"នេះណា៎ផាក ជីមីនតិចថាមិនស្គាល់តែដាក់មកមួយមាត់មកនាយតទៅវិញហើយកុំគិតថាគេមានមាឌល្អិតចរឹកអាចស្លូតមើលងាយយ៉ាងមិចក៏បានតែធាតុពិតអាចស្មានមិនដល់

You've reached the end of published parts.

⏰ Last updated: Feb 05 ⏰

Add this story to your Library to get notified about new parts!

💍ផ្ចាញ់ស្នេហ៍លោកគូដណ្ដឹង💐Where stories live. Discover now