Part 3: 😙🤏

257 28 1
                                    

" fotសាច់រឿងមិញនេះយ៉ាងមិចដែរ?" ខ្ងុំសួរឡើងពេលដែលពួកយើងដើរចេញពីរោងកុន។គេងាកមកញញឹមដាក់ខ្ងុំហើយក៏និយាយទាំងសប្បាយចិត្ត

" សាច់រឿងល្អណាស់ អត្ថន័យអប់រំក៏ច្រើនម្យ៉ាងតួឯកប្រុស ក៏ស្អាតសង្ហាថែមទាំងចិត្តល្អទៀតស្រឡាញ់ថ្នាក់ថ្នមតួស្រី នៅក្បែរចាំលើកទឹកចិត្ត ការពារ អូហូបើបានបុរសបែបនេះណាជីវិតដឹងតែPink Pinkម៉ង..." ឮហើយខ្ងុំងាកមើលមុខគេទាំងសើចហួសចិត្តនិយាយតែមាត់មិនអីទេនៅថែមកាយវិការទៀត។ នេះ! បានថាអ្នកមើលរឿងមែន សម្រាយខ្ទេចឆ្លៀតស្រម៉ៃចង់បានតួប្រុសទៀតលោក។ចុះតួប្រុសក្បែរនេះមិចមើលអត់ឃើញ?គេល្អដែរសោះ

" ឯងសើចស្អី? " គេសួរឡើងទាំងឈរច្រត់ចង្កេះចង្អុលមកខ្ងុំ។ ខ្ងុំឃើញបែបនេះក៏យកដៃចាប់ក្បាលគេ! ហើយក៏ឆ្លើយ:

" សើចអ្នកស្រម៉ៃចង់បានតួប្រុសក្នុងរឿង" ឮចម្លើយខ្ងុំភ្លាមគេយកដៃក្រវាសដៃខ្ងុំចេញពីក្បាលគេហើយក៏លើកជើងទាត់ខ្ងុំ ប៉ុន្តែខ្ងុំរហ័សគេចទាន់ហើយក៏រត់ចេញទៅដោយ
មានគេរត់តាមដេញទាត់ពីក្រោយ។ ឆ្នាស់ចឹងតើបានខ្ងុំស្រឡាញ់វាងប់( ・ั﹏・ั)

" Fot " កំពុងតែរត់ដេញប្រឡែងគ្នាសុខៗក៏មានសម្លេងស្រួយស្រឹបមួយបន្លឺឡើង។ពួកយើងក៏ងាកទៅព្រមគ្នាតាមប្រភពសម្លេង Wow! ស្រីស្អាត រាងតូចច្រលឹង សម្បុរសស្បែងសរលោង កែវភ្នែកមូលក្រឡង់ ថ្ពាល់ប៉ោងមានសាច់ បបូរពណ៌ផ្កាឈូក ការតែងខ្លួនទាន់សម័យតែម្តង។នាងញញឹមស្ញាញមកកាន់fot ហើយក៏រត់មកយ៉ាងលឿនឪបfot មើលទៅពួកគេទាំងពីរស្និតស្នាលគ្នាណាស់។នេះ! ឬជាមនុស្សដែលfotស្រឡាញ់?

" អៅ ឪបបងខ្លាំងបែបនេះបងពិបាកដកដង្ហើមណាស់ ហើយមកបានយ៉ាងមិច?"fot និយាយទាំងញញឹម ដៃក៏ដាក់អោបហើយក៏ទាញនាងចេញបន្តិច។

" ឪបតិចក៏មិនបាន ហើយម្នាក់ក្បែរបងនេះអ្នកណា? " នាងសួរឡើងទាំងឪបដៃfotចង្អុលមកកាន់ខ្ងុំ

" អរភ្លេច! នេះgeminiមិត្តភក្តិបង ហើយនេះEllieជា..."

" រីករាយដែលបានស្គាល់" fot និយាយមិនទាន់ចប់ផងEllieក៏និយាយកាត់ងាកមកញញឹមដាក់ខ្ងុំ ឯខ្ងុំក៏ញញឹមតបវិញក្នុងន័យគួរសម។

myមិត្តmyស្នេហាHikayelerin yaşadığı yer. Şimdi keşfedin