ភាគទី៤:អាថ៍កំបាំងនេះដឹងតែយើង២នាក់ទេ!

82 12 0
                                    

ម៉ោង1ថ្ងៃត្រង់កណ្តឹងសាលាក៏បានរោទ៍ឡើងគឺជាម៉ោងសិស្សដែលរៀនបំប៉នត្រូវចេញទៅផ្ទះSunoo&Jungwon
ពួកគេរៀនបំប៉ននៅថ្នាក់G4.13(អាគារGជាន់ទី4បន្ទប់លេខ13)ក៏ដើរចេញមកព្រមគ្នា
«អេ៎មើលនោះសំណព្វចិត្តឯងមិនទាន់ទៅផ្ទះទេប្រហែលគេនៅចាំឯងហើយ»Jungwonចង្អុលទៅក្បែរទ្វាសាលាឲ្យSunooបានឃើញថាHeeseungនៅឈរនៅទីនោះ
«ឯងនេះចំមែនមានមូលហេតុអ្វីដែលគាត់ត្រូវចាំយើងនោះ តិចលោគាត់រៀនបំប៉នដែរក៏មិនដឹង»Sunooសម្លក់
Jungwonគេគ្រឺតខ្លាំងណាស់មួយថ្ងៃៗញ៉ោអគេមិនឈប់
«Kim Sunooខួរក្បាលឯងចូលទឹកមែនទេHeeseung hyungជាសិស្សឆ្នើមប្រចាំសាលាណាគាត់មករៀនបំប៉នទៀតធ្វើអី»Jungwonយកដៃទៅចង្អុលក្បាលSunoo
សឹងធ្លុះទៅហើយ
«ពិតមែនហើយតើគាត់នៅធ្វើចាំនរណាទៅ»Sunoo
អង្អែលបានបណ្តើរនិយាយបណ្តើរព្រោះគេឆ្ងល់ណាស់ថាHeeseungចាំអ្នកណាព្រោះគេចេញតាំងពីម៉ោង11:30amម្ល៉េះ
«បើឆ្ងល់ឆាប់ទៅសួរគាត់ទៅ ឡានមកទទួលយើងមកដល់ហើយយើងទៅមុនបានបាយបាយ»Jungwon
លើកដៃលាមិត្តភក្តិហើយក៏ឡើងឡានបាត់ទៅ ចំណែកឯងSunooវិញក៏រត់តម្រង់ទៅរកHeeseung
«Heeseung hyung»Sunooរត់បណ្តើរស្រែកហៅ
Heeseungបណ្តើរ ឯHeeseungវិញគ្រាន់តែឃើញ
Sunooរត់មកញញឹមបិទមាត់មិនជិត
«Sunooចេញហើយមែនទេ»Heeseungសួរទៅកាន់Sunooទាំងមាត់នៅញញឹមជាប់
«បាទចេញហើយHyungចុះHyungមិនទៅផ្ទះទេហ៎ នៅចាំអ្នកណាមែនទេ?»Sunooឆ្លើយតបទាំងញញឹមឡើងបាត់ភ្នែក ព្រោះថាគេនេះចូលចិត្តញញឹម24ម៉ោងហ្មងអញ្ចឹងហើយបានប្រូHeeចាលាញ់ម៉េះ
«បងចាំឯងហ្នឹងណាម៉ោះបងជូនទៅផ្ទះ ព្រោះបងក៏មានរឿងនិយាយជាមួយឯងដែរ»Heeseung
«មានរឿងអីមែនទេHyung»Sunooសួរទាំងឆ្ងល់តើមានរឿងអីទៅបានជាដល់ថ្នាក់Heeseungចាំគេដល់ទៅ1ម៉ោងកន្លះ
«ចាំនិយាយនៅក្នុងឡានតោះឆាប់ទៅ ឲ្យកាតាបមកបងមក»Heeseungយកកាតាបពីស្មាSunooមកកាន់រួចក៏បើកទ្វាឡានឲ្យគេទៀត(ផ្អែមឆុយម៉ាយហើយ🫠) Sunooក៏មិនមាត់រួចក៏ឡើងឡានទៅ
«Hyungមានរឿងអីចង់និយាយជាមួយខ្ញុំមែនទេ»កំឡុងពេលដែលHeeseungកំពុងបើកឡានSunooក៏សួរ
«គឺបងចង់សួររឿងកម្លាំងពិសេសរបស់Sunoo
Sunooមានប្រាប់អ្នកណាផ្សេងទៀតទេ»កម្លាំងពិសេស?កម្លាំងពិសេសអ្វីទៅ?ហេតុអ្វីត្រូវលាក់បាំង
«អ៎ររ!គ្មានទេHyungរឿងនេះដឹងតែយើងពីរនាក់ប៉ុណ្ណោះ ខ្ញុំមិនដែលប្រាប់អ្នកណាទេសូម្បីតែJungwonក៏មិនដឹងដែរHyungកុំបារម្ភអី»Sunooឆ្លើយទាំងធូរទ្រូងព្រោះគេស្មានតែរឿងអីធំដុំតាមពិតរឿងហ្នឹងសោះគេមិនដែលប្រាប់អ្នកណាផង
«អញ្ចឹងល្អហើយ ចុះមួយរយៈនេះឯងដែលឃើញអីចម្លែកទៀតទេ?»Heeseungបន្តសួរទៀត
«អត់ទេHyungខ្ញុំមិនដែលឃើញអីទៀតទេព្រោះមួយរយៈនេះខ្ញុំរវល់ពេកមិនដែលប៉ះដៃអ្នកណាផង Hyungក៏ដឹងហើយថាទាល់តែប៉ះដៃគេទើបខ្ញុំមើលឃើញ»Sunoo
«អញ្ចឹងសាកប៉ះដៃបងមើលមានឃើញអីទេ»Heeseungក៏ហុចដៃទៅឲ្យSunooប៉ះ
«ដូចជាគ្មានអីទេHyungបិទភ្នែកទៅងងឹតឈឹង»បន្ទាប់ពីប៉ះដៃHeeseungគេមិនឃើញអ្វីទាំងអស់
«បងគ្មានអីឯណាគ្រាន់តែចង់ឲ្យឯងប៉ះចង់ដឹងថាក្តៅអត់»
Heeseungសើចតិចៗតែក៏មិនភ្លេចផ្តោតមើលផ្លូវ
«ហៃយ៉ាHyungហ៎ខ្ញុំស្មានតែបងកើតអីចេះតែញ៉ោះខ្ញុំទៅកើត»Sunooធ្វើជា ង ងាកទៅបង្អួចឡានបាត់
«អូ៎ឥឡូវនេះចេះងបងផងហេនៀក»Heeseungសួរទាំងអស់សំណើចនឹងចរិតCuteរបស់Sunoo
«អ្នកណាប្រើឲ្យHyungញ៉ោះខ្ញុំធ្វើអី»Sunooនិយាយទាំងមិនព្រមងាកមករកHeeseung
«អូខេៗបងសូមទោសបានឬនៅ នេះដល់ផ្ទះល្មមឆាប់ចុះទៅកុំភ្លេចញ៉ំាបាយផង»Heeseungដោះខ្សែរក្រវ៉ាត់ឲ្យSunooរួចក៏មិនភ្លេចផ្តែផ្តាំមុននឹងគេចុះទៅឪ
«បាទខ្ញុំដឹងហើយHyung អរគុណច្រើនហើយ»Sunoo
ញញឹមដាក់Heeseungទុកជាការអរគុណ ហើយក៏ដើរចូលទៅក្នុងDormបាត់ទៅ
+ក្នុងDorm
Nikiបានគេងលក់បាត់ហើយព្រោះតែគេហាត់សមយូរពេកធ្វើឲ្យគេអស់កម្លាំងគេងលក់ទាំងមិនទាន់ញ៉ំាបាយ
«ស្លាប់ហើយគេងលក់ទាំងថ្ងៃទៅកើតនេះម៉ោងត្រូវហាត់សមសោះ»Sunooដាក់កាតាបចុះហើយក៏រអ៊ូដាក់មនុស្សដែលកំពុងគេងលក់
«Niahimura rikiក្រោកឡើងញ៉ំាបាយអាលហាត់សមបន្តទៀត»Sunooអោនទៅស្រែកដាក់ត្រចៀកNikiធ្វើឲ្យគេភ្ញាក់ភ្លាមៗ
«ហាសផ្ទះអ្នកណាឆេះៗ ឆាប់យកទឹកទៅពន្លត់»Nik
iក្រោកឡើងវង្វេងស្រែកពេញបន្ទប់
«គ្មានផ្ទះអ្នកណាឆេះទេ ឆាប់ក្រោកឡើងទៅងូតទឹកញ៉ំាអីនៅក្រៅជាមួយខ្ញុំ»Sunooចាប់ទាញដៃNikiឲ្យក្រោក
«ងងុយណាស់សូមគេងបន្តិចទៀត»Nikiនិយាយទាំងភ្នែកនៅបិទ
«ហេតុអីខ្ញុំមើលមិនឃើញអីសោះអញ្ចឹង ហេរុអីដៃគេដូចHeeseung hyungម្ល៉េះ?»សញ្ញាសួរហោះពេញខួរក្បាលSunooហើយពេលនេះគេឆ្ងល់ណាស់ហេតុអ្វីក៏ពេលគេប៉ះដៃNikiគេមើលមិនឃើញអី ឬក៏កម្លាំងពិសេសគេបាត់បង់ហើយ?
«អេ៎ឯងភ្លឹកអីនឹង»កំពុងតែគិតសុខៗស្រាប់តែNikiស្រែកកាត់ចង្វាក់ព្រោះឲ្យSunooភ្ញាក់ខ្លួនមកវិញ
«គ្មានអីទេទៅងូតទឹកទៅ»និយាយហើយSunooក៏ចេញទៅក្រៅទុកអោយNikiគេចូលទៅងូតទឹក បន្ទាប់ពីងូតទឹករៀបចំខ្លួនរួចពួកគេក៏ទៅញ៉ំាអីជាមួយគ្នា
+ភោជនីយដ្ឋាន
«ឯងចង់ញ៉ំាអី?»SunooសួរទៅNikiថាគេចង់ញ៉ំាអីទេស្រួលគេកម្ម៉ង់
«ខ្ញុំតាមឯង»NikiនិយាយរួចSunooក៏កម្ម៉ង់ម្ហូប ហើយក៏ញ៉ំាជាមួយគ្នា បន្ទាប់ពីញ៉ំារួចពួកគេក៏មកផ្ទះជាមួយគ្នាដូចសព្វមួយដង
តើSunooបាត់បងកម្លាំងពិសេសមែនទេ?
                      
                      To be continue.....!
                     Thank you for read🙏❤️
                             (Heedin)

My strange friendWhere stories live. Discover now