Ch45: កូនកាត់មករកខ្ញុំ

2.5K 199 55
                                    

បន្ទាប់ពីរៀបចំខ្លួននិងជូតទឹកភ្នែកឲ្យស្ងួតពីថ្ពាល់រួចរាល់ ថេយ៉ុងក៏ដើរចេញពីបន្ទប់ទៅរកកូនក៏ឃើញពួកគេកំពុងអង្គុយនិយាយគ្នាជាមួយនឹងឌែតឌីរបស់គេ មើលទៅដូចជាសប្បាយចិត្តដល់ហើយ។
"ពួកកូនហាត់រួចរាល់ហើយហេស?"
"បាទ"
"ឆាប់ទៅងូតទឹកទៅ  ចាំប៉ាធ្វើម្ហូបឆ្ងាញ់ៗឲ្យណា"
"មិនអីទេ ថ្ងៃនេះពួកយើងទៅញ៉ាំអីខាងក្រៅជាមួយនឹងឌែតឌី"
"ទៅខាងក្រៅ?"
"មែនហើយ! អូនមិនចាំបាច់រៀបចំអាហារទេ យប់នេះយើងនាំកូនទៅពិធីជប់លៀង យប់បន្តិចទើបមកវិញ"
អ្នកជាស្វាមីលូកមាត់ បន្ថែមពីអ្វីដែលជែកបាននិយាយធ្វើឲ្យរាងតូចស្ទាក់ស្ទើរដែរតែមិនហ៊ានសួរនាំថាគេទៅណា ទៅដើម្បីអ្វីខ្លាចថាសួរហើយគេមិនពេញចិត្ត។
"ប៉ាទៅជាមួយពួកយើងដែរទេ?"
ថេយ៉ុងធ្វើភ្នែកឡេងឡង់មិនដឹងគួរឆ្លើយតបនឹងកូនប្រុសច្បងបែបណា ព្រោះសិទ្ធិសម្រេចឬសេរីភាពរបស់នាយ មិនស្ថិតលើនាយនោះទេ។
"ប៉ាកូនមិនស្រួលខ្លួន ឲ្យគេសម្រាកនៅផ្ទះចុះ  យើងទៅតែបីនាក់បានហើយជេយ៍"
"មែន... មែនហើយ កូនដឹងហើយថាសុខភាពប៉ាមិនសូវល្អទេ ពួកកូនទៅជាមួយឌែតឌីចុះណា"
បើគេស៊កសៀតរឿងនេះឲ្យទៅហើយ នាយមានតែទទួលយកទាំងដែលការពិតនោះគ្រាន់តែជាលេសដើម្បីបោកកូនមករហូត ព្រោះតែនាយមិនអាចចេញពីផ្ទះនេះបាន។
"ហេតុអីប៉ាឈឺមិនព្រមបាត់ទៀត? ឌែតឌីរកគ្រូពេទ្យល្អៗមកព្យាបាលប៉ាបានទេ ឬផលិតថ្នាំព្យាបាលឲ្យប៉ាៗផង"
ឌែតរបស់គេជាអ្នកផលិតថ្នាំដ៏ល្បីមួយរូបតែបែជាមិនអាចព្យាបាលជំងឺប្រពន្ធខ្លួនឯង?
"ជែក ប៉ាកូនមិនមានជំងឺអ្វីទេ គេប្រតិកម្មជាមួយនឹងធូរលី និងអាកាសធាតុត្រជាក់ទើបមិនអាចចេញទៅខាងក្រៅបាន"
"តែ..."
"កុំបារម្ភពីប៉ាអី កូនទៅលេងខាងក្រៅឲ្យសប្បាយចុះណា"
"បាទ"
ជែកងក់ក្បាលយល់ព្រមទាំងមិនសប្បាយចិត្ត ព្រោះក្នុងចិត្តនាយចង់ចេញទៅណាមកណាជុំគ្នា ជាលក្ខណៈគ្រួសារតែនៅតែមិនអាច។
មានតែជេយ៍ប៉ុណ្ណោះដែលមិនមាត់មិនកតែក្នុងចិត្តរបស់គេ ឆេះឆួលក្ដៅដូចភ្លើង បានត្រឹមតែក្ដាប់ដៃដើរចេញ ព្រោះមិនអាចធ្វើអ្វីបាន។
ថេយ៍ដឹងក្នុងចិត្តច្បាស់ហើយ ព្រោះខ្លួនមានឈ្មោះត្រឹមប្រពន្ធបម្រើ គេម៉េចនឹងអាចនាំនាយដើរហើរចេញមុខចេញមាត់បានទៅ? បើគេចង់បង្ហាញក៏បង្ហាញយូរមកហើយ មិនមែនទុកនាយតែក្នុងផ្ទះ មិនឲ្យនរណាដឹងថាប៉ាបង្កើតកូនរបស់គេជានរណានោះទេ។
...
នៅក្នុងពិធីជប់លៀងប្រែជាចលាចល ផ្អើលទាំងភ្ញៀវកិត្តិយសនិងអ្នកកាសែតដទៃទៀត ព្រោះតែមានវត្តមានកំពូលអ្នកជំនួញបង្ហាញខ្លួនព្រមជាមួយកូនប្រុសភ្លោះទាំងពីរដែលគ្រប់គ្នាមិនសូវបានឃើញនោះទេ ដោយសារតែគេមិនសូវជានាំទៅណាមកណា មិនដូចជាកូនស្រីច្បងដែលនាំទៅគ្រប់ទីកន្លែង។ ពេលបានជួបផ្ទាល់ទើបដឹងថាកូនប្រុសទាំងគូនោះមានមុខមាត់សង្ហាដូចគេបេះបិត ពិតជាមិនសរសើរមិនបានមែន។
"មកនេះមក"
ជេឃេក្រៀកកូនសងខាងព្រោះទីនេះមានមនុស្សច្រើនពេកដែលចូលមកចោមរោមពួកគេ មើលក៏ដឹងថាគេជាភ្ញៀវសំខាន់សម្រាប់ថ្ងៃនេះ។
នាយសង្ហារគ្រងឈុតខ្មៅពីក្បាលដល់ចុងជើងដែលមើលទៅឥតខ្ចោះសាកសមនឹងបុគ្គលិកលក្ខណៈរបស់គេ។ ឃើញហើយ មិនថាប្រុស ស្រី ក្មេងឬចាស់នោះទេ សុទ្ធតែចង់បានមនុស្សប្រុសដូចជាគេមកនែបនិត្យ។ 
អ៊ីចឹងតាស បានជាបង្កើតមកបានកូនស្អាតៗយ៉ាងនេះ មើលចុះ ដូចគេបេះបិតទាំងការតុបតែងខ្លួន និងមុខមាំសង្ហានោះ។ ឯមុខកូនភ្លោះសឹងតែបែងចែកមិនដាច់ថានរណាជានរណា បើកុំតែជេយ៍ពាក់វ៉ែនតា កុំអីគ្រប់គ្នាក៏មិនដឹងថាមួយណាបង មួយណាប្អូនដែរ។
"សួស្ដីលោកដេវីលសុន"
គ្រាន់តែចូលដល់ខាងក្នុង ពួកគេក៏ត្រូវបានរាក់ទាក់ដោយលោកមន្រ្តីធំៗនៅក្នុងទីនោះ ព្រមទាំងអ្នកជំនួញជាច្រើន។ ហើយពិតណាស់ នាយនាំកូនមកលើកនេះក៏ដើម្បីឲ្យកូនៗស្គាល់អ្នកធំទាំងអស់នេះហ្នឹងហើយ ចង់ឲ្យពួកគេចេះទំនាក់ទំនង ងាយស្រួលធ្វើការទៅថ្ងៃក្រោយ។
"បាទសួស្ដី នេះជាកូនប្រុសទាំងពីររបស់ខ្ញុំ ជេយ៍ និងជែក"
ពេលនៅខាងក្រៅ ពួកគេក៏ពីរក៏ក្លាយជាក្មេងស្ដាប់បង្គាប់ មានការអប់រំ ចេះគោរពចាស់ទុំត្រឹមត្រូវ ដោយសារតែបានប៉ារបស់គេជាអ្នកបង្រៀនដោយផ្ទាល់ថាពេលជួបនឹងក្រៅគួរប្រើអកប្បកិរិយាយ៉ាងម៉េចខ្លះ។
"កូនសង្ហាៗណាស់ ថែមទាំងឆ្លាតទៀតផង"
"បាទ ពួកគេកាត់មករកខ្ញុំ"
ពេលមានគេសរសើរកូន នាយក៏លើកយកដាក់ខ្លួន
"ហាហា លោកពូកែមែន ចុះឯណា មិនឃើញភរិយា?"
"ភរិយាខ្ញុំ គេមិនសូវចូលចិត្តអ៊ូអរបែបនេះទេ"
នៅជាមួយកូនគេនិយាយផ្សេង ជួបអ្នកដ៏ទៃគេនិយាយផ្សឹង រឿងទាំងអស់គេសុទ្ធសឹងតែប្រឌិតខ្លួនឯងទាំងអស់។ តាមពិតនរណាក៏ដឹង ថាគេមិនចង់ណែនាំប្រពន្ធឲ្យអ្នកដទៃស្គាល់។
នៅក្នុងកម្មវីធីដ៏ធំមួយនេះ គ្មាននរណាថាមិនស្គាល់ត្រកូលដេវីលសុននោះទេ។ គ្រប់គ្នាសុទ្ធតែកិត្តិយសឲ្យនាយជាពិសេសគ្រួសារដែលស្រលាញ់ភេទដូចគ្នា ដែលមានលទ្ធភាពអាចបង្កើតកូនបានដោយខ្លួនឯង  ពួកគេមានការគោរពនិងដឹងគុណចំពោះនាយជាខ្លាំងដែលបានធ្វើឲ្យគ្រួសាររបស់គេពេញលេញ។
"រៀនស្គាល់និងចំណាំពួកគេឲ្យហើយទៅ គ្រប់គ្នាដែលយើងណែនាំសុទ្ធសឹងតែមានប្រយោជន៍សម្រាប់ជំនួញរបស់យើង"
រាងក្រាស់ដើរបណ្ដើរ៉ាយរ៉ាប់ប្រាប់កូនប្រុសបណ្ដើរ។ វាជារឿងធម្មតាទេ ដែលពួកគេគួរតែរៀនចាប់ពីពេលនេះតទៅ។
"អ៊ីចឹងមានន័យថា បើគេគ្មានប្រយោជន៍ យើងមិនរាប់គេទេ មែនទេ?"
រាល់ដងប៉ាគេមិនមែនប្រាប់បែបនេះ គាត់ប្រាប់ឲ្យរាប់អានមនុស្សអាស្រ័យលើទង្វើរល្អ អាក្រក់របស់គេ តែឌែតឌីរបស់នាយគឺខុសគ្នា គាត់មិនចង់ឲ្យរាប់នរណាផ្ដេសផ្ដាស លុះត្រាតែគេមានប្រយោជន៍ដល់ខ្លួន។
"ក្នុងវិស័យជំនួញគឺបែបនេះ បើយើងគ្មានតម្លៃសម្រាប់គេ គេក៏មិនយកភ្នែកមើលយើងដូចគ្នា យល់ទេជែក?"
"គឺ... បាទ"
"មើលនោះ! ក្រែងជាមិត្តកូនហេស?"
ពេលក្មេងៗងាករកមើលតាមសម្ដីឪពុក ពួកគេក៏ឃើញក្មេងដែលបានរករឿងពួកគេកាលពីលេងបាល់ជាមួយគ្នាថ្ងៃនោះដើរមករកជាមួយនឹងគ្រួសាររបស់គេ។ មិនមែនគេចង់មករករឿងមែនទេដឹង?
ដោយមិនចង់ឲ្យគេមករករឿងនៅម្ដុំនេះ ជេយ៍ចង់ដឹកដៃប្អូនគេចមុខទៅហើយ តែត្រូវជេឃេពាំងជាប់ ហាមមិនឲ្យទៅណា។
"មិនចាំបាច់ខ្លាចទេ ងើយមុខឡើង"
"ខ្ញុំមិនបានខ្លាចទេ គ្រាន់តែមិនចង់បង្ករឿង"
"ល្អ!"
នាយយកដៃញីសក់កូនប្រុសច្បងហាក់ពេញចិត្តនៅសម្ដីរបស់គេ មើលទៅនាយហាក់ដូចជាវាយតម្លៃជេយ៍ខុសបន្តិចហើយ។
"សួស្ដី លោកដេវីលសុន... អឺ... កូនប្រុសឆាប់ឡើង"
គេមិនត្រឹមតែឱនគោរពជេឃេដោយខ្លួនឯងទេ នៅបង្គាប់ឲ្យកូនរាក់ទាក់នាយដូចគ្នា តែមនុស្សដូចជាជេឃេដេវីលសុនមិនខ្ចីរាក់ទាក់ជាមួយអ្នកដែលបានធ្វើបាបកូនប្រុស និងប្រមាទគ្រួសារខ្លួនទេ ទើបនាយមិនខ្ចីតបត ធ្វើឬកឈើយ សុខចិត្តងើយមុខមើលពិតានក៏មិនមើលមុខពួកគេដែរ ចំណែកកូនប្រុសក៏ដូចចិត្តទៀត បាននាយធ្វើអី ពួកគេក៏ធ្វើតាម។
"ពួកយើង ខ្ញុំចង់នាំកូនមកសុំទោសរឿងកាលពីថ្ងៃមុន គេនៅក្មេងនៅឡើយ សូមលោកកុំប្រកាន់គេអី"
បើនាយមិនទៅក្រឡុកក្រឆាក្រុមហ៊ុនរបស់គេ គេក៏មិនដឹងដែរ ថាកូនប្រុសខ្លួនបានទៅបង្ករឿងជាមួយមនុស្សមានអំណាច ថែមទាំងជាម៉ាហ្វៀលាក់មុខទៀតផង។
"ជេយ៍ កូនគិតយ៉ាងម៉េចដែរ?"
នាយក៏ចង់ដឹងដែរ ថាកូនរបស់នាយគេគិតបែបណា ចង់ទុក ឬក៏ចង់កម្ចាត់ពួកគេចោល?
"មិនអីទេ ខ្ញុំមិនប្រកាន់មនុស្សបែបហ្នឹង តែលើកក្រោយលេងអីឲ្យចេះប្រើការគិតផង"
តាមថានាយក៏មិនចង់មានរឿងវែងឆ្ងាយ តែណាស់តែគេធ្វើឲ្យប្អូនប្រុស និងប៉ានាយបារម្ភ ទើបទ្រាំមិនបាននឹងប្រើសម្ដីធ្ងន់ៗ។
"លោកបានលឺគេនិយាយហើយមែនទេ?"
"បាទៗ កូនប្រុសឆាប់អរគុណមិត្តកូនទៅ"
តែប៉ុណ្ណេះ ពួកគេក៏បានរួចខ្លួនលែងមានគុំនុំជាមួយគ្រួសារដេវីលសុនទៀតហើយ។ តើមាននរណាចង់ទៅមានរឿងជាមួយនឹងគេនោះ លឺថាគ្រួសារនោះសម្លាប់មនុស្សមិនបន្សល់ដាននោះទេ។
ក្នុងកម្មវីធីនេះ ពួកគេក៏មានការដាក់បង្ហាញគ្រឿងពេជ្រមានតម្លៃដោយតារាបង្ហាញម៉ូតល្បីៗជាច្រើន ។ ហើយក្នុងនោះដែរ ក៏មានតារាប្រុសវ័យក្មេង រាងតូចច្រលឹងមានមន្តស្នេហ៍បានឡើងលើឆាកជាមួយនឹងឈុតគ្រឿងអលង្ការចាំងភ្នែកព្រាកៗ វាធ្វើឲ្យជេឃេសម្លឹងទៅគេមិនដាក់ភ្នែក។
"មើលឌែតឌីចុះ គួរឲ្យសង្ស័យណាស់ បងគិតដូចខ្ញុំទេ?"
"អឺ! បងក៏ថាមិនស្រួលដែរ"
មើលគេមិនដាក់ភ្នែកបែបនេះមិនដឹងថាក្នុងបំណងអ្វីនោះទេ ជាពិសេសតារាបង្ហាញម៉ូតម្នាក់នោះ ថែមទាំងលួចឲ្យភ្នែកឌែតឌីរបស់គេទៀត ពិតជាមិនស្គាល់រការដែកមែន។
គេមានថែមទាំងសង្ហាយ៉ាងនេះ តើនរណាដែលមិនចង់ដាក់ស្ពានទាក់ប្រុសម្នាក់នេះ? ណាមួយក៏មិនដែលឃើញមុខប្រពន្ធគេផង វាបញ្ជាក់ថាគេមិនសូវស្រលាញ់ប្រពន្ធទេទើបបានជាមកនាំមកតាម? ឬមួយក៏ប្រពន្ធមិនស្អាត ទើបមិនចង់នាំចេញក្រៅឲ្យខ្មាសគេ?
ក្រោយចុះពីឆាកភ្លាម តារារាងតូចមីលីក៏ចុះមករកជេឃេទាក់ទាញគេដោយចេញមុខចេញមាត់ ហើយពួកគេក៏មានរូបថតរាក់ទាក់ ឈរនិយាយជាមួយគ្នា ធ្វើឲ្យផ្អើលពាសពេញបណ្ដាញសង្គម។

អ្នកដែលសប្បាយនៅខាងក្រៅ គេប្រហែលជាមិនយល់ពីចិត្តមនុស្សដែលរង់ចាំគេនៅផ្ទះនោះទេ ថាវាកណ្ដោចកណ្ដែងយ៉ាងណា?
ថេយ៉ុងអង្គុយត្រម៉ង់ត្រម៉ោចនៅលើសាឡុងកណ្ដាលផ្ទះ ដៃកាន់ទូរស័ព្ទអូសមើលរូបថតស្វាមីខ្លួនថតស្និទ្ធស្នាលជាមួយតារាប្រុសក្មេងដែលគេបង្ហោះចែកចាយនៅលើប្រព័ន្ធអ៊ីធើនែតទាំងចិត្តខ្លោចផ្សារ។ ទោះគេធ្វើឲ្យឈឺចាប់ប៉ុណ្ណា ក៏នៅតែនៅមានឈ្មោះជាស្វាមី នាយនៅតែស្រលាញ់គេ ស្រលាញ់តាំងពីដំបូងរហូតមកដល់ពេលនេះ គ្មានចិត្តផ្លាស់ប្តូរ អ៊ីចឹងហើយទើបបានជាឈឺចាប់ទ្រាំមិនបានពេលឃើញគេជួបនឹងអ្នកថ្មីម្ដងៗ។

To be continue 💗

ចង់សរសេរឲ្យច្រើនដែរ តែថ្ងៃហ្នឹងអត់ស្រួលខ្លួន សុំប៉ុណ្ណឹងសិន ឲ្យអ្នកទាំងអស់គ្នាជេរបងតួតិចៗសិន🥹🥹

មេរៀនស្នេហ៍ ប្រុសកំពូលមារ🖤 [End] ✅Where stories live. Discover now