ភាគទី៥​:យើងទាក់ទងគ្នាទៅ

88 12 0
                                    

      មិនយូរប៉ុន្មានរយៈពេល៣ខែក៏បានកន្លងផុតទៅការហ្វឹកហាត់របស់Nikiក៏ត្រូវបានបញ្ចប់គេត្រូវចេញ​Debutនៅក្នុងថ្ងៃនេះហើយ​ ចំណែកឯមិត្តភាពរវាងគេនឹងSunooក៏កាន់តែស្និទ្ធស្នាលគ្នាជាងមុនដែរអាចនិយាយ

បានថាBest friendគ្នាហើយ(Best friend not Bed friend🌚)

     "Nikiដល់ម៉ោងសមឆាកហើយឆាប់ឡើង"Sunooស្រែកប្រាប់ទៅអ្នកដែលជាមិត្តដែលកំពុងតែនៅក្នុងបន្ទប់

រៀបចំខ្លួននោះឲ្យប្រញាប់ឡើងព្រោះពេលវេលាកាន់តែកៀកហើយ​​​

​​​      "រួចហើយៗឯងនេះប្រញ៉ាប់ជាងយើងទៀត"Nikiដើរចេញមកក្រៅទាំងរំភើបផង​ ភ័យផង

     ​​ "មិត្តភក្តិយើងDebutមួយទាំងមូលណា​ យើងនៀកវារំភើបជំនួស"Sunooគេរៀបរាប់ផង​ ធ្វើកាយវិកាផងព្រោះគេរំភើបពិតមែនរំភើបជាងNikiដែលជាម្ចាស់ខ្លួនទៀត

​​​    ​ "យើងអរគុណឯងហើយណាSunoo 3ខែមកនេះបើមិនបានឯងទេយើងមិនដឹងថាទៅជាយ៉ាងណាទេ"Nikiនិយាយទាំងញញឹមទៅកាន់Sunoo

​​      "មិនអីទេយើងមិត្តភក្តិគ្នាទេ​ ឆាប់ឡើងលើឆាកទៅដល់ម៉ោងហើយFighting"Sunooផ្តល់កម្លាំងចិត្តឲ្យNikiមុននឹងគេឡើងទៅសម្តែង

      សម្លេងស្រែកហោកញ្រ្ចៀវពីសំណាក់អ្នកគាំទ្រជាមួងនឹងសម្លេងទះដៃលឺកងរំពងពេញសាលសម្តែង។បន្ទាប់ពីបញ្ចប់ការសម្តែងរយៈពេល30នាទីរួចមកNikiក៏ធ្វើការណែនាំខ្លួនទៅកាន់អ្នកគាំទ្រនឹងនិយាយសំណេះសំណាលគ្នាលេងមួយសន្ទុះទើបNikiធ្វើការថ្លែងអំណគុណដល់Fan Fanរបស់គេដែលបានចូលរួមក្នុងថ្ងៃDebutដំបូងរបស់គេ។
    «អរគុណអ្នកទាំងអស់គ្នាខ្លាំងណាស់សម្រាប់ថ្ងៃដ៏មានន័យមួយនះ ខ្ញុំនឹងចងចាំវាអស់មួុយជីវិត។ខ្ញុំសន្យាថានឹងត្រឡប់មកវិញជាមួយការComebackដ៏អស្ចារ្យនៅពេលក្រោយសូមអរគុណ និងធ្វើដំណើរដោយសុវត្ថិភាព»គ្រាន់តែNikiនិយាយចប់ភ្លាមសម្លេងហ៊ោក៏បានកើតឡើងពីសំណាក់Fanរបស់គេ មុននេះNikiនិយាយទាំងអួលដើមក គេពិតជារំភើបណាស់លើកទីមួយក្នុងជីវិតគេហើយដែលសម្តែងនៅមុខមនុស្សរាប់ពាន់អ្នកដែលសុទ្ធតែជាអ្នកគាំទ្រគេបែបនេះ

      នៅពេលដែលកម្មវិធីចប់សព្វគ្រប់Nikiក៏ត្រូវចូលមកថតរូបអនុស្សាវរីយ៍ជាមួយគ្រួសារគេក៏ដូចជាម្ចាស់ផលិតកម្មជាដើម ព្រោះថាគ្រួសារគេក៏បានហោះមកពីជប៉ុនដើម្បីមកចូលរួមដែរ
     «Sunooមកថតជាមួយគ្នាមក»NikiងាកទៅបបួលSunooដែលកំពុងឈរញញឹមមើលមកគេនោះឲ្យមកថតជុំគ្នា
     «អត់ទេឯងថតជាមួយគ្រួសារឯងទៅហៅយើងទៅធ្វើអី»Sunooបដិសេធព្រោះរូបថតគ្រួសារមិនគួរមានគេចូលទៅទេ
     «យើងក៏ចាត់ទុកឯងដូចគ្រួសារយើងដែរ បើមិនបានឯងយើងប្រហែលគ្មានថ្ងៃនេះទេឆាប់មក»Nikiនៅតែទទូចចង់បបួលSunooមកថតឲ្យបាន
     «មែនហើយក្មួយមកថតជាមួយគ្នាមកឯងបានជួយNikiច្រើនណាស់»អ្នកស្រីNishimuraក៏និយាយបន្ថែមដើម្បីឲ្យSunooបានមកថតជុំគ្នា
     Sunooមិនមាត់តែគេញញឹមបន្តិចរួចក៏ដើរចូលទៅថតជុំគ្នាជាមួយគ្រួសារNikiយ៉ាងមានក្តីសុខ(មានក្តីសុខឲ្យហើយទៅតិចទៀតល្ហេមល្ហាមហីប្រូ☺️)។ថ្ងៃនេះបញ្ចប់ទៅយ៉ាងរលូនពោពេញដោយភាពរីករាយ ចំណែកឯប៉ាម៉ាក់Nikiក៏ត្រូវហោះទៅជប៉ុនវិញទាំងយប់ព្រោះគាត់មានកិច្ចការសំខាន់នៅថ្ងៃស្អែក
     +Apartment
   «Nikiស្អែកខ្ញុំជួលផ្ទះនៅផ្សេងហើយ»Sunooរៀបខោអាវបណ្តើរប្រាប់Nikiបណ្តើរថាគេត្រូវចេញ
    «ហេតុអី?ឯងចេញទៅណាហេតុអីមិននៅជាមួយយើង»Nikiសួរទាំងទឹកមុខមិនសូវល្អព្រោះបើSunooចេញទៅគេត្រូវនៅម្នាក់ឯង
     «ពេលនេះឯងDebutហើយ យើងមិនអាចនៅជាមួយឯងដូចមុនបានទៀតទេ»Sunooលើកហេតុផលមកប្រាប់Nikiគេចង់មានន័យថាអសឭភារកិច្ចដែលគេត្រូវមើលថែNikiហើយ
      «ចុះឯងទៅនៅឯណាពេលណាឯងនឹងមកវិញ?»Nikiសួរទាំងមិនអស់ចិត្តគេពិតជាមិនចង់ឲ្យSunooចេញទៅទេព្រោះSunooជាមិត្តៅក្តិតែម្នាក់របស់គេ
      «យើងតហរូវទៅនៅជាមួយHeeseung hyungមួយរយៈសិនទាល់តែយើងរកផ្ទះថ្មីបាន»Sunoo
      «Sunooតែគេជាប្រុសណា»Nikiនិយាយទាំងបារម្ភ
      «យើងក៏ជាប្រុសឯងបារម្ភអីមិនអីទេយើងស្គាល់
Heeseung hyungច្បាស់ណាស់គាត់ល្អជាមួយយើងណាស់ប្រាកដជាមិនអីទេ»Sunooគេនិយាយប្រាប់
Nikiដើម្បីកុំឲ្យគេបារម្ភព្រោះគេស្គាល់Heeseungយូរ
ហើយគេជាមនុស្សល្អណាស់
      «ឯងកុំទុកចិត្តគេពេក មនុស្សយើងមើលចិត្តមិនឃើញទេ»Niki
      «រួមទាំងឯងដែរមែនទេ?»SunooសួរឌឺNikiលេងគេគ្មានបំណងអ្វីផ្សេងទេ
       «Sunooមិនមែនពេលដែលត្រូវលេងសើចទេ»Nikiនិយាយទាំងខឹងគឹខឹងមែនទែនមិនមែនលេងៗទេ
       «ហៃយ៉ាឯងឥឡូវប្លែកណាស់និយាយលេងបន្តិចក៏ខឹង»SunooវាយNikiមួយដៃញ៉ោះថែម
      «ហេតុអ្វីបានជាឯងមិនចង់ឲ្យយើងទៅនៅជាមួយHeeseung hyung»Sunooសួររកហេតុផលព្រោះគេឆ្ងល់ណាស់ថាNikiមិនដែលជួបHeeseungទេម៉េចក៏ដឹងថាHeeseungមិនល្អ
      «យើងប្រច័ណ្ឌ»មួយម៉ាត់យ៉ាងខ្លីពីមាត់Niki
      «នែ៎!នេះមិនមែនពេលដែលឯងត្រូវលេងសើចទេមួយដៃកណ្តាលមាត់ឥឡូវហើយ»Sunooសម្លក់Nikiចង់ជ្រុះភ្នឺកហើយគេក្រឺតណាស់សួរមែនទែនអត់ប្រាប់
       «ឯងគិតថាមុខខ្ញុំនេះសមនិយាយលេង?ខ្ញុំនិយាយមែនណាSunooនៅជាមួយខ្ញុំទៅហើយយើងទាក់ទងគ្នាទៅ»Nikiចាប់ដៃSunooមកកាន់ហើយក៏និយាយ
       «Nishimura Rikiព្រាយដើមអីចូលឯងមែនទេហាស»Sunooស្រែកខ្លាំងៗឡើងផ្អើលមូសអស់😔
        «ខ្ញុំនិយាយមែនណាSunooខ្ញុំស្រឡាញ់ឯង»NikiនិយាយរកតែSunooតបមិនទាន់គេក៏ទាញមុខSunooមកចិត្តហើយផ្អឹបមាត់របស់គេទៅលើបបូរមាត់របស់Sunooបឺតជញ្ជក់យកជាតិផ្អែមចេញពីមាត់អ្នកម្ខាងទៀត(ឆៅៗហាកូន😭😭) ចំណែកSunooវិញពេលNikiថើបគេភ្លាមៗពេកគេធ្វើអីមិនត្រូវក៏សង្ងំឲ្យគេថើបទៅ💔
       តុក តុក តុក....កំពុងតែផ្អែមល្ហែមសុខៗក៏មានអ្នកមកគោះទ្វាពួកគេក៏បែកចឹញពីគ្នាហើយSunooក៏ដើរទៅបើកទ្វាទាំងមុខក្រហម
       «ពួកឯងញ៉ំាអីហើយឬនៅ»គឺថាManagerរបស់
Nikiនឹងណាមកសួរខ្លាចថាពួកគឹមិនទាន់បានញ៉ំាអី(មកកាត់សង្វាក់គេមនុស្សអាក្រក់🙄)
        «ពួកខ្ញុំញ៉ំានៅក្រៅរួចហើយបាទ»Sunooតបទៅកាន់Managerវិញទាំងញញឹមដាក់គេ
        «អញ្ចឹងល្អហើយខ្ញុំមកសួរតែប៉ុណ្នឹងទេរាត្រីសួស្តី»
Managerក៏ចេញទៅវិញបាត់ទៅ
       Sunooបិទទ្វាហើយក៏ដើរចូលមកវិញទាំងមិនហ៊ានមើលមុខNikiចំទេព្រោះគេអៀនអត់ទាន់បាត់
      «អៀនមែនទេ»NikiសួរឌឺSunooលេងព្រោះគេដឹងស្រាប់ហើយថាSunooជាមនុស្សដែលអៀនច្រើន
      «បិទមាត់ឯងទៅ»Sunooគប់Nikiមួយខ្នើយហើយក៏បន្តរៀបខោអាវបន្តទៀត
       «ឆ្លើយសំណួរយើងសិនថាព្រមសេពគប់គ្នាអត់?»Nikiនៅតែសួរសំនួរដដែលធ្វើឲ្យSunooភ័យបុកពោះ
       «ឯងឆ្កួតទេហីNikiឯងជាIdolណាបើមានរឿងអាស្រូវថាឯងមានសង្សារជាមនុស្សប្រុស ការខិតខំរបដ់ឯងកន្លង
មកមិនត្រូវក្លាយជាអាសាបង់ហើយហីហាស?»Sunoo
និយាយពន្យល់Niki មិនមែនថាគេមិនស្រឡាញ់ទេគេគ្រាន់តែមិនចង់ឲ្យប្រជាប្រិយភាពរបស់Nikiត្រូវបាត់បង់
      «យើងលាក់វាជាសម្ងាត់ទៅគ្មានអ្នកណាដឹងទេ»Niki
       «ណ្ហើយចុះយើងព្រមក៏បានដែរតែត្រូវលាក់ជាអាថ៍កំបាំង»Sunooក៏យល់ព្រមទាក់ទងជាមួយNikiព្រោះថាគេមិនដាច់ចិត្តទេ ណាមួយគេក៏ស្រឡាញ់Nikiដែរ
       «យើងស្រឡាញ់ឯងSunoo»Nikiអោនទៅថើបថ្ងាស់Sunooរួចគេពីរនាក់ទៅគេងអោបគ្នាយ៉ាងមានក្តីសុខ។
*PinkអោយហើយទៅតិចទៀតBlackហីប្រូ

To be continue......!
Thank for read🙏❤️
(Heedin)

My strange friendWhere stories live. Discover now