Part 1:​ ជីវិតនៅកូរ៉េថ្ងៃដំបូង

323 22 0
                                    

         ថ្ងៃនេះគឺជាថ្ងៃដែលNisimura riki(Niki)ជាជនជាតិជប៉ុនមានអាយុ18ឆ្នាំធ្វើដំណើរទៅប្រទេសកូរ៉េដើម្បីtraining សម្រាប់ត្រៀមdebutក្នុងផលិតកម្មដ៏ល្បីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។
  +ប្រលានយន្តហោះប្រទេសជប៉ុន
«Nikiហាពេលទៅដល់កុំភ្លេចCallមកប្រាប់ម៉ាក់ផងណាធ្វើដំណើរប្រកបដោយសុវត្ថិភាពណាកូន»អ្នកស្រីNishimuraផ្តែផ្តាំកូនប្រុសមុននឹងកូនប្រុសចេញដំណើរទៅ
    «បាទម៉ាក់កូនដឹងហើយម៉ាក់ប៉ាកុំភ្លេចថែសុខភាពផងណា កូនលាហើយ»Nikiនិយាយរួចក៏រត់ទៅឡើងលើយន្តហោះបាត់បន្សល់ទុកទៅមនុស្សវ័យកណ្តាល២នាក់ឈរមើលរហូតដាច់កន្ទុយភ្នែក
#Skip
+Korea
     «នែ៎!Sunooក្រែងថ្ងៃនេះអ្នកដែលជួលឲ្យឯងធ្វើជាអ្នកមើលការខុសត្រូវនោះមកមែនទេម៉េចក៏ថ្មើរនឹងហើយឯងមិនទាន់ក្រោកទៀតហាស»Jungwonស្រែកដាស់មិត្តភក្តិដែលកំពុងតែគេងលង់លក់ស្រួលនៅលើសាឡុង
     «អើយឯងមិនដែលគេមកដល់ទាំងព្រលឹមទេសូមគេងបន្តិចទៀតសិនណាយើងបើកភ្នែកមិនរួចទេ»Sunooជាមនុស្សដែលមានមុខCuteថ្ពាល់ប៉ោងៗឆ្លើយតបទៅមិត្តភក្តិទាំងបិទភ្នែក
      «Kim sunooម៉ោង12ថ្ងៃត្រង់ហើយព្រឹកព្រលឹមស្អីឯងទៀតហាសឆាប់ក្រោកឡើងភ្លាម!!!!»Jungwon
ស្រែកដាក់ត្រចៀកSunoo ធ្វើឲ្យអ្នកកំពុងតែដេកស្រាប់តែស្ទុះក្រោកមកភ្លាមៗ
       «ហាសថាម៉េច?ម៉ោង12ហើយ?ងាប់ហើយkim Sunooអើយមិនគួរបណ្តោយខ្លួនឲ្យដេកខកបែបនេះសោះ»Sunooបន្ទោសខ្លួនឯងរួចស្ទុះទៅបន្ទប់ទឹកយ៉ាងលឿនរកតែJungwonតបមិនទាន់
        «យើងមិនគួរណាមានមិត្តមិនគ្រប់ទឹកដូចជាឯងនេះ
សោះ តែធ្វើម៉េចទេមិត្តយើងយើងអ្នករើស»Jungwonរអ៊ូតិចៗព្រមទាំងក្រវីក្បាលហួសចិត្តនឹងមិត្តភក្តិរបស់ខ្លួនរួចក៏ចេញទៅរៀនបាត់ទៅ
        *30នាទីក្រោយមក
        «ហ៉ើយទៅបំផុតរៀបចំខ្លួនរួចហើយមិនដឹងថាគេចាំយើងយូរប៉ុណ្ណាហើយទេKim Sunooអើយ»Sunoo
និយាយតិចៗរួចក៏ទាញសោរឡានបើកទៅកាន់ប្រលានយន្តហោះIncheon
       +ប្រលានយន្តហោះIncheon
  បន្ទាប់ពីធ្វើដំណើរលើអាកាសអស់រយៈពេល1ម៉ោងរួចមកយន្តហោះក៏បានចុះចតនៅលើទឹកដីប្រទេសកូរ៉េយ៉ាងមានសុវត្ថិភាព
       «មកដល់ហើយស្រស់ស្រាយល្អណាស់ ប៉ុន្តែឯណាមនុស្សដែលម៉ាក់ថាអោយមកទទួលខ្ញុំនោះ?»Nikiនិយាយទាំងទឹកមុខមួម៉ៅដោយសារតែអង្គុយលើយន្តហោះ1ម៉ោងហើយឥឡូវត្រូវឈរចាំគេទៀត
       «ជីវិតនេះហាតាប៉ែឆុយម៉ាយហើយ»Nikiនៅតែឈររអ៊ូតែឯងព្រោះគេចុះមក10នាទីហើយនៅតែមិនឃើញស្រមោលទៀត ស្រាប់តែបានបន្តិច......
      «សួស្តីលោកឈ្មោះNishimura rikiមែនទេ?»?
       «នឹងហើយមានការអីមែនទេ ឬមួយអាក្អូនឯងនឹងអ្នកមកទទួលខ្ញុំ?»Nikiនិយាយទាំងមុខឆ្ងល់ៗ(សុទ្ធតែអាក្អូន🌚)
        «នែ៎អាក្អូនយ៉ាងម៉េច អាយុ20ឆ្នាំហើយបាទ🤬»
Sunooនិយាយបណ្តើរសម្លក់Nikiបណ្តើរនៅសុខៗមកហៅគេអាក្អូនហ៉ឹស
     «កុំនិយាយច្រើនពេកយកវ៉ាលីខ្ញុំមកខ្ញុំឃ្លានហើយ»
Nikiបោះកាបូបនឹងវ៉ាលីរបស់គេអោយSunooរៀបចំចំណែកឯគេឡើងលើឡានធ្វើប្រងើយ
     «អាក្មេងអត់សីលធម៍នេះគ្មានចិត្តគ្មានថ្លើមសោះអាជប៉ុនឈ្លើយ អាចោររីករួម»(នែ៎ចាន់នូគេឈ្មោះRikiមិនមែន
រីករួមទេ😭😭)បន្ទាប់ពីរៀបចំវ៉ាលីដាក់លើឡានរួចSunooក៏ឡើងមកបើកលានចេញដំណើរទៅ
     *បន្ទាប់ពីធ្វើដំណើរប្រហែល20នាទីពេលនេះពួកគេបានមកដល់Dormរបស់Nikiហើយ
     «អេ៎!អាអូនកម្មង់អីឲ្យយើងញ៉ំាបន្តិចមកឃ្លានខ្លាំងណាស់ ចង់ដាច់ពោះវៀនក្រពះហើយនៀក»Nikiនិយាយផងធ្វើកាយវិការផង (ម៉ាទោសដូចមនុស្សឆ្កួត🙏)
     «នែ៎!ចេះស្តាប់កូរ៉េទេប្រាប់ហើយថាខ្ញុំអាយុ20ឆ្នាំហើយមិនប្អូនលោកឯងទេ និយាយចឹងលោកឯងអាយុប៉ុន្មានហើយ?»SunooតបទៅNikiវិញទាំងមុខក្រម៉ូវ
     «18ឆ្នាំហើយអាអូន»Niki
     «អាក្មេងឈ្លើយ ខ្ញុំបងឯង2ឆ្នាំណាឆាប់ហើយខ្ញុំHyungភ្លាម»Sunooតបទៅទាំងចង្អុលមុខNikiបណ្តើរ
     «កុំនិយាយច្រើនពេកអាអូនឆាប់កម្ម៉ង់ម្ហូបហើយមកខ្ញុំឃ្លានណាស់នៅតាប៉ែនឹងហើយ ក្រែងឯងជាអ្នកមើលខុសត្រូវខ្ញុំហីបើខ្ញុំស្លាបើបាត់ឯងមានមុខអីទៅប្រាប់ម៉ាក់ខ្ញុំ»Nikiនិយាយរៀនរាប់ហែរហូរដូចទឹកគ្រាន់អត់បាយមួយពេលសោះសុទ្ធតែស្លាប់🌚
     «ហ៉ើយ!អត់បាយមួយពេលសោះធ្វើដូចអត់បាយ1ឆ្នាំអញ្ចឹង ក្រែងលោកមកtrainingហីស៉ីច្រើនពេកប្រយ័ត្នឡើងគីឡូអត់បានDebutទៅ»SunooនិយាយឌឺNikiតែដៃកំពុងតែចុចកម្ម៉ង់ម្ហូបឲ្យគេញ៉ំា
     «រអ៊ូច្រើនជាងម៉ាក់ខ្ញុំទៀតអាក្អូន»Nikiធ្វើមុខធុញរួចក៏ដើរទៅបន្ទប់ទឹកបាត់ទៅទុកឲ្យSunooនៅនិយាយតែម្នាក់ឯង
     «ខ្ញុំអើយមិនគួរណាមកមើលខុសត្រូវមនុស្សដូចអាប៉ិជប៉ុននេះសោះហ៉ើយធុញណាស់!!!!!!»Sunooទម្លាក់ខ្លួនដេកលើគ្រែហើយស្រែកតិចៗតែម្នាក់ឯង
    +10នាទីក្រោយមក
    រឹង រឹង
    «Helloលោក ម្ហូបលោកកម្ម៉ង់បានមកដល់ហើយសូមលោកចុះមកយកបន្តិចមក»អ្នកដឹកជញ្ជូន
     «អូ!បាទខ្ញុំចុះទៅហើយអរគុណ»Sunooរត់ចេញទៅយកម្ហូបមករៀបចំដាក់លើតុទុកឲ្យNiki
     «wow ទំនងដល់ហើយតែនេះសុទ្ធតែជាម្ហូបកូរ៉េហ្នឹងឲ្យខ្ញុំញ៉ំាម៉េចទៅ?»Nikiដើរចេញពីបន្ទប់ទឹកទាំងញញឹម ប៉ុន្តែក៏ស្រាប់តែទម្លាក់ទឹកមុខចុះនៅពេលឃើញថាគ្មានម្ហូបជប៉ុនសូម្បីតែមួយមុខ
     «ក៏ដាក់ក្នុងមាត់ហើយទំពារទៅគ្រាន់តែញ៉ំាក៏ចាំបាច់ឲ្យគេបង្រៀនដែរមែន លោកមកនៅកូរ៉េត្រូវរៀនសម្របខ្លួនតាមជនជាតិកូរ៉េ អង្គុយចុះបិទមាត់ហើយញ៉ំាទៅ»Sunooនិយាយបណ្តើរញ៉ំាបណ្តើរ
   «មកដល់មិនទាន់បានមួយថ្ងៃផងបង្ខំឲ្យញ៉ំាម្ហូបកូរ៉េគ្រប់មុខវេទនាម្ល៉េះទេជីវិតខ្ញុំអើយ»Nikiដាក់គូថអង្គុយចុះទល់មុខSunooរួចនិយាយទាំងមុខអស់សង្ឃឹម
      «ឆាប់ញ៉ំាទៅកុំនិយាយច្រើនពេក ចាប់ពីស្អែកទៅលោកលែងបានញ៉ំាម្ហូបច្រើនមុខទៀតហើយ មួយថ្ងៃលោកត្រូវញ៉ំាអាហារ2ពេល ហើយអាហារពេលល្ងាចមិនអាចញ៉ំាលើសពីម៉ោង6ល្ងាចទេព្រោះវាអាចធ្វើឲ្យលោកឡើងគីឡូ មួយទៀតទោះជារវល់យ៉ាងណាក៏ដោយលោកត្រូវឆ្លៀតហាត់ប្រាប់1ថ្ងៃឲ្យបាន1ម៉ោងនេះជាបញ្ជា»Sunooនិយាយប្រាប់Nikiពីបំរាមខ្លះៗអោយដឹង
      «យីអីក៏ពិបាកម្ល៉េះអោយញ៉ំតិចហើយមួយថ្ងៃតែ2ដងទៀតខ្ញុំមានកម្លាំងណាហាត់សម?»Nikiស្រែកតវ៉ាភ្លាមគ្រាន់តែលឺSunooថាមួយថ្ងៃឲ្យគេញ៉ំាតែមួយថ្ងៃ2ពេល
      «មាឌអោយប៉ិនក្របីវាមិនដែលគ្មានកម្លាំងទេលោកឯងកុំប៉ិនតែនិយាយពេក ញ៉ំាឲ្យលឿនទៅអាលខ្ញុំជូនមើលកន្លែងក្បែរៗនេះ»Sunooសម្លឹងមើលNikiហើយប្រាប់ឲ្យញ៉ំាឲ្យលឿនអាលគេជូនដើរមើលកន្លែងនៅម្តុំនេះ។

To be continue.....!
#Heeding
love u reader❤️

   

     

My strange friendWhere stories live. Discover now