Part:7 ចង់ស្លាប់ពិតមែនហេីយអាចង្រៃ

214 16 0
                                    

« ថេយ៍? អូនធ្លាប់ចាប់អារម្មណ៍អារម្មណ៍លេីអ្នកណាពីមុនមកឬក៏អត់? »នៅសុខៗខួសក្បាលរបស់នាយសង្ហារស្រាប់តែលោតឡេីងចង់ដឹងនៅចម្លេីយនៃសំណួរដែរធ្លាប់ចង់ដឹងកាលពីមុន និងចាប់ផ្ដេីមហាស្ដីទៅសួរនាយតូចយកឥតស្ទាក់ស្ទេីក្នុងចិត្ត។

ថេហ្យុងខ្ចិបមាត់បន្តិចបេីកភ្នែកធំៗដូចកូនក្មេងគួរអោយស្រឡាញ់នៅពេលឮសំណួរដែរនាយធំចោតសួរមកកាន់គេមុននិងញញឹមស្រស់ឆ្លេីយទៅវិញដោយឥតស្ទាក់ស្ទេីដូចគ្នា។ ត្រឹមសំណួរចឹងៗអីមានអីពិបាកឆ្លេីយ មិនចឹង?

« ធ្លាប់!!ហេីយច្រេីនណាស់ខ្ញុំរាប់មិនអស់នោះទេ ពួកសុតតែពូកែៗទាំងអស់មានមនុស្សច្រេីនទៀតណាស់ដែរដូចជាខ្ញុំ » ជុងហ្គុកព្រិចភ្នែកហួសចិត្តមិនស្ទេីរ ក្រោយខាំមាត់ខាំចិត្តយ៉ាងស្ងៀមស្ងាត់ចាំទន្ទឹងស្ដាប់ចម្លេីយចេញពីមាត់ថេហ្យុងតែបែរជាចម្លេីយរបស់នាយតូចឆ្លេីយចាកពីប្រធានបទដែរនាយចង់បានទៅវិញ។
ក៏មកពីនាយតូចមិនដឹងពីបំណងនៃសំណួររបស់ជុងហ្គុកពិតមែននិងឯងបានជាគេឆ្លេីយបែបនេះ មានខុសគេឯណានាយជាអ្នកសួរមិនច្បាស់ដោយខ្លួនឯង។

« បងមិនបានចង់មានន័យបែបនោះ.........»

ថេហ្យុងជ្រួញចិញ្ចេីមបន្តិច« ចុះបងចង់សួរពីអីវិញទៅ? »ដោយមិនដឹងខ្យល់ល្ហេីយអីរាងតូចក៏ធ្លោយទៅសួរសំណួរល្ងីល្ងេីបន្តទៀត

« ចង់បានន័យថាថេយ៍ធ្លាប់មានចិត្តស្រឡាញ់អ្នកណាពីមុនមកឬអត់? »

« អរ~~!បែបនេះទេឬ? ក៏ធ្លាប់ដែរ...តែគាត់មានសង្សាររួចហេីយ~~»

« អរររ » ឮចម្លេីយចេញពីមាត់នាយតូចមកដល់ត្រង់ចំណុចនេះផ្ទៃមុខញញឹមញញែមស្រស់សង្ហារក៏ប្រែជាសេីចលែងសូវសមទៅមួយរំពេចដោយសារពាក្យពេចន៍ដែរនាយតូចឆ្លេីយប្រាប់អប្បាញ់មិញនេះវាយលុក
ប្រសៃប្រសាទគេពេញទំហឹង

_____

First day in new universe

នៅថ្ងៃដំបូងនៃការប្ដូរសាលារៀនរបស់កម្ល៉ោះៗទាំងពីរ
ហាក់ល្អប្រសេីរ ។ ជុងហ្គុកមិនបានទៅគេងនៅcondoរបស់គេដូចសព្វដងនោះទេចាប់តាំងពីថេហ្យុងចូលមកស្នាក់មកនេះ។

You've reached the end of published parts.

⏰ Last updated: Dec 16, 2023 ⏰

Add this story to your Library to get notified about new parts!

A million reasons ➰/ មួយលានហេតុផល/Where stories live. Discover now