Ch28: យើងមិនដែលក្បត់គេទេ

2.6K 164 14
                                    

ថ្ងៃនេះរាងតូចដេកទ្រមក់ទាល់តែថ្ងៃចាំងចូលបន្ទប់ ហើយពេលដឹងខ្លួនមកវិញក៏ដឹងថាគេចេញទៅធ្វើការបាត់ទៅហើយ។ មិនចម្លែកទេដែលគេក្លាយជាអ្នកមានទាំងក្មេងបែបនេះ បើគេខំប្រឹងធ្វើការដល់ម្លឹង មិនដូចជានាយទេ គ្មានប្រាក់ហើយ គ្មានចំណេះដឹងខ្ពស់ទៀត តទៅប្រហែលជារកការងារធ្វើមិនបាន និងត្រូវដេកស៊ីមួយជីវិតហើយដោយសារលុយគេ។ ហ៊ឹម! ជីវិតនេះកំសត់ណាស់។
"អ្នកប្រុស គ្រូពេទ្រមកហើយចាស"
"ប្រាប់គេឲ្យចាំបន្តិចទៅហាន់ណា ខ្ញុំរួចឥឡូវហើយ"
"ចាស"
មុនគេទៅធ្វើការ គេក៏បានផ្ដាំអ្នកបម្រើឲ្យប្រាប់នាយថាថ្ងៃបន្តិចមានគ្រូពេទ្រមកពិនិត្យសុខភាពនាយនិងកូន។ គេមិនចង់ឲ្យអ្នកខាងក្រៅដឹងរឿងដែលនាយពរពោះកូនឲ្យគេទេ សូម្បីមនុស្សនៅទីនេះ មានមិនច្រើនប៉ុន្មានទេដែលដឹងថានាយអាចមានកូន មានតែហាន់ណា មេការនិងជំនិតរបស់គេប៉ុណ្ណោះ។
តាមការពិតមនុស្សប្រុសក្មេងស្អាតកាលពីថ្ងៃមុនគឺជាគ្រូពេទ្យដែលគេបានជួលយ៉ាងពិសេសទុកសម្រាប់មើលថែនាយកំឡុងពេលមានផ្ទៃពោះសោះ នាយខំតែគិតរឿងផ្សេង។ មិនមែនត្រឹមតែគេទេ ជីមីនក៏នៅទីនេះដែរ បាត់មុខយូរគេប្រែក្លាយជាជំនួយការគ្រូពេទ្យដែលនាយមិនដឹងទាល់តែសោះ។
"កូននិងប៉ាៗមានសុខភាពល្អណាស់ គ្មានអ្វីគួរឲ្យបារម្ភទេ"
ថេយ៉ុងញញឹម ដកដង្ហើមធូរទ្រូងក្រោយលឺសម្ដីគ្រូពេទ្យ ព្រោះនាយពិតជាភ័យណាស់ដោយសារនេះជាលើកដំបូង ហើយកូនកើតឡើងដោយការពិសោធន៍របស់គេទៀត នាយពិតជាបារម្ភពីកូនខ្លាំងណាស់។
"អរគុណណាស់គ្រូពេទ្យ ចុះពេលណាទើបអាចពិនិត្យដឹងថាគេជាកូនប្រុសឬស្រី?"
"ទាល់តែ១៨ទៅ២០សប្ដាហ៍ តែពេលនេះគេទើបតែបាន៤សប្ដាហ៍ប៉ុណ្ណោះ"
"គេនៅតូចខ្លាំងណាស់"
"បាទ អ៊ីចឹងត្រូវតែថ្នមបន្តិច ជាពិសេសរឿង... រឿងលើគ្រែបាទ"
ពេទ្យមិនចង់និយាយរឿងនេះទេ តែមើលទៅសភាពនាយតូចគឺដូចបាក់កម្លាំងពេកទើបត្រូវដាស់តឿន។
"ហាស? តែគេប្រាប់ខ្ញុំថារឿងនោះមិនអីទេ ឬគេ..."
"មិនមែនទេ លោកប្រធានមិនខុសទេ តែខ្ញុំគ្រាន់តែចង់ណែនាំឲ្យកាត់បន្ថយប៉ុណ្ណោះ"
"អ៎បាទ អរគុណ ចាំខ្ញុំប្រាប់គេ"
"បាទខ្ញុំជឿថាលោកប្រធានប្រាកដជាស្ដាប់សម្ដីភរិយាគាត់មិនខាន"
ភរិយា? ថេយ៉ុងសើចមិនសូវសមពេលលឺសព្វនាមដែលគេហៅខ្លួន ព្រោះការពិតទៅនាយមិនមែនជាភរិយាគេអីទេ គេគ្រាន់តែទុកនាយឲ្យពរពោះកូនឲ្យគេប៉ុណ្ណោះ។
"អ៊ីចឹង ខ្ញុំលាទៅវិញសិនហើយ ខ្ញុំនឹងណាត់ជួបពិនិត្យនៅទីនេះថ្ងៃក្រោយទៀត"
"បាទគ្រូពេទ្យ! ហាន់ណាជួយជូនដំណើរគាត់ផង"
"ចាសអ្នកប្រុស"
ក្រោយពួកគេចេញទៅ ថេយ៍ក៏នៅអង្គុយអង្អែលពោះ និយាយថ្អូញថ្អែរតែម្នាក់ឯងដោយទឹកមុខស្រងូតស្រងាត់។
"ប៉ាៗមើលទៅមិនអាចចេញពីផ្ទះនេះទៀតនោះទេ ព្រោះគេបានរៀបចំបន្ទប់ពិនិត្យ បន្ទប់សម្រាលនៅផ្ទះអស់ទៅហើយ តែមិនអីទេ ដើម្បីកូនប៉ានឹងទ្រាំនៅឲ្យបាន"
នាយគិតមិនខុសគេមនុស្សដូចគេប្រាកដជាគិតដល់វែងឆ្ងាយ និងរៀបចំផែនការរួចអស់ទៅហើយ ទោះនាយចង់រត់មែននោះក៏មិនអាចរត់រួចដែរ។
ថេយ៉ុងដើរចេញពីបន្ទប់ក៏ជួបនឹងជីមីននៅឈររង់ចាំ នាយស្មានថាគេទៅវិញបាត់ទៅហើយ ទឹកមុខគេដូចប្រែប្លែក មិនសូវស្រស់ស្រាយដូចមុនទៀតទេ។
"ម៉េចក៏មួយរយៈនេះ មិនឃើញឯង?"
"មិនឃើញទេហេស ថាយើងជាប់រៀនហើយហាត់ការនៅមន្ទីពេទ្យ?"
"មើលទៅឯងមិនពេញចិត្តទេ ហេតុអីក៏ជ្រើសរៀនពេទ្យ?"
ជីមីនធ្វើមុខធុញទ្រាន់ ទើបពួកគេបណ្ដើរគ្នាទៅនិយាយកន្លែងស្ងាត់ មិនចង់ឲ្យនរណាម្នាក់មករំខាន។
"ឯងគួរតែដឹងហើយ"
"គឺ... ហ៊ឹម គេមិនគួរណាបង្ខំឯងទេ"
"មិនមែនបង្ខំទេ គឺគាត់បានរៀបចំផ្លូវជីវិតឲ្យយើងរួចហើយ យើងគ្មានសិទ្ធិប្រកែក"
"ទោះយ៉ាងណាក៏ឯងបានរៀនបន្តដែរ មើលយើងទៅ យើងមិនអាចសូម្បីតែឈានជើងចេញពីទីនេះ"
រៀនអ្វីដែលខ្លួនមិនពេញចិត្ត វាប្រសើរជាជាងគ្មានឱកាសបានរៀនអ្វីទាំងអស់ដែរ។
"ឯងមិនយល់ទេ! យើងនៅតែចង់តឿនឯង តទៅកូនរបស់ឯងក៏មិនខុសពីយើងដែរ ហើយប្រហែលជាអាចធ្ងន់ធ្ងរជាងនេះ។ ណ្ហើយ! ទោះយើងដុកឲ្យឯងរត់ពេលនេះក៏ឯងរត់លែងរួចដែរ"
នាយចង់ឲ្យថេយ៉ុងចេញពីផ្ទះនេះតាំងពីដំបូងតែមិនដែលជួយអ្វីគេបានសោះ មានតែគេដែលបានជួយនាយ។
"នរណាថាយើងចង់ចេញពីទីនេះ?"
"ថាម៉េច? ឬឯងចង់នៅទីនេះជាមួយឌែត?"
"យើងមានកូនជាមួយគេហើយ យើងមិនអាចគិតតែខ្លួនឯងទេ"
"ល្អហើយដែលចេះគិត តែទោះថ្ងៃនេះគាត់អាចនឹងនៅថ្នាក់ថ្នមឯងមែន ប៉ុន្តែបើថ្ងៃណាមួយ គាត់ដឹងថាឯងក្បត់គាត់ គាត់នឹងគ្មានថ្ងៃលើកលែងឲ្យឯងទេ ត្រៀមរស់នៅក្នុងនរកទៅ"
ថេយ៉ុងនៅត្រឹង ក្ដាប់ដៃជាប់ទ្រាំស្ដាប់សម្ដីរបស់គេ។ និយាយមកនេះ ធ្វើដូចជានេះជាជនបង្កប់ អាចនឹងក្បត់ជេឃេបានគ្រប់ពេលយ៉ាងអ៊ីចឹង។ មិនថាជេឃឬជីមីនសុទ្ធតែមើលនាយក្នុងផ្លូវបែបនោះ។
"យើងមិនបានក្បត់គេ ហើយរឹតតែមិនធ្លាប់គិត"
ជីមីនដើរទៅជិតម្ចាស់សមីខ្លួន ប្រៀបដូចជាកំពុងព្យាយាមដាក់សម្ពាធគេឲ្យនិយាយការពិត។
"យើងនឹងចាំមើលទង្វើរបស់ឯង"
និយាយហើយនាយក៏បែរខ្នងគិតចង់ដើរចេញ តែភ្លាមៗក៏ឈប់ឆ្ងក់លួចបក់សម្ដីមួយប្រយោគទៅថេយ៍។
"ត្រូវហើយ... ឌែតស្អប់មនុស្សក្បត់ មនុស្សកុហកខ្លាំងណាស់ បើឯងយកចិត្តគាត់បានហើយ កុំក្បត់គាត់ឲ្យសោះព្រោះគាត់បើស្រលាញ់ប៉ុណ្ណាគឺស្អប់ប៉ុណ្ណឹង"
"ខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេ!"
តើនាយមានរឿងអីដែលត្រូវក្បត់នឹងគេទៅ? បើសិននាយចាកចេញពីគេនៅថ្ងៃណាមួយមែន វាគឺមានន័យថានាយទ្រាំលែងបាននឹងទង្វើគ្មានមេត្តារបស់គេ មិនមែននាយមានចិត្តក្បត់គេនោះទេ។
នាយមិនធ្លាប់ដឹងពីរឿងរ៉ាវខាងក្នុងទំនាក់ទំនងរវាងគេនឹងអ្នកម៉ាក់ទេ មិនដឹងហេតុអីគេស្អប់ម៉ាក់ខ្លាំង ស្អប់មនុស្សក្បត់ហើយមិនព្រមលើកលែងឲ្យម៉ាក់ទាល់តែសោះ។ ពេលនាយនៅជាមួយម៉ាក់ក៏គិតថាគេជាមនុស្សអាក្រក់ដែលសុខចិត្តលក់ថ្នាំឲ្យទៅអ្នកផ្សេងក៏មិនព្រមផ្គត់ផ្គង់វាឲ្យគ្រួសារខ្លួនដែរ តែពេលនាយមកនៅជាមួយគេហើយក៏មើលឃើញថាគ្រួសារចនពិតជាមិនដែលទាក់ទងរកគេមុនមែន បើសិនជារឿងនោះគ្មានអត្ថប្រយោជន៍សម្រាប់ពួកគេ។
ត្បិតថាក្នុងខ្លួនគ្មានពិរុតអ្វី ប៉ុន្តែក្នុងចិត្តវិញនៅតែគិតដល់សម្ដីជីមីន ធ្វើឲ្យការងារដែលនៅក្នុងដៃពេលនេះដូចជាចាប់កាន់មិនជាប់សោះ។
"អ្នកប្រុសប្រយ័ត្នមុតដៃ"
"អុ៎! ហឺយ ខ្ញុំអារម្មណ៍មិនល្អសោះហាន់ណា ខ្ញុំដូចជារៀនមិនចូលទេ"
នាយចង់រៀនប៉ាក់ រៀនចាក់កន្សែង ចាក់អាវជាមួយនឹងមនុស្សជំនិតរបស់ខ្លួនណាស់ តែបែជាក្នុងខ្លួនគ្មានស្មារតីគ្រប់គ្រាន់ ចេះតែអង្គុយភ្លឹក នឹកគិតដល់រឿងផ្សេង។
"អ៊ីចឹង អ្នកប្រុសចង់ធ្វើអ្វីផ្សេងទេ?"
"ខ្ញុំឃ្លាន ចង់ញ៉ាំទៀតហើយ"
"អ្នកប្រុសចង់ញ៉ាំអីដែរ?"
"ខ្ញុំចង់ញ៉ាំមីត្រជាក់ តែមិនដឹងថានៅអ៊ីតាលីនេះ គេរកទិញនៅឯណាទេ"
គ្រាន់តែគិតក៏ចង់យំដែរ ហេតុអីកូនម្នាក់នេះធ្វើទុក្ខនាយចង់តែញ៉ាំអាហារកូរ៉េ ហើយឲ្យនាយទៅរកនៅឯណាទៅ? នេះជាទឹកដីអ៊ីតាលីណាកូន ឌែតឌីរបស់កូនជាជនជាតិអ៊ីតាលី កូនទៅឃ្លានបែបហ្នឹងមិនបានទេ។
"អ្នកនៅទីនេះគ្មាននរណាស្គាល់ទេ ខ្លាចថាទិញមកមិនត្រូវចិត្តអ្នកប្រុស"
"ឲ្យធ្វើយ៉ាងម៉េច បើមិនបានញ៉ាំទេ ខ្ញុំដាច់ខ្យល់ស្លាប់មិនខានទេ"
"អ្នកប្រុសកុំដល់ថ្នាក់ហ្នឹងអី!"
"មិនដឹងទេ ពិបាកក្នុងខ្លួនណាស់បើមិនបានញ៉ាំវា"
ថេយ៉ុងនិយាយបណ្ដើរចាប់ផ្ដើមទឹកភ្នែករលីងរលោងបណ្ដើរ មនុស្សកំពុងតែគិតច្រើនហើយមួរម៉ៅរកអ្វីញ៉ាំមិនបានដូចចិត្តទៀត។
"ចាំខ្ញុំទៅប្រាប់ពួកគេឲ្យ អ្នកប្រុសចាំបន្តិចទៅ"
ពេលហាន់ណាចេញពីបាត់ រាងតូចក៏ចាប់ផ្ដើមអង្គុយត្រម៉ង់ត្រម៉ោចសម្លឹងមើលតែនាឡិការព្យួរនឹងជញ្ជាំងមិនដឹងថាកាលណាទើបបានរបស់ដែលខ្លួនត្រូវការនោះទេ។
ពេលវេលាចេះតែកន្លងផុតទៅរហូតហួសពេលអាហារថ្ងៃត្រង់ តែថេយ៍បែនៅសម្ងំដេកចាំគេទិញមីមកឲ្យនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ដោយភ្នែកចេះតែមើលទៅមាត់ទ្វារ។ នាយមិនព្រមលូកបាយមួយម៉ាត់ នឹកឃើញតែមីធ្វើឲ្យអ្នកក្នុងផ្ទះចាប់ផ្ដើមចលាចល ព្រោះម្នាក់ៗមិនដឹងថាទៅរកឲ្យនៅឯណា។
"អ្នកប្រុសតូចញ៉ាំបាយបន្តិចសិនទៅ"
ដល់ថ្នាក់មេការធំលើកអាហារមកទុកនឹងមុខទៅហើយក៏ថេយ៍មិនព្រមយកភ្នែកមើល គិតតែសម្ងំស្ងៀមធ្វើមុខស្រងូតស្រងាត់គួរឲ្យអាណិត។
"អ្នកប្រុស...អឺ..."
គាត់ប្រុងនិយាយលួងលោមគេដែរ មិនចង់បង្ខំអ្នកមានពោះពង់ទេ តែបែជាត្រូវអ្នកបម្រើផ្សេងទៀតចូលមកកាត់ចង្វាក់។
"មេការ! លោកម្ចាស់មកវិញហើយ"
"ថាម៉េច? គាត់មិនដែលមកវិញពេលនេះនោះទេ"
មេការចង់ប្រាប់ឲ្យថេយ៉ុងរៀបរឹកឲ្យត្រឹមត្រូវពេលលោកម្ចាស់មកដែរតែគេបែត្រឡប់គេងបែខ្នងមិនព្រមស្ដាប់គាត់ ហើយមិនខ្វល់ពីវត្តមានម្ចាស់ផ្ទះទាល់់តែសោះ។
"លោកម្ចាស់ ម៉េចក៏ត្រឡប់មកវិញពេលនេះ?"
រាងក្រាស់ដែលត្រឡប់មកវិញដោយមានកាន់អីវ៉ាន់សំពីងសំពងមិនតបត បែជាមើលទៅរាងតូចដែលគេងបែខ្នងដាក់នាយទាំងចងចញ្ចើម។ នេះគេមិនគិតខ្វល់ពីនាយខ្លះទេហេស?
"ថេយ៉ុង! មកគេងអីនៅត្រង់ហ្នឹង?"
"..."
រាងក្រាស់ដកដង្ហើមធំនឹងរឹកពាព្រងើយកន្តើយរបស់គេ។ នាយនិយាយប៉ុណ្ណឹងហើយ គេបែនៅធ្វើហីមិនព្រមឆ្លើយហើយនៅមិនមើលមុខនាយទៀត។ កាន់តែខ្លាំងដៃពីមួយថ្ងៃទៅមួយថ្ងៃហើយតាសនៀក៎។
"មិនចង់ញ៉ាំមីត្រជាក់ទៀតទេហេស?"
"ហាស? មី?"
នាយតូចងើបក្រោសសម្លឹងទៅមើលម្ចាស់សម្លេងមុននេះក៏ឃើញនៅក្នុងដៃគេមានកាន់ថង់ជាច្រើន ហើយពេលនាយដើរចូលកាន់តែជិតគេ នាយក៏ធំក្លិនអាហារជាច្រើនមុខដែលវាសុទ្ធតែរបស់នាយចង់ញ៉ាំ។
"មិនឲ្យទេ!"
ពេលថេយ៍លូកដៃទៅយក រាងក្រាស់ក៏កំហកដាក់មិនព្រមឲ្យធ្វើឲ្យមនុស្សខ្លួនតូចបញ្ចេញទឹកមុខ ដូចរកចង់យំទៀតហើយ។
"លោក..."
"និយាយឲ្យស្រួលបួល"
"ជេឃេ ឲ្យអូនមកណា អូនចង់ញ៉ាំពិតមែន"
ថេយ៍ពេបមុខពេបមាត់ ចូលទៅអង្រួនដៃគេដូចក្មេងកំពុងសុំរបស់លេងទើបធ្វើឲ្យគេសើចទាំងចិត្តខ្នាញ់ មិនគួរណាក្មេងនេះ ពេលចាញ់កូនទៅកាន់តែគួរឲ្យស្រលាញ់ ហើយគួរឲ្យចង់ចាប់ក្រញិចបំផុតជាពិសេសអារឿងងរង៉ក់អត់ព្រមញ៉ាំបាយហ្នឹងតែម្ដង។
"ចង់ញ៉ាំដល់ថ្នាក់ទ្រាំដាច់បាយដាច់ទឹក? ចង់ត្រូវហេស?"
"មិនមែនទេ គឺអូនញ៉ាំបាយមិនចូលពិតមែន"
"បើហ៊ានតែធ្វើបែបនេះទៀតត្រូវមិនខានទេ"
រាងក្រាស់ចាប់ច្បិចថ្ពាល់ប៉ោងៗ ទាល់តែក្រហមដល់ម្ចាស់ខ្លួនចង់ស្រែកយំទើបនាយព្រមឈប់។ ពាក្យគម្រាមរបស់គេបើពីមុន វាគួរឲ្យខ្លាចព្រោះមានន័យថាបើគេមិនប្រើហិង្សាក៏ច្បាស់ជាបង្គាប់បង្ខំនាយដែរ។ តែគេពេលនេះ គេគ្រាន់តែក្ដិចថ្ពាល់នាយ បែបខ្នក់ខ្នាញ់ប៉ុណ្ណោះ។ ចំពោះមនុស្សគ្រប់គ្នាដែលនៅទីនេះក៏ចាប់ផ្ដើមមើលដឹងពីការប្រែប្រួលរវាងទំនាក់ទំនងពួកគេទាំងពីរ។ ដល់ថ្នាក់បោះបង់ការងារចោលកណ្ដាលទី រត់ទៅទិញមីឲ្យថេយ៍ដល់ជាយក្រុងអីនេះ វាមិនមែនជាអារម្មណ៍ធម្មតាទៀតទេ។

To be continue 💗

Admin ខានផុសម៉ានថ្ងៃ រវល់ធ្វើកឋិន 😂😂 ឥឡូវមកវិញហើយ😛😛

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now