EP 11(អ្នកម៉ាក់ស្វែងរកខ្ញុំ)

494 28 3
                                    

*ថ្ងៃបន្ទាប់

Joong បានស្វែងរក Dunk គ្រប់ទីកន្លែងនៅតែមិនបានដំណឹងអ្វីទាំងអស់ គេក៏បានឲកូនចៅរបស់ស្វែងរកទូទាំងប្រទេសទាំងមូលតែម្ដងមិនថាត្រូវប្រើរយៈពេលយូរប៉ុណ្ណាក៏ដោយ (តែចង់យាយថា Pond ឆ្លើយថា No ហើយ bro🥱)

"Yin . Kim ពួកអែងត្រូវទៅកូរ៉េជាមួយយើងនៅយប់នេះ" Joong

"បាទចៅហ្វាយតែរឿង..." Kim និយាយមិនទាន់ចប់ក៏ត្រូវ Joong និយាយកាត់

"រឿងនោះទុកអោយលេខា Sonya ចាត់ការចុះ" Joong

"បាទចៅហ្វាយ" Kim & Yin

*កាត់មកមើល PondPhuwin and Dunk at U.S.A

Pond គេបានយក Dunk មកផ្ទះរបស់គេផ្ទាល់តែម្ដងមិនបានយកទៅមន្ទីរពេទ្យទេ

+បន្ទប់ទទួលភ្ញៀវ

"Pond កូនម៉ាក់បានពិនិត្យមើលមិត្តកូនរួចហើយនិងបានដាក់ថ្នាំឲគេខ្លះៗហើយកូន មួយទៀតហេតុអីបានមិត្តកូនគេរបួសដល់ថ្នាក់នេះ hmm.."Emma ម៉ាក់របស់ pond បានសួរទៅកាន់កូនយ៉ាងស្រទន់និងព្រួយបារម្ភ

"គឺគេគ្រោះថ្នាក់ចរាចរណ៍ណាម៉ាក់ហើយរឿងផ្សេងទៀតវាវែងឆ្ងាយណាស់ម៉ាក់" Pond

"បើចឹងម៉ាក់លេងសួរហើយ ចុះម្នាក់នេះជាអ្នកណា"Emma

"ម្នាក់នេះគឺជាអនាគតកូនប្រសាររបស់ម៉ាក់ណាលោកស្រី Emma សំណព្វចិត្ត" Pond និយាយទាំងដើរទៅឱប Phuwin មើលទៅកាន់ម៉ាក់របស់គេ

"ជំរាបសួរអ្នកមីង" Phuwin លើកដៃសំពះអ្នកស្រី Emma

"អ៎រចឹងហ៌អាកូនជើងល្អនេះមិនដែលប្រាប់ម៉ាក់សូម្បីតែបន្តិច" Emma ដើរទៅញឹងស្លឹកត្រចៀក Pond តែម្តង

"អួយៗម៉ាក់នេះកូនក៏កំពុងតែប្រាប់នោះអី" Pond ស្រែកទាំងយកដៃមកចាប់ដៃម៉ាក់របស់ ដោយមិនខ្វល់អ្នកស្រី Emma បានលេងដៃពីត្រចៀក Pond បែមកកាន់ដៃ Phuwin វិញ

"មកនេះមកកូនមកអង្គុយជិតម៉ាក់ឲម៉ាក់សុំមើលមុខឲច្បាស់តិចមើល" Emma

"បាទអ្នកមីង" Phuwin

"ហៅម៉ាក់ៗទៅកូន មើលមុខមាត់គួរឲស្រឡាញ់ណាស់តើនៀក" Emma គាត់បានចាប់មុខ Phuwin មកញិចមុខ Phuwin តិចៗតាមចិត្តខ្នាញ់

ភរិយាបំណុល🖤Where stories live. Discover now