EP :16 លឿនលើសពីការរំពឹងទុក)

363 26 4
                                    


យើងកាត់មកដល់ថ្ងៃដែលត្រូវចេញដំណើរមកប្រទេសថៃវិញ យន្តហោះឯកជនមួយបានហោះចុះនៅប្រលានដែលជាប្រលានឯកជនសម្រាប់គ្រួសារ PPNARAVIT ។ សន្ធឹកនៃការជំហ៊ានពីមួយជំហា៊នទៅមួយជំហា៊ន ដែលបង្ហាញពីភាពស្រស់សង្ហារបស់កម្លោះទាំងបីនាក់របស់យើងបានធ្វើដំណើរចុះពីលើយន្ដហោះដោយមាននៅអង្គរក្សមកអមជាមួយ។

ក្រិបៗៗ.....សម្លេងនៃការថតរបស់កាំមេរ៉ាក៏បានបន្លឺឡើងដោយមានអ្នកសារព័ត៌មាននៅទីនោះយ៉ាងច្រើនកុះករ នេះក៏មកពីពួកគេទាំងបី គឺជាបុគ្គលដែលល្បីល្បាញខាងជំនួញនិងខាង Designs ក៏ខ្លាំងពូកែ។ (តែ Dunk មិនបានបើកបង្ហាញមុខជាសាធារណៈនោះទេ)

" សួស្តីលោក Pond តើលោកអាចផ្ដល់ពេលដើម្បីឲពួកខ្ញុំអាចសួរលោកពីរទៅបីសំណួរបានទេ" អ្នកកាសែតស្រែកសួរទៅកាន់ Pond

"គ្មានបញ្ហានោះទេ" Pond និយាយទាំងញញឹម

"តើលោកយល់យ៉ាងណាក្នុងការវិលត្រឡប់មកធ្វើជំនួញនៅប្រទេសយើងវិញ" អ្នកកាសែត

"ក្នុងសំណួរខ្ញុំយល់ថា ការដែលខ្ញុំមកនេះគឺខ្ញុំមកមើលការខុសត្រូវក្រុមហ៊ុនខ្ញុំធម្មតា ខ្ញុំមិនបានមកធ្វើជំនួញអ្វីធំនោះទេ" Pond តបទៅអ្នកកាសែត

"តើលោកអាចប្រាប់ពួកយើងបានទេអំពីទំនាក់ទំនងរបស់លោកនិងលោក Phuwin ថាតើអ្នកទាំងពីត្រូវជាអ្វីនិងគ្នាឲពិតប្រាកដ " អ្នកកាសែតសួរបន្ត

"ក៏ខ្ញុំជាមួយនិង Phuwin ពួកយើងជាគូរដណ្តឹងនិងគ្នា" Pond និយាយដែលធ្វើឲអ្នកកាសែតចំហមាត់តែម្ដង សូម្បីតែ Phuwin ក៏មិននឹកស្មានថា Pond ហ៊ាននិយាយដែរ

" តើលោកអាចប្រាប់ខ្ញុំបានទេហេតុអ្វីពួកលោកចាកចេញពីប្រទេសថៃកាលពីមួយឆ្នាំមុន " អ្នកកាសែត

" រឿងនេះពួកខ្ញុំសុំមិនឆ្លើយ....." Pond and Dunk និយាយដំណាលគ្នា បើមើលទឹកមុខ Dunk វិញចង់តែចាប់ហែកអ្នកដែលសួរសំណួរមួយនេះនោះទេ

"ខ្ញុំសូមអាស្រ័យពួកលោកមេត្តាបើកផ្លូវ" zin អ្នកជំនិត Pond និយាយទៅកាន់អ្នកកាសែត ទោះអ្នកការសែតបន្ដសួរក៏ដោយ ។

បន្ទាប់ពីនោះពួកគេក៏បន្ដធ្វើដំណើរកាន់ក្រុមហ៊ុនរបស់ពួកគេតែម្ដង ព្រោះមិនចង់ខាតពេលច្រើន។

ភរិយាបំណុល🖤Where stories live. Discover now