Part 1: មនុស្សដំបូង

546 30 0
                                    

" ដឹងថាមិត្តគឺល្អ តែខ្ងុំនៅតែចង់បានពាក្យថាលើសពីមិត្ត ខ្ងុំហាមខ្លួនឯងមិនបានទេថាខ្ងុំស្រឡាញ់គេខ្លាំង ខ្លាំងរហូតមិនអាចបើកចិត្តសម្លឹងមើលអ្នកផ្សេងក្រៅពីគេ ខួរក្បាលនឹងបេះដូងរបស់ខ្ងុំប្រាប់ថាត្រូវតែជាគេម្នាក់គត់... " អ្វីដែលខ្ងុំនិយាយគ្រាន់តែជាសាច់រឿងក្នុងប្រលោមលោកដែលខ្ងុំអានប៉ុណ្ណោះ តែក៏ដូច
ជីវិតពិតខ្ងុំពេលនេះចឹងដែរ ។លួចស្រឡាញ់មិត្តខ្លួនរាប់ឆ្នាំប៉ុន្តែបានត្រឹមលាក់ទុកក្នុងចិត្តមិនហ៊ានសារភាពទេ ខ្លាចវាមិនដូចការរំពឹងទុក ខ្លាចបាត់បង់គេរហូតសូម្បីពាក្យថាមិត្តក៏លែងមានទៀតចឹងហើយទើបជ្រើសរើសលាក់ទុក។ស្តាប់ទៅកំសត់ដល់ហើយជីវិតស្អីក៏កំសត់មេសលោកអើយយយ មានអ្នកស្រឡាញ់មិនប្រកាច់ស្រឡាញ់ទេ ចូលចិត្តណាស់អាស្រឡាញ់គេម្នាក់ឯងនឹង

" gem " ខ្ងុំរហ័សងាកទៅមើលប្រភពសំឡេងដែលហៅឈ្មោះខ្ងុំអម្បាញ់មិញ។គឺជាគេ ក្រាស់របស់ខ្ងុំ ប្រុសទេតែស្អាតដូចជាមនុស្សស្រីចឹង។ គេឈរញញឹមយ៉ាងស្រស់មកកាន់ខ្ងុំពីចម្ងាយ ន៎ែប្រុងដាក់ស្នេហ៍យើងទៀតហើយមែន?អត់ទេ ធម្មតាៗក៏យើងលង់ស្រាប់ហើយ

" មានរឿងអីមែន? " ដាក់សៀវភៅចូលក្នុងកាតាបរួចខ្ងុំក៏សួរទៅកាន់គេទាំងឆ្ងល់ ។ គេមិនឆ្លើយ ដើរមកអង្គុយក្បែរខ្ងុំធើ្វមិនដឹង ខ្ងុំក៏មិនមាត់អ្វីទៀតអង្គុយមើលថ្ងៃលិចជាមួយគេទាំងមុខញញឹមខ្ចឹប។ចរិតចឹងសោះ កោតខ្ងុំស្រឡាញ់វាដកចិត្តមិនរួចទៅកើតដែរ༎ຶ‿༎ຶ

" ឯងចូលចិត្តមើលថ្ងៃលិច? " អង្គុយបានបន្តិចគេងាកមកសួរខ្ងុំដោយសម្លេងស្រាលស្រទន់ជាមួយស្នាមញញឹម ។ស្តាប់សំណួរហើយខ្ងុំក៏ងាកមកមើលមុខគេហើយក៏ឆ្លើយ:

" ចូលចិត្ត តែចូលចិត្តYouជាង " ខ្ងុំថាហើយក៏ញាក់ចិញ្ចើមដាក់គេទាំងញញឹមយ៉ាងស្រស់បំណងដាក់ស្នេហ៍គេវិញម្តង គេស្ងាត់បន្តិចក៏និយាយមក:

" ពិតមែន? "

" លលេងទេ " ខ្ងុំរហ័សឆ្លើយទាំងសើចមិនសូវសមទៅកាន់គេ គេក៏មិនមាត់អ្វីងាកទៅចាប់អារម្មណ៍សត្វដែលកំពុងហោះហើរលើផ្ទៃមេឃទាំងស្នាមញញឹម។ខ្ងុំក៏ស្ងាត់សម្លឹងមើលមុខគេឆ្លាសជាមួយទេសភាពដែលព្រះអាទិត្យកំពុងលិចបន្តិចៗ វាពិតជាស្អាតណាស់ គឺគេស្អាតមិនមែនថ្ងៃលិចទេ

" ឯងធ្លាប់មកអង្គុយមើលថ្ងៃជាមួយអ្នកណាខ្លះ? " គេសួរឡើងទាំងភ្នែកនៅតែមើលទៅសត្វដែលហើរនៅលើមេឃដដែល ។ ខ្ងុំមើលទៅកាន់គេហើយក៏ឆ្លើយទាំងមិនស្ទាក់ស្ទើរ:

" គឺមានតែម្នាក់ទេ ជាឯងនឹងហើយfot " ឮចម្លើយខ្ងុំភ្លាមគេងាកមើលមុខខ្ងុំចំ កែវភ្នែកពួកយើងប្រសព្វគ្នា ឌឹប! វាជាសម្លេងបេះដូងខ្ងុំលោត លោតសឹងផ្ទុះមកក្រៅទៅហើយ

" ឯងក៏ជាមនុស្សដំបូងដែលយើងមកអង្គុយមើលថ្ងៃលិចជាមួយដែរ " គ្រាន់តែលឺបេះដូងតូចរបស់ខ្ងុំកាន់តែលោតញាប់ទៅៗ។នេះខ្ងុំស្តាប់អត់ច្រឡំទេ?ត្រូវអត់? គេថាខ្ងុំជាមនុស្សដំបូង?ខ្ងុំសួរខ្លួនឯងក្នុងចិត្តភ្នែកនៅតែសម្លឹងមើលមុខគេមិនដាក់ ចំណែកគេក៏មិនគេចមុខចេញដែរ។មើលមួយសន្ទុះខ្ងុំក៏គេចមុខចេញ បើនៅមើលយូរទៀតខ្ងុំខ្លាចខ្លួនទប់អារម្មណ៍មិនជាប់ធើ្វអីផ្សេងក្រៅពីការមើលʕ'• ᴥ•̥'ʔ

" មកទៅញាុំបាយយើងឃ្លាន " ខ្ងុំដកដង្ហើមមួយឃូសចោល សម្រួលអារម្មណ៍បន្តិចហើយក៏និយាយទៅកាន់គេទាំងដៃទាញយកកាតាបកាន់ ងើបឈរអស់កម្ពស់ដើរចេញទៅមុនដោយមិនហ៊ានមើលមុខគេឡើយ

" ចាំផងមើល ដើរលឿននោះលឿន " គេស្រែកហើយក៏រត់មកគៀកករខ្ងុំធើ្វមិនដឹង។ហុើយ មិនដឹងក៏មិនដឹងទៅយ៉ាងណាក៏បានចំណេញយើងដែរត្រូវអត់? ងាយណាបានក្រាស់មកធើ្វបែបនេះដាក់នោះ

មួយសន្ទុះយើងក៏ដើរមកដល់ហាងដែលមានឈ្មោះថាmy bear Best Friend ពួកយើងក៏ដើរចូលអង្គុយតុមួយក្បែរបង្អួចដែលអាចមើលឃើញទេសភាពខាងក្រៅហាងបានច្បាស់

" geminiក្មួយត្រូវការកម្មង់អ្វីដែរ? " អង្គុយបានបន្តិចអ៊ុំស្រីម្ចាស់ហាងក៏មកសួរណែនាំ

" ដូចរាល់ដងមកអ៊ុំ " ខ្ងុំរហ័សឆ្លើយតបទាំងញញឹមដាក់គាត់។គាត់ស្តាប់ហើយក៏ដើរចេញទៅ

" ឯងស្គាល់ម្ចាស់ហាង? " គេសួរឡើងទាំងភ្នែកកំពុងមើលសួនផ្កាខាងក្រៅហាងដែរអ៊ុំស្រីម្ចាស់ហាងគាត់ដាំ

" តាមពិតយើងមកហាងនេះញឹកណាស់ទើបយើង..."

" អាហារមកដល់ហើយ ញាុំដោយរីករាយណាត្រូវការអ្វីទៀតហៅអ៊ុំបាន" ខ្ងុំនិយាយមិនទាន់ចប់ផងអ៊ុំស្រីក៏លើកអាហារមកដល់ល្មមហើយគាត់និយាយប្រាប់ទាំងញញឹមដាក់ពួកយើងរួចក៏ចាកចេញទៅវិញ

" ស្អែកទំនេរទេ? " ខ្ងុំសួរឡើងទាំងដៃប្រុងដាក់បាយចូលមាត់។ គេមិនឆ្លើយតែងក់ក្បាលជំនួសថាទំនេរ

" ទៅមើលកុនអត់? " មិនដឹងភាពក្លាហានខ្ងុំមកពីណាទេជម្រុងចិត្តអោយហារស្តីបបួលគេទៅមើលកុនជាមួយ។ គេងើបមុខមកមើលខ្ងុំដោយសម្លឹងរកអ្វីផ្សេង ខ្ងុំជ្រួញចិញ្ចើមរងចាំស្តាប់ចម្លើយគេទាំងអារម្មណ៍ភ័យអរ

" យើង..."



myមិត្តmyស្នេហាWhere stories live. Discover now