Part 7: មិនខឹងតែក៏ប្រច័ណ្ឌ😶

268 36 3
                                    

គិតចេញហើយដូច្នេះផុសតែម្តងជំរាបលា😁

Fotមកដល់ផ្ទះភ្លាមគេមួរម៉ៅនិងអារម្មណ៍ខ្លួនឯងជាខ្លាំង " ហេតុអ្វីនៅគិតពីរឿងនោះទៀត?វាឪបអ្នកណាជាសិទ្ធវាតើទាក់ទងស្អីនិងឯងដែលអាfotទ្រង់ឈឺឆ្អាតរឿងវាមេស?អូយ...!!ឆ្គួតលូវហើយនៀក" គេទម្រេតខ្លួនដេកទៅលើពូកយកដៃខ្ទប់មុខទាំងអារម្មណ៍តប់ប្រម៉ល់ជាខ្លាំងសុខៗក៏មកមានអារម្មណ៍ឆ្គួតអីបែបនេះ សង្ស័យតែខ្ងុំស្និតជាមួយវាពេកហើយបានចឹង

ព្យាយាមបន្លប់ខ្លួនឯងអោយឈប់គិតរួចមកគេក៏ដាច់ចិត្តងើបទៅបន្ទប់ទឹកសម្អាងខ្លួនចេញ។ប្រហែល15នាទីfotក៏ចេញមកពីងូតទឹក ហើយក៏មកក្រោមរកធើ្វអីញាុំបន្តិច។

~គ្រឺតៗៗ~
សម្លេងទូរស័ព្ទរបស់គេរោទ៍ឡើងគេក៏លើកយកមកមើលឃើញថាជា អ្នកដែលធើ្វឲគេមានអារម្មណ៍អាក្រក់បំផុតនោះ។គេគ្រាន់តែមើលតែមិនចុចទទួលហើយក៏ទុកទូរស័ព្ទចោលនៅលើតុដើរមកធើ្វអីញាុំធើ្វមិនខ្វល់។

បន្ទាប់ពីធើ្វរួច គេក៏យកវាមកញាុំលើសាឡុងដោយដាក់ម្ហូបនៅលើតុ ហើយដៃក៏រាវរកតេឡេបើកទូរទស្សន៍មើល។មួរម៉ៅប៉ុណ្ណាឲតែបានរបស់ញាុំ អង្គុយមើលរឿងគឺដឹងតែធូរស្រាលក្នុងចិត្តហើយ។

កំពុងមើលសុខៗស្រាប់តែកណ្តឹងមុខផ្ទះបន្លឺឡើង។fotក៏ដើរទៅអើតមើលតាមបង្អួចឃើញថាជាមនុស្សដែលគេមិនចង់ជួប។ នេះមកធើ្វស្អីយប់ហើយ? គេរអ៊ូបណ្តើរដើរចេញមកបើកទ្វារឲនាយក្រាស់បណ្តើរ ចិត្តមិនចង់បើកប៉ុន្មានទេ តែខ្លាចនាយក្រាស់ចុចផ្អើលអស់អ្នកជិតខាង

" មករកស្អីទាំងយប់?" Fot មាត់សួរដៃក៏ចាក់សោរបើកទ្វារឲនាយ gemមិនឆ្លើយដើរចូលទៅក្នុងផ្ទះធើ្វមិនដឹងធើ្វដូចផ្ទះខ្លួនឯង

" មករកស្អី មិនលឺសួរទេថ្លង់ឬយ៉ាងមិច" fot ក្តៅឆេវទ្វេដងពេលដែលនាយក្រាស់មិនឆ្លើយតបនិងខ្លួន គេសួរមួយទៀតទាំងតំឡើងសម្លេងខ្លាំងជាមុន

" មកដេកទីនេះ " gem ងាកមកតបដោយសម្លេងស្រាលបំផុតហើយក៏មករៀបចំរបស់ដែលនាយល្អិតចូលចិត្តដាក់លើកតុ នេះគេខំជិះពីបាំងកកទៅដល់ឈៀងម៉ៃទិញយកមកហើយមើលចុះនាយល្អិតតំឡើងសម្លេងដាក់គេ

myមិត្តmyស្នេហាWhere stories live. Discover now