ភាគទី41: បងខូចអនាគត់ណាដឹងទេ​បងថេយ៍

2.3K 268 25
                                    

   ឮសម្លេងថាដូចជាថេហ្យុងហើយរីកាមិនមាត់តែនាងគិតរហូតសូម្បីតែជំហានជើងដែលដើរជិតជុងលីក៏នាងភ្លឹកគិតដែរ

"យើងទៅញាុំអាហារនៅហាងនោះម្ដងទៅ"ដើរដល់ខាងមុខជុងលីក៏ឈប់ធ្វើអោយនាងតូចដែលដើរផងគិតផងនោះជ្រុលមុខនឹងខ្នងរបស់នាយ

ដឹប!​

"អុស៎..អួយ"រីកា

"យ៉ាងមិចនឹងដើរចេះមើលមនុស្សទេ?​"ជុងលី

"ឆឺស!​.."រីកាជ្រួញចិញ្ចឹើមនឹងយកដៃអង្អែលថ្ងាស

"ត្រូវត្រង់ណាឬអត់?​"ជុងលី

"អត់ទេតែមុននោះពូថាមិច?​"រីកាសម្រេចចិត្តប្ដូប្រធានបទ

"នោះគឺហាងអាហារជប៉ុនដែលល្បីយើងបបួលនាងទៅញាុំម្ដងមុនពេលចុះឈ្មោះចូលរៀនសាកល"ជុងលី

"បំណង?​"រីកាលើកចិញ្ចើមសួរ

"ប៉ៅខួរក្បាលរបស់នាងត្រូវដឹងថាសាកលវិទ្យាល័យមិនងាយស្រួលរៀនដូចវិទ្យាល័យទេហើយរឿងបង់សាលាក៏ទុកអោយយើងដែរព្រោះកន្លងមករីកាជួយបងធ្វើការបានល្អ"ជុងលីចេះតែokតាមថេហ្យុងទៅតែតាមពិតគឺនាយមានបំណងបង់សាលាអោយក្មេងៗតាំងពីដំបូង ហើយថេហ្យុងគេចង់ធ្វើអ្វីមិនប្រាប់នាយគេរកលុយបានមកពីណាមិនប្រាប់នាយរឿងនោះនាយអស់និយាយហើយ

"បងបួយ​ស្អី ពូ"រីកាមិនព្រមហៅបងទេបើទោះមិនពូកែឈ្លោះប្រកែកគ្នាដូចមុនតែនាងមិនចង់ហៅបងទេ

"បើចង់ចូលហាងនោះហៅអោយពិរោះ"ជុងលីធ្វើមុខហួសចិត្តនឹងរីកាបើថាគេចំណាស់ថៅកែជុងហ្គុកមុននោះទៅចាំហៅពូនេះគេមិនទាន់30ផង

"បងជុងលីបានឬនៅ?​"រីកា

"ល្អគ្រាន់បើ..មក"ជុងលីចាប់អូសដៃរីកាដើម្បីឆ្លងថ្នល់ទៅព្រោះនៅម្ដុំនេះសម្បូរហាងល្បីៗធំៗជាច្រើននៅផ្លូវឆ្លងទៅម្ខាងគឺជាអាហារជប៉ុននឹងអាហារប៉ែកខាងអាសីុកណ្ដាល

"តែពូហ្ហា.."កំពុងតែដើរនាយរីកាក៏នឹកសួរទៅជុងលី

"មានអីឬ?​"ជុងលី

"ពូមានដឹងទេថាលោកថៅកែចនមុននោះគាត់មានប្រពន្ធជាអ្នកណាបែបណា?​"រីកា

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now