Part 11: មូសខាំ☹️

395 36 4
                                    

+Morning 🌇

ព្រឹកថ្មី ព្រះអាទិត្យរះបញ្ចេញពន្លឺបំភ្លឺពិភពលោកសារជាថ្មី ពន្លឺចែងចាំងចូលតាមមាត់បង្អួចមកក្នុងបន្ទប់ធំល្មមមួយ ដែលបង្ហាញឲឃើញនៅគូស្នេហ៍ អាស៎! ចាឡំមិត្តមួយគូកំពុងគេអោបគ្នាយ៉ាងស្អិតស្ទើរក្លាយជាខ្លួនតែមួយទៅហើយ មួយសន្ទុះក្រោយមកអ្នកដែលមានមាឌធំមាំចាប់បើកភ្នែកតិចៗឲសាុំនឹងពន្លឺព្រះអាទិត្យដែលរះកម្ពស់ចុងត្នោតទៅហើយ ប៉ុន្តែនាយកម្លោះgemយើងមិនបានដាស់នាយល្អិតទេគេនៅគយគន់វង់ភ័ក្រ្តដ៏ស្រស់ស្អាតរបស់fotទាំងញោចស្នាមញញឹមលើផ្ទៃមុខ

" នៅមើលយូរទៀតទេ? " fot បើកភ្ញាក់ម្តងៗបន្តិចឃើញgemកំពុងមើលមកកាន់ខ្លួនគេក៏សួរឡើងទាំងញញឹមបន្តិចដាក់នាយក្រាស់

" នៅមើលយូរណាស់ មើលមួយជីវិត " gem ឆ្លើយបណ្តើរគេយកដៃលេងចុងច្រមុះនាយល្អិតបណ្តើរ(អត់ក្រែងចិត្តម្ចាស់គេសោះ😒)

" អ្ហឹក? " fot លេបទឹកមាត់មួយក្អឿកយ៉ាងឮ សុខៗស្រាប់តែមកនិយាយសម្តីបបួលឲបេះដូងគេញ័ររញ្ជួយបែបនេះ fotដកបង្ហើមសម្រួលអារម្មណ៍បន្តិចរួចក៏និយាយ:

" ត្រូវជាស្អី? " យី! មិត្តសោះមកចង់មើលគេមួយជីវិត

" មែនហើយត្រូវជាអី?មិត្ត?សង្សារ?ប្តី?មួយណា? " gem

" ឆ្កួត! ឆ្កួតពិតមែនមកសួរចឹងៗអ្នកណាតបចេញ  " fot គេនិយាយក្នុងចិត្តទាំងបេះដូងញាប់ញ័រ

" យល់ល្អ យើងស្រឡាញ់គ្នាទៅ? " gem ដោយមិនឃើញនាយល្អិតតបគេក៏បង្ហើបមួយប្រយោគចេញមកធើ្វឲអ្នកស្តាប់ឮមុខក្រហម

"...." fot តបអ្វីមិនចេញ អៀនពេកធើ្វអីមិនត្រូវទើបស្ទុះក្រោកពីគេងរត់ចូលក្នុងបន្ទប់យ៉ាងលឿនដូចព្យុះ ស្របពេលgemតាមមើលនាយល្អិតទាំងញញឹម។

នាយល្អិតឈរផ្អែកខ្នងនឹងមាត់ទ្វារជាប់ លើកដៃស្ទាបដើមទ្រូងខាងឆ្វេងរបស់ខ្លួនឯង ដែលបេះដូងកំពុងលោតឌុកឌាក់ៗ ព្រោះតែសម្តីមួយប្រយោគរបស់នាយក្រាស់មុននិង

" លើសពីពាក្យថាមិត្ត យល់ល្អស្រឡាញ់គ្នាទៅ នេះ! វាលេងឆ្កួតអី? កុំ! កុំរំជើបរំជួល សម្រួលអារម្មណ៍ៗ "  fot និយាយប្រាប់ខ្លួនឯងទាំងបេះដូងញ័ររញ្ជួយស្របពេលនេះដល់សម្តីដែលមិត្តរាប់ឆ្នាំរបស់គេនិយាយដាក់ តែក៏ពិបាកនឹងទប់ស្នាមញញឹមមិនឲលេចចេញណាស់។

You've reached the end of published parts.

⏰ Last updated: Jan 26 ⏰

Add this story to your Library to get notified about new parts!

myមិត្តmyស្នេហាWhere stories live. Discover now